ទេសចរណ៍-រមណីយដ្ឋាន

សួនទឹកធំជាងគេ​នៅអាស៊ាន​បើកសម្ពោធ​ស្អែកនេះហើយ; សម្ដេចតេជោធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់!


នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០២០នេះ សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នឹង​អញ្ជើញ​ចូលរួម​ធ្វើជា​អធិបតី​នៃ​ពិធី​បើក​សម្ពោធ​សួនទឹក​កម្សាន្ត​ដ៏ធំ​ជាង​គេ​បំផុត នៅ​អាស៊ាន ដែល​ជា​ការវិនិយោគ​របស់​មហាសេដ្ឋី​ដ៏មាន​ឥទ្ធិពល​មួយរូប គឺ​ឧកញ៉ា លី យ៉ុងផាត់ ដែល​សួនទឹក​នេះ ស្ថិតនៅចម្ងាយ​ ១៥គីឡូម៉ែត្រ​ ពីរាជធានីភ្នំពេញ ។
សួនទឹកកម្សាន្តដ៏ធំជាងគេនៅអាស៊ាន ហ្គាដិនស៊ីធី វ៉តធើផាក (Garden City Water Park) វិនិយោគដោយឧកញ៉ា លី យ៉ុងផាត់។
ដោយ

សួនទឹកហ្គាឌិនស៊ីធី​វ៉តធើផាកនេះ ដែល​ត្រូវបាន​សាងសង់ឡើង​នៅលើ​ផ្ទៃដី ជិត​៧ហិកតា នៅតំបន់​ភាគខាងជើង រាជធានីភ្នំពេញ ពោលគឺ ស្ថិតនៅលើ​ទឹកដីទីក្រុងរណប​អ្នកឧកញ៉ា លី យ៉ុងផាត់ ក្បែរនឹង​សួនសត្វ​ភ្នំពេញ​ សាហ្វារី (ក្បែរ​ស្ពាន​ព្រែកព្នៅ)។ 

គម្រោង​សួនទឹកដ៏​ធំជាងគេ​នៅអាស៊ានមួយនេះ បាន​ចុះបញ្ជី​ដើមទុន​​វិនិយោគ​សាងសង់​ក្នុងទឹកប្រាក់​ប្រមាណ ៥៥លាន​ដុល្លារអាមេរិក នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស៊ី ឌី ស៊ី ហើយវាត្រូវ​បាន គេដឹងថា ជាការ​វិនិយោគ​សាងសង់​ដោយឯកឧត្តម​អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលជាក្រុមហ៊ុន​វិនិយោគខ្មែរ​ដ៏ធំមួយនៅកម្ពុជា។

អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​មើលឃើញថា វត្តមាន​របស់​សួនទឹក​ហ្គាឌិន ស៊ីធី​ វ៉តធើផាក នឹងក្លាយជាផលិត​ផលទេសចរណ៍​ដ៏​ទំនើប និងពេញ​និយម​មួយ​ ដែលមិនត្រឹម​តែទាក់ទាញ​ភ្ញៀវទេសចរ​ក្នុងស្រុក​ប៉ុណ្ណោះទេ តែក៏ទាក់ទាញ​ទេសចរ​បរទេសកាន់តែ​ច្រើនផងដែរ។

លោក ស៊ូរ៉ាឆេត ប៊ូនយ៉ាសីតពិឆៃ ប្រធានគ្រប់គ្រង​គម្រោង​សាងសង់សួន​ទឹក ហ្គាដិនស៊ីធី វ៉តធើផាក​ ធ្លាប់បាន​លើកឡើងថា​ លក្ខណៈពិសេស​របស់សួន​ទឹកកម្សាន្ត​ដ៏ធំដំបូង​គេបង្អស់​នៅកម្ពុជា​នេះ មានកន្លែង​សំខាន់ៗ ដូចជា សមុទ្រសិប្បនិម្មិត ដែលទឹករលក​កម្ពស់​៣ម៉ែត្រកន្លះ ទឹកជ្រោះ​ធ្លាក់លើ​ភ្នំសិប្បនិម្មិ​តដ៏ស្រស់ស្អាត កន្លែងរំអិល​ទឹកខ្ពស់ ទឹករាំតាមចង្វាក់ភ្លេង កន្លែង​ក្មេងលេង​ជាច្រើន ទោង រំអិលដ៏ធំបំផុត មាន ស្ទីមកម្តៅ ដ៏ទាក់ទាញ សម្រាប់​ភ្ញៀវទេសចរ​ និងកន្លែងសំខាន់ៗផ្សេងទៀត៕




អត្ថបទបន្ទាប់


អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន​វៀតណាម​ត្រូវ​ចាប់ខ្លួនពាក់ព័ន្ធ​នឹង​ការដេញថ្លៃ​ផ្លូវ​លឿន

ព័ត៌មាន
អតីត​រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូនវៀតណាម​ លោក ង្វៀន ហុង ទ្រួង (Nguyen Hong Truong) ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ចោទប្រកាន់ថា បានប្រព្រឹត្ត​ក…

គន្លឹះគ្រប់គ្រងរបស់ជនជាតិជប៉ុន ដែលអ្នកគួរឈ្វេងយល់!

ព័ត៌មាន
ជនជាតិជប៉ុនត្រូវបានពិភពលោកស្គាល់ថា ជាពូជសាសន៍មួយដែលប្រកបដោយវិន័យខ្ពស់ ទាំងការរស់នៅនិងការបំពេញការងារ ខណៈដែលប្រទេសនេះ ក៏ធ្លាប់ជាកំពូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ