ប្រទេសជប៉ុន

ក្រុមហ៊ុននៅប្រទេសជប៉ុនចំនួនជិត៤០%បានជួលបុគ្គលិកដែលមានអាយុលើសពី៧០ឆ្នាំ


ក្រុមហ៊ុនជប៉ុនមួយចំនួនកំពុងពឹងលើបុគ្គលិកវ័យចាស់កាន់តែច្រើនដើម្បីបំពេញកង្វះកម្លាំងពលកម្ម និងធ្វើឱ្យអាជីវកម្មកាន់តែប្រកួតប្រជែងដោយកាលពីឆ្នាំមុនអាជីវកម្មជិត៤០%អនុញ្ញាតឱ្យបុគ្គលិកធ្វើការរហូតដល់អាយុ៧០ឆ្នាំ និងលើសពីនេះគឺបានកើនឡើងទ្វេដងបើធៀបនឹងកាលពីពេលមួយទសវត្សរ៍មុន ខណៈដែលនៅក្នុងវិស័យសំណង់ និងលក់រាយ កម្មករដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅមានច្រើនជាង១០%នៃកម្លាំងពលកម្ម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ក្រុមហ៊ុននៅប្រទេសជប៉ុនចំនួនជិត៤០%បានជួលបុគ្គលិកដែលមានអាយុលើសពី៧០ឆ្នាំ

ក្រុមហ៊ុនជាច្រើនហាក់ដូចជាគ្មានជម្រើសច្រើនក្នុងការជួលកម្មករនិយោជិតនោះទេខណៈដែលការធ្លាក់ចុះតម្លៃប្រាក់យ៉េនរបស់ជប៉ុនក្នុងពេលថ្មីៗនេះបានធ្វើឱ្យវាពិបាកក្នុងការជួលកម្មករបរទេស។ ទោះយ៉ាងណាក៏ដោយក្រុមហ៊ុនទាំងនេះមានគុណវិបត្តិមួយក្នុងការរក្សាកម្មករវ័យចាស់ឱ្យបន្តធ្វើការទៀតដោយសារពួកគេងាយប្រឈមនឹងគ្រោះថ្នាក់ការងារ ហើយនិយោជកទៀតសោតត្រូវខិតខំបន្ថែមទៀតដើម្បីធានាសុវត្ថិភាពដល់ពួកគេ។
អ្នកស្រី អេមីកូ គូម៉ាហ្គៃ (Emiko Kumagai) អាយុ៨១ឆ្នាំដែលកំពុងធ្វើការឱ្យក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ណូជីម៉ា (Nojima) នៅទីក្រុងកាវ៉ាហ្គូឈី (Kawaguchi) នៅភាគខាងជើងទីក្រុងតូក្យូបាននិយាយថា គាត់មានអារម្មណ៍ជឿជាក់លើខ្លួនឯងកាន់តែច្រើនបន្ទាប់ពីធ្វើការងារហើយបានមួយថ្ងៃ ហើយគាត់សប្បាយចិត្តក្នុងការធ្វើឱ្យខ្លួនឯងមានប្រយោជន៍ព្រោះគាត់មិនចង់ឱ្យគេទុកគាត់ចោលនៅក្នុងក្រោយសង្គមនោះទេ។
ដោយធ្វើការ៤ថ្ងៃក្នុងមួយសប្តាហ៍ អ្នកស្រី គូម៉ាហ្គៃ បានធ្វើអ្វីៗគ្រប់យ៉ាងតាំងពីការលើកដាក់ទំនិញ និងការជួយបង្ហាញទំនិញដល់អតិថិជន។ អ្នកស្រី គូម៉ាហ្គៃ ដែលបានលក់គ្រឿងអេឡិចត្រូនិករយៈពេល២០ឆ្នាំហើយនោះបានចាប់ផ្តើមតាំងចិត្តធ្វើការនៅក្រុមហ៊ុន Nojima រហូតដល់គាត់មានអាយុ៦៩ឆ្នាំ។

ក្រុមហ៊ុន Nojima ដែលបានដកដែនកំណត់អាយុចូលនិវត្តន៍របស់ខ្លួននៅឆ្នាំ២០២១ឥឡូវនេះមានកម្មករនិយោជិតប្រហែ៣០នាក់ដែលមានអាយុពី៧០ឆ្នាំឡើងទៅក្នុងនោះក៏មានបុគ្គលិក៣នាក់មានអាយុយ៉ាងតិច៨០ឆ្នាំផងដែរ។ លោក យូតាកា តាជីម៉ា (Yutaka Tajima) នាយកម្នាក់របស់ក្រុមហ៊ុន Nojima បាននិយាយថា ការមិនបានប្រើមនុស្សចាស់ឱ្យបានល្អគឺជាការខ្ជះខ្ជាយបែបនេះ។
ភាគរយនៃក្រុមហ៊ុនដែលផ្តល់ឱកាសការងារដល់មនុស្សដែលមានអាយុចាប់ពី៧០ឆ្នាំឡើងទៅបានកើនឡើងទ្វេដងក្នុងរយៈពេលមួយទសវត្សរ៍មកនេះគិតត្រឹមឆ្នាំ២០២២គឺកើនឡើងដល់៣៩%។ នេះបើយោងតាមក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ជប៉ុន។ ចំណែកសមាមាត្រនៃអាជីវកម្មដែលមានអាយុត្រូវចូលនិវត្តន៍ចាំបាច់ចាប់ពី៦៥ឆ្នាំឡើងទៅបានកើនឡើង១២ភាគរយគឺឡើងដល់២៥%នៅក្នុងរយៈពេលដូចគ្នានោះដែរ។
បន្ទាប់ពីការកែប្រែច្បាប់ក្នុងឆ្នាំ២០១៣ ក្រុមហ៊ុនមួយចំនួនតម្រូវឱ្យជួលកម្មកររហូតដល់អាយុ៦៥ឆ្នាំ ប្រសិនបើនិយោជិតចង់បន្តធ្វើការ។ អាជីវកម្មដែលដំបូងឡើយបានជំទាស់នឹងការកែប្រែច្បាប់នេះដោយសារតែខ្លាចតម្លៃពលកម្មកើនខ្ពស់នោះឥឡូវនេះកំពុងប្រជែងគ្នាជួលកម្មករចាស់ៗដើម្បីទប់ទល់នឹងកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ។
កាលពីឆ្នាំមុនមនុស្សដែលមានអាយុធ្វើការមានចំនួន៥៩%នៃចំនួនប្រជាជននៅប្រទេសជប៉ុនគឺបានធ្លាក់ចុះ៩ពិន្ទុបើធៀបនឹងឆ្នាំ២០០០។ ដោយសារតែមានការលំបាកក្នុងការធានាសុវត្ថិភាពពលករបរទេស និងការកើនឡើងនៃការចូលរួមការងារក្នុងចំនោមស្ត្រីដែលមានកូនតូចៗដែរនោះដូច្នេះហើយ ក្រុមនិយោជកត្រូវពឹងផ្អែកលើមនុស្សចាស់ដើម្បីត្រៀមទប់ទល់នឹងការថយចុះនៃកម្មករអាយុពី១៥ទៅ៦៤ឆ្នាំ៕ ក្រុមហ៊ុន Nojima ដែលបានដកដែនកំណត់អាយុចូលនិវត្តន៍របស់ខ្លួននៅឆ្នាំ២០២១ឥឡូវនេះមានកម្មករនិយោជិតប្រហែ៣០នាក់ដែលមានអាយុពី៧០ឆ្នាំឡើងទៅក្នុងនោះក៏មានបុគ្គលិក៣នាក់មានអាយុយ៉ាងតិច៨០ឆ្នាំផងដែរ។ លោក យូតាកា តាជីម៉ា (Yutaka Tajima) នាយកម្នាក់របស់ក្រុមហ៊ុន Nojima បាននិយាយថា ការមិនបានប្រើមនុស្សចាស់ឱ្យបានល្អគឺជាការខ្ជះខ្ជាយបែបនេះ។
ភាគរយនៃក្រុមហ៊ុនដែលផ្តល់ឱកាសការងារដល់មនុស្សដែលមានអាយុចាប់ពី៧០ឆ្នាំឡើងទៅបានកើនឡើងទ្វេដងក្នុងរយៈពេលមួយទសវត្សរ៍មកនេះគិតត្រឹមឆ្នាំ២០២២គឺកើនឡើងដល់៣៩%។ នេះបើយោងតាមក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ជប៉ុន។ ចំណែកសមាមាត្រនៃអាជីវកម្មដែលមានអាយុត្រូវចូលនិវត្តន៍ចាំបាច់ចាប់ពី៦៥ឆ្នាំឡើងទៅបានកើនឡើង១២ភាគរយគឺឡើងដល់២៥%នៅក្នុងរយៈពេលដូចគ្នានោះដែរ។
បន្ទាប់ពីការកែប្រែច្បាប់ក្នុងឆ្នាំ២០១៣ ក្រុមហ៊ុនមួយចំនួនតម្រូវឱ្យជួលកម្មកររហូតដល់អាយុ៦៥ឆ្នាំ ប្រសិនបើនិយោជិតចង់បន្តធ្វើការ។ អាជីវកម្មដែលដំបូងឡើយបានជំទាស់នឹងការកែប្រែច្បាប់នេះដោយសារតែខ្លាចតម្លៃពលកម្មកើនខ្ពស់នោះឥឡូវនេះកំពុងប្រជែងគ្នាជួលកម្មករចាស់ៗដើម្បីទប់ទល់នឹងកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ។
កាលពីឆ្នាំមុនមនុស្សដែលមានអាយុធ្វើការមានចំនួន៥៩%នៃចំនួនប្រជាជននៅប្រទេសជប៉ុនគឺបានធ្លាក់ចុះ៩ពិន្ទុបើធៀបនឹងឆ្នាំ២០០០។ ដោយសារតែមានការលំបាកក្នុងការធានាសុវត្ថិភាពពលករបរទេស និងការកើនឡើងនៃការចូលរួមការងារក្នុងចំនោមស្ត្រីដែលមានកូនតូចៗដែរនោះដូច្នេះហើយ ក្រុមនិយោជកត្រូវពឹងផ្អែកលើមនុស្សចាស់ដើម្បីត្រៀមទប់ទល់នឹងការថយចុះនៃកម្មករអាយុពី១៥ទៅ៦៤ឆ្នាំ៕




អត្ថបទបន្ទាប់


ហេតុការភ្លើងឆេះព្រៃនៅកោះហាវ៉ៃបានផ្តាច់យកជីវិតមនុស្សជិតមួយរយនាក់ ខណៈអ្នកផ្សេងទៀតកំពុងបន្តបាត់ខ្លួន

ព័ត៌មាន
យោងតាមការធ្វើបច្ចុប្បន្នភាពបឋមចុងក្រោយកាលពីថ្ងៃអាទិត្យនេះ ភ្លើងឆេះព្រៃ Maui បានឆក់យកជីវិតមនុស្ស៩៣នាក់ ខណៈមនុស្សជាច្រើននាក់ផ្សេងទៀតបន្តបាត់…

នាវាចម្បាំងរុស្ស៊ីបាញ់គំរាមទៅលើកប៉ាលដឹកជញ្ជូនទំនិញស៊ីវិល ដែលឆ្លងកាត់សមុទ្រខ្មៅជាលើដំបូង

ព័ត៌មាន
នាវាចម្បាំងរបស់រុស្ស៊ីមួយកាលពីថ្ងៃអាទិត្យ ទី១៣ សីហា បានបាញ់ព្រមានទៅលើកប៉ាលដឹកទំនិញមួយគ្រឿងដែលបាននិងកំពុងធ្វើនាវាចរណ៍នៅភាគនិរតីនៃសមុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ