សុវត្ថិភាពតាមប្រព័ន្ធអ៊ិនធឺណិត

អាជ្ញាធរចិនបញ្ជាឲ្យមានការត្រួតពិនិត្យសុវត្ថិភាពតាមប្រព័ន្ធអ៊ិនធឺណិតលើក្រុមហ៊ុន ដែលចង់ចុះបញ្ជីលក់ភាគហ៊ុននៅក្រៅប្រទេស


និយ័តករសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណិតរបស់ចិន នៅថ្ងៃអង្គារទី០៤មករាឆ្នាំ២០២២នេះ បានប្រកាសថា ខ្លួននឹងចាប់ផ្តើមអនុវត្តច្បាប់ទម្លាប់ថ្មីចាប់ពីថ្ងៃទី១៥ ខែកុម្ភៈតទៅ ដែលនឹងទាមទារឲ្យក្រុមហ៊ុនចិនទាំងអស់ដែលមានទិន្នន័យរបស់អ្នកប្រើប្រាស់លើសពីមួយលាននាក់ ត្រូវឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាពអ៊ិនធឺណិតជាមុនសិន មុននឹងអាចចុះបញ្ជីនៅផ្សារហ៊ុនក្រៅប្រទេសបាន។
អាជ្ញាធរលំហអ៊ីនធឺណិតរបស់ចិន CAC

ការចេញច្បាប់ថ្មីរបស់ចិននេះ គឺនៅក្រោយពេលដែលនៅមួយរយៈកន្លងមកនេះ រដ្ឋអំណាចក្រុងប៉េកាំងបានបើកការបង្ក្រាបលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់ខ្លួនជាជាបន្ដបន្ទាប់រាប់តាំងពីក្រុមហ៊ុន Alibaba, Tencent និងក្រុមហ៊ុន Didiជាដើម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។

រដ្ឋបាលលំហប្រព័ន្ធអ៊ិនធឺណិតរបស់ចិន ហៅកាត់ថា CAC បាននិយាយថា ក្រុមហ៊ុនចិន ដែលរកស៊ីដោយប្រើបច្ចេកវិទ្យាអ៊ិនធឺណិត អនឡាញ ដែលមានសមាជិកប្រើប្រាស់ ចាប់ពី១លាននាក់ឡើងទៅ គឺនឹងត្រូវមានកាតព្វកិច្ច ធ្វើការត្រួតពិនិត្យសន្តិសុខ មុននឹងអាចឈានទៅដល់ការដាក់លក់ភាគហ៊ុន នៅលើទីផ្សារបរទេសបាន។ ហើយរាល់គម្រោង ចង់ដាក់លក់ភាគហ៊ុននៅលើទីផ្សារភាគហ៊ុនអន្តរជាតិ គឺត្រូវដាក់ពាក្យស្នើសុំមកកាន់អាជ្ញាធរមានសមត្ថកិច្ចចិន ជាមុនសិន។ រដ្ឋបាលលំហប្រព័ន្ធអ៊ិនធឺណិតចិន CAC បន្តថា បណ្តាក្រុមហ៊ុននឹងមិនអនុញ្ញាតឲ្យចុះបញ្ជីនៅក្រៅប្រទេសឡើយ ប្រសិនបើត្រូវបានរកឃើញថា ទិន្នន័យរបស់ក្រុមហ៊ុនអាចប៉ះពាល់ដល់ផលប្រយោជន៍ជាតិ។

គួរកត់សម្គាល់ថា ការដាក់ចេញនូវគោលការណ៍ថ្មីខាងលើ ធ្វើឡើងក្រោមកិច្ចខិតខំប្រឹងប្រែង ដែលកន្លងមក រដ្ឋអំណាចប៉េកាំងតែងតែរឹតបន្តឹងច្បាប់ទម្លាប់លើក្រុមហ៊ុនណាដែលចង់ចុះបញ្ជី ឬបានចុះបញ្ជីរួចហើយនៅផ្សារហ៊ុនក្រៅប្រទេស។ គោលការណ៍នេះ ត្រូវបានប៉េកាំងអះអាងថា ដើម្បីធានាសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់ ការពារប្រយោជន៍ជាតិពីខាតបង់ និងគ្រប់គ្រងឲ្យបានល្អិនល្អន់ នូវទិន្នន័យរបស់ប្រើប្រាស់នៅក្នុងប្រទេសចិន កុំឲ្យរបូតទៅបរទេស។

ជំនួសឲ្យការចុះបញ្ជីផ្សារហ៊ុននៅបរទេស ក្រុងប៉េកាំងបានជំរុញឲ្យក្រុមហ៊ុននានា ចុះបញ្ជីនៅផ្សារហ៊ុនក្រុងស្រុកវិញ ដើម្បីទប់ស្កាត់លំហូរមូលធន ទៅក្រៅប្រទេសផង។

គេនៅចាំបានកាលពីខែមិថុនាឆ្នាំមុន អាជ្ញាធរចិនបានបង្ក្រាបយ៉ាងចាស់ដៃ លើក្រុមហ៊ុនកក់សេវាធ្វើដំណើររបស់ចិនដ៏ធំ ឈ្មោះ Didi ក្រោយក្រុមហ៊ុននេះ បានចុះបញ្ជី បោះផ្សាយលក់ភាគហ៊ុននៅផ្សារភាគហ៊ុនញូវយ៉កសហរដ្ឋអាមេរិក។ មិនមែនមានតែ Didi នោះទេដែលត្រូវបាន ប៉េកាំងបង្ក្រាប សូម្បីតែក្រុមហ៊ុនយក្សចិន Alibaba ដែលបានចុះបញ្ជីនៅក្រៅប្រទេស អស់ពេលជាយូរណាស់មកហើយ ក៏ត្រូវប៉េកាំងបង្រ្កាបផងដែរ។ ក្រៅពីនោះ នៅមានក្រុមហ៊ុនចិនជាច្រើនទៀត ដែលបម្រុងនឹងចុះបញ្ជីនៅក្រៅប្រទេស ក៏ត្រូវបានប៉េកាំងរារាំងដូចគ្នាដែរ។

សូមជម្រាបថា រដ្ឋាភិបាលចិន កំពុងពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងសេដ្ឋកិច្ចពាណិជ្ជកម្មនៅលើបណ្ដាញអនឡាញ ខណៈដែលខ្លួន កំពុងប្រឈមនឹងការចោទប្រកាន់មួយចំនួនពីមជ្ឈដ្ឋានបរទេស ទាក់ទិនករណីការប្រកួតប្រជែងមិនស្មោះត្រង់៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៥ ចេញសេចក្តីថ្លែងការណ៍រួមដ៏កម្រ ប្តេជ្ញាជៀសវាងសង្គ្រាមអាវុធនុយក្លេអ៊ែរ

ព័ត៌មាន
ក្រុមប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៥ រួមមាន ចិន រុស្សី អង់គ្លេស សហរដ្ឋអាមេរិក និងបារាំង បានព្រមព្រៀងគ្នាកាលពីថ្ងៃច័ន្ទទី០៣ មករាដើមឆ្នាំ២០…

ដំណើរការនាំចេញផ្លែមៀនប៉ៃលិន និងត្រីប្រាទៅប្រទេសចិនបន្ដស្ថិតក្នុងដំណាក់កាលវាយតម្លៃគុណភាពនៅឡើយ

ព័ត៌មាន
ដំណើរការនៃការនាំចេញផ្លែមៀនប៉ៃលិន និងត្រីប្រារបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិននៅមិនទាន់អាចធ្វើទៅបានទេនៅឆ្នាំ២០២១ ដោយដំណើរការនេះកំពុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ