ក្រុមហ៊ុនធំៗពិភពលោកប្រកាសដកខ្លួនចេញពីរុស្ស៊ីបន្តបន្ទាប់

ក្រុមហ៊ុនយក្សៗរបស់ពិភពលោកប្រកាសដកខ្លួនចេញឆ្ងាយពីរុស្ស៊ីកាន់តែច្រើនឡើងៗ


ក្រុមហ៊ុនយក្សៗរបស់ពិភពលោកជាច្រើននៅប៉ុន្មានថ្ងៃចុងក្រោយនេះ បានចេញមុខប្រកាសពីការដកខ្លួនចេញពីប្រតិបត្តិការទាំងអស់ពីរុស្សី ក៏ដូចជាឈប់នាំចេញផលិតរបស់ពួកគេទៅលក់នៅលើទីផ្សាររុស្ស៊ីផងដែរ ក្រោយពេលដែលផ្ទុះសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។ ក្រុមហ៊ុនគ្រាក់ៗដែលបានប្រកាសបញ្ឈប់ប្រតិបត្តិការនៅរុស្ស៊ីនោះ រួមមានក្រុមហ៊ុននៅក្នុងវិស័យបច្ចេកវិទ្យា, ដឹកជញ្ជូន, អាកាសចរណ៍, និងក្រុមហ៊ុនផលិតយានយន្ដជាដើម។
ក្រុមហ៊ុនធំៗពិភពលោកប្រកាសដកខ្លួនចេញពីរុស្ស៊ីបន្តបន្ទាប់
ដោយ

តួយ៉ាងសូម្បីតែក្រុមហ៊ុន Apple ដែលគេស្គាល់ថាជាក្រុមហ៊ុន​ដែលមានតម្លៃខ្ពស់បំផុត​ក្នុងពិភពលោក ក៏បានប្រកាសពីការដកខ្លួន ឈប់លក់ផលិតផលទាំងអស់​ទៅឲ្យ​រុស្ស៊ីផងដែរ។

ក្រុមហ៊ុន​យក្ស Apple របស់អាមេរិក​ប្រកាសថា នឹង​បញ្ឈប់ការលក់​ផលិតផល​ទាំងអស់​របស់ខ្លួន​​ទៅក្នុងទីផ្សាររុស្ស៊ី  ដែលជាការដាក់សម្ពាធមួយទៅកាន់​រដ្ឋាភិបាល​ក្រុងម៉ូស្គូ​ ក្រោយពីបាន​វាយឈ្លានពានប្រទេសអ៊ុយក្រែន។ បន្ថែមពីនេះ ក្រុមហ៊ុន Apple ក៏នឹងមានដាក់​​ការរឹតត្បិត​ទៅលើ​កម្មវិធីទូរស័ព្ទ​របស់​បណ្ដាញសារព័ត៌មាន​រដ្ឋរុស្ស៊ី RT និង Sputnikផងដែរ ពោលគឺ​នឹងមានតែអ្នកនៅរុស្ស៊ីប៉ុណ្ណោះ ដែលអាច​បើកមើលកម្មវិធីនេះបាន​តាមរយៈ​ឧបករណ៍ Apple។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន NBC។

ចាប់ពីពេលនេះទៅនឹងមិនមាន ហាងលក់​ផលិតផល​របស់​ក្រុមហ៊ុន Apple នៅក្នុងប្រទេសរុស្ស៊ីទៀតទេ ហើយក៏មិនមានការដឹកជញ្ជូនទូរស័ព្ទ កុំព្យូទ័រ និងថេប្លេតរបស់Appleតាមរយៈការបញ្ជាទិញអនឡាញ និងការលក់ផលិតផល Apple តាមរយៈហាងលក់រាយភាគីទីបីនៅរុស្ស៊ីទៀតនោះដែរ។ ក្រៅតែពីនេះ ថ្មីៗនេះ ក្រុមហ៊ុន Apple ក៏បានបញ្ឈប់សេវាកម្ម Apple Pay នៅក្នុងប្រទេសរុស្ស៊ីផងដែរ បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើធនាគាររុស្ស៊ី។

ទន្ទឹមនឹងនោះ  Apple បានដាក់ការរឹតត្បិតលើ​កម្មវិធីទូរស័ព្ទ​សម្រាប់សារព័ត៌មានរដ្ឋរុស្ស៊ី RT និង Sputnik ឱ្យឃើញតែក្នុងប្រទេសរុស្ស៊ីប៉ុណ្ណោះ  ហើយចំពោះ Apple Maps លែងបង្ហាញចរាចរណ៍​នៅក្នុងប្រទេសអ៊ុយក្រែន​ទៀតហើយ ដើម្បីជួយការពារប្រជាជនក្នុងប្រទេសនេះ។ នេះបើតាម​ការបញ្ជាក់របស់​អ្នកនាំពាក្យ​ក្រុមហ៊ុន Apple។

យ៉ាងណាក៏ដោយចុះ App Store នឹងនៅតែដំណើរការជាធម្មតា ហើយអ្នកប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ីនឹងនៅតែអាចធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់ពួកគេបាន។

សេចក្តីប្រកាសរបស់ក្រុមហ៊ុន Appleនេះ នឹងបន្ថែមចូលទៅក្នុងបញ្ជីក្រុមហ៊ុនដែលបានដកខ្លួន​ចេញឆ្ងាយ​ពីប្រទេសរុស្ស៊ី រួមទាំងក្រុមហ៊ុន Disney និងក្រុមហ៊ុនដឹកជញ្ជូន UPS និង FedEx, DHL ផងដែរ។ ជាមួយគ្នានេះក្រុមហ៊ុនផលិតប្រេងដ៏ធំ Shell បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងចាកចេញពីប្រតិបត្តិការទាំងអស់នៅរុស្ស៊ីដែរ បន្ទាប់ពីការប្រកាសរបស់ក្រុមហ៊ុនថាមពល​របស់អង់គ្លេស BP កាលពីថ្ងៃចន្ទ ដើម្បីបំបែកខ្លួន​ចេញពីក្រុមហ៊ុនប្រេងយក្សរុស្ស៊ី Rosneft ។ ដោយឡែក ក្រុមហ៊ុនផលិតរថយន្ត General Motors និង Volvo ក៏បានផ្អាកការនាំចេញរថយន្តទៅកាន់ប្រទេស​រុស្ស៊ីដូចគ្នា​ផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុន​ផលិតរថយន្ដ​យក្ស​របស់ជប៉ុន ហុងកុង និង Mazda ក៏បាន​ប្រកាស​ឈប់នាំចេញយានយន្ដ​របស់ខ្លួន​ និងគ្រឿបង្គុំនានា​ទៅកាន់​ប្រទេសរុស្ស៊ីដែរ។

ក្រៅពីនេះ ក្រុមហ៊ុន​ផលិតយន្ដហោះ ដូចជា​ Boeing និង Airbus ក៏បាន​ប្រកាសថា​នឹងផ្អាក​ការផ្គត់ផ្គង់​ និងការផលិត​សម្រាប់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីផងដែរ។

ក្រៅពីនេះ មានក្រុមហ៊ុនបច្ចេកវិទ្យាផ្សេង​ជាច្រើនទៀត ក៏បានធ្វើការផ្លាស់ប្តូរ​ទំនាក់ទំនង​របស់ពួកគេ ជាមួយនឹងរុស្ស៊ីដែរ បន្ទាប់ពី​មានការផ្ទុះសង្គ្រាម​ឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ជាក់ស្ដែង Google បានបិទកម្មវិធី Google Map ដែលបង្ហាញពីចរចរណ៍នៅតាមដងផ្លូវ​​នៅក្នុង​ប្រទេសអ៊ុយក្រែន ខណៈដែលក្រុមហ៊ុនយក្ស​របស់​​ហ្វេសប៊ុក និង Youtube វិញ ក៏បាន​ បានរឹតត្បិត​ទៅលើ​​​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីនៅក្នុងសហភាពអឺរ៉ុបផងដែរ៕

អត្ថបទ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


អ្នកឧកញ៉ា លី ហួរ បោះទុនវិនិយោគបុរីលំនៅដ្ឋានវិមានភ្នំពេញរាប់រយខ្នងនៅស្រុកស្នួលខេត្តក្រចេះ

ក្រុមហ៊ុន លី ហួរ ឌីវឡុបម៉ិន វិមានភ្នំពេញ ឯ.ក របស់អ្នកឧកញ៉ា លី ហួរ ដែលធ្លាប់តែចូលរួមអភិវឌ្ឍន៍ លើកមុខមាត់ និងកែប្រែតំបន់មួយចំនួន នៅខ…

ចិនរិះគន់ខ្លាំងៗចំពោះដំណើរទស្សនកិច្ចគណៈប្រតិភូអាមេរិកនៅកោះតៃវ៉ាន់ ចំពេលសង្គ្រាមតានតឹងនៅអ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោក Joe Biden បានបញ្ចួនគណៈប្រតិភូ ដែលជាអតីតមន្ត្រីការពារជាតិ និងសន្តិសុខជាន់ខ្ពស់របស់សហរដ្ឋអាមេរិកឲ្យធ្វើដំណើរទស្សន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ