វិស័យពាណិជ្ជកម្ម

លោក ត្រាំ បានលើកយកបញ្ហាការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌ ទៅជជែកជាមួយមេដឹកនាំឥណ្ឌា


មន្ត្រីសេតវិមានរបស់សហរដ្ឋអាម៉េរិក បានអះអាងថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានជជែកពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី តាមទូរសព្ទនៅដើមសប្តាហ៍នេះ ដោយកិច្ចពិភាក្សានោះបានសង្កត់ធ្ងន់លើសារសំខាន់ នៃការទិញឧបករណ៍សន្តិសុខផលិតដោយសហរដ្ឋអាម៉េរិក និងដំណើរឆ្ពោះទៅរកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដោយយុត្តិធម៌។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌាបានជួបសន្ទនាគ្នាតាមទូរសព្ទ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងបញ្ហាមួយចំនួនរួមទាំងសន្តិសុខនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា និងអឺរ៉ុប ផងដែរ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់របស់សេតវិមាន។

ជាមួយគ្នានេះ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាពីគម្រោងដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី ទៅកាន់សេតវិមានផងដែរ។ អ្នកការទូតឥណ្ឌា និងអាម៉េរិក កំពុងព្យាយាមរៀបចំឱ្យមានជំនួបរវាងមេដឹកនាំទាំងពីរនេះនៅដើមខែកុម្ភៈ ខាងមុខនេះ។

បើតាមការអះអាងរបស់មន្ត្រីសេតវិមាននៅក្នុងកិច្ចពិភាក្សាខាងលើ លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់លើសារសំខាន់របស់ឥណ្ឌាក្នុងការបង្កើនការទិញឧបករណ៍សន្តិសុខផលិតដោយអាម៉េរិក និងដំណើរឆ្ពោះទៅរកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដោយយុត្តិធម៌។

សហរដ្ឋអាម៉េរិក ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌា ហើយពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនដល់ជាង១១៨ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ក្នុងនោះឥណ្ឌា មានអតិរេកពាណិជ្ជកម្មជាមួយអាម៉េរិក ប្រមាណ៣២ពាន់លានដុល្លារ។

ឥណ្ឌា ក៏ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់អាម៉េរិក ក្នុងការទប់ទល់ជាមួយប្រទេសចិន ដោយកាលពីពេលថ្មីៗលោក ម៉ូឌី បានហៅលោក ត្រាំ ថា ជាមិត្តជាទីស្រឡាញ់មួយរូបរបស់លោក ហើយថា លោក និងលោក ត្រាំ បានប្តេជ្ញាចិត្តចំពោះភាពជាដៃគូ ដែលផ្ដល់អត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមកដ៏គួរឱ្យទុកចិត្តបាន៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ចិន បង្កើនការផ្តល់ការលើកទឹកចិត្តពិសេស ដើម្បីជំរុញការលក់

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅចិន បានបង្កើនការផ្តល់ការលើកទឹកចិត្តដល់អ្នកទិញផ្ទះជាមួយនឹងការផ្តល់សំបុត្រយន្តហោះ ទូរសព្ទទំនើប iPhone និងប្រាក…

ធនាគារ ខេប៊ីប្រាសាក់ ចូលរួមជាមួយអាជ្ញាធរជាតិអប្សរាក្នុងការដាំកូនឈើ

សៀមរាប ថ្ងៃទី 25 ខែមករា ឆ្នាំ 2025៖ ធនាគារ ខេប៊ីប្រាសាក់ បានរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរាក្នុងសកម្មភាពដាំកូនឈើនៅតំបន់រមណីយដ្ឋានអង្គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ