ផ្សារមូលបត្រកម្ពុជា

CSX នឹងទទួលបានក្រុមហ៊ុនតម្លៃលើស១ពាន់លានដុល្លារទី២ ចូលមកគោះជួងបោះផ្សាយលក់ភាគហ៊ុនឆាប់ៗនេះ


ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាអះអាងថា បច្ចុប្បន្ន មានក្រុមហ៊ុនតម្លៃជាង ១ពាន់លានដុល្លារចំនួន២ហើយ ដែលបានបានចូលមក និងត្រៀមខ្លួនចូលមកចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុនក្នុងវិស័យផ្សារមូលបត្រកម្ពុជា។ ឯកឧត្តម ហុង សុហួរ រំពឹងថាការបង្ហាញវត្តមានរបស់ក្រុមហ៊ុនធំៗទាំងពីរក្នុងផ្សារមូលបត្រកម្ពុជា នឹងកាន់តែធ្វើឲ្យវិស័យនេះអាចទាក់ទាញវិនិយោគិនបន្ថែម ជាពិសេសនឹងជំរុញឲ្យទំហំជួញដូរភាគហ៊ុនកម្ពុជា អាចសម្រេចដល់ ១លានដុល្លារក្នុង១ថ្ងៃនៅឆ្នាំ២០២៣នេះ។
CSX នឹងទទួលបានក្រុមហ៊ុនតម្លៃលើស១ពាន់លានដុល្លារទី២ ចូលមកគោះជួងបោះផ្សាយលក់ភាគហ៊ុនឆាប់ៗនេះ

តើក្រុមហ៊ុន​តម្លៃខ្ទង់ពាន់លានដុល្លារណាខ្លះ ដែលបាននិងកំពុង​ត្រៀមខ្លួនចូលក្នុងផ្សារភាគហ៊ុន​កម្ពុជា?

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានកត់សម្គាល់ឃើញថា ឆ្នាំ២០២៣នេះ ផ្សារមូលត្រកម្ពុជា កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់សាធារណៈជន និងវិនិយោគិនគួរឲ្យកត់សម្គាល់ ជាពិសេសការបង្ហាញវត្តមានរបស់ក្រុមហ៊ុនធំៗចំនួនពីរ ដែលមានតម្លៃជាង ១ពាន់លានដុល្លារនៅក្នុងផ្សារភាគហ៊ុន។ បើតាមឯកឧត្តម ហុង សុហួរ ក្រុមហ៊ុនធំៗទាំងពីរដែលមានតម្លៃរហូតជាង ១ពាន់លានដុល្លារ នោះរួមមាន ធនាគារ អេស៊ីលីដា មានតម្លៃ ១ពាន់៧រយលានដុល្លារ ដែលបាន​គោះជួងបោះផ្សាយលក់មូលបត្រ​កម្មរបស់ខ្លួន​កាលពីឆ្នាំ២០២០ និងក្រុមហ៊ុន សែលកាត មានតម្លៃជាង ១ពាន់១យលានដុល្លារ ដែលគ្រោងបោះផ្សាយលក់មូលបត្រ ប្រមាណ ៣០លានដុល្លារ នៅក្នុងឆ្នាំនេះ។

អគ្គនាយកផ្សារមូលបត្រកម្ពុជា បានអះអាងថា ការចូលរួមរបស់ក្រុមហ៊ុនធំៗខាងលើនេះ នឹងធ្វើឲ្យវិស័យផ្សារមូលបត្រកម្ពុជា កាន់តែមានសក្ដានុពល អាចទាក់ទាញក្រុមហ៊ុនផ្សេងៗឲ្យចូលរួមក្នុងផ្សារមូលបត្រ ជាពិសេសជំរុញការទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស បន្ថែមទៀត។ លើសពីនេះ ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា រំពឹងថា គោលដៅជំរុញឲ្យទំហំជួញដូរភាគហ៊ុនកម្ពុជា ១លានដុល្លារក្នុង១ថ្ងៃ នឹងអាចសម្រេចបានតាមផែនការនៅឆ្នាំ២០២៣នេះ បើសិនស្ថានភាពពិភពលោកលែងមានការរង្គោះរង្គើរ។

បើតាមឯកឧត្តម ហុង សុហួរ គិតមកដល់ពេលនេះ ផ្សារមូលបត្រកម្ពុជា មានវិនិយោគិនសរុបជាង ៣ម៉ឺន៤ពាន់នាក់ ខណៈជាមធ្យមនៃវិនិយោគិនថ្មី​មានចំនួនប្រមាណ១ពាន់នាក់។ ខណៈផ្សារមូលបត្រកម្ពុជា មានក្ដីរំពឹងថា ចំនួនវិនិយោគិននឹងបន្តកើនដល់ចំនួន ៥ម៉ឺននាក់នៅត្រឹមដំណាច់ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន១៨បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ក្នុងនោះ ៩ក្រុមហ៊ុនបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង៩ក្រុមហ៊ុនបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល។ ក្រុមហ៊ុនទាំងនេះប្រមូលទុនវិនិយោគបានប្រមាណ៣១៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ដោយឡែក នៅឆ្នាំ២០២២ កន្លងទៅ ការជួញដូរភាគហ៊ុនមានជាមធ្យម ៥០ម៉ឺនដុល្លារក្នុង១ថ្ងៃ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា៕




អត្ថបទបន្ទាប់


ADB ព្រមានថា ការប្រែប្រួលអាកាសធាតុ នឹងអាចរំខានដល់សក្តានុពលកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា

ព័ត៌មាន
ប្រទេសកម្ពុជា ប្រឈមនឹងភាពងាយរងគ្រោះខ្ពស់ នៃការប្រែប្រួលអាកាសធាតុដោយសារទីតាំងភូមិសាស្ត្រ អភិបាលកិច្ចខ្សោយ និងការពឹងផ្អែកខ្លាំងទៅលើសកម្មភាព …

មេ CDC អះអាងថា ការងាររបស់សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មមិនជាន់គ្នានោះទេ

ព័ត៌មាន
តើការងាររបស់សមាគមឧកញ៉កម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជាអាចជាន់គ្នាដែរ ឬយ៉ាងណា? បើតាមការគូសបញ្ជាក់ច្បាស់ៗរបស់ថ្នាក់ដឹកនាំ CDC ការងាររបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ