រោងចក្រផលិតចំណីតម្លៃ៥០លានដុល្លាររបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី

រោងចក្រផលិតចំណីតម្លៃ៥០លានដុល្លាររបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី នឹងបើកដំណើរការនៅដើមឆ្នាំក្រោយ


ក្រោយពីបានចាប់ផ្ដើមសាសង់តាំងពីចុងឆ្នាំ២០២១មក រោងចក្រផលិតចំណីសត្វ M’s Pig ទី២ នឹងត្រូវបញ្ចប់ការសាងសង់ និងបើកដំណើរការនៅខែកុម្ភៈឆ្នាំ២០២៣ខាងមុខនេះ។ អ្នកឧកញ៉ា ម៉ុង ឬទ្ធី រំពឹងថា រោងចក្រដែលមានសមត្ថភាពអាចផលិតចំណីសត្វ៣០តោនក្នុងមួយម៉ោងនេះ នឹងជួយធ្វើឲ្យការចិញ្ចឹមសត្វនៅកម្ពុជាកាន់តែរីកចម្រើន និងប្រកួតប្រជែងបន្ថែមទៀត ជាពិសេសរួមចំណែកជួយរំរុញកំណើនសេដ្ឋកិច្ច។ រោងចក្រផលិតចំណីសត្វនេះសាងសង់លើផ្ទៃដី២៤ហិកតា នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាមួយទុនវិនិយោគជាង៥០លានដុល្លារ។
រោងចក្រផលិតចំណីតម្លៃ៥០លានដុល្លាររបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី នឹងបើកដំណើរការនៅដើមឆ្នាំក្រោយ
ដោយ

អ្នកឧកញ៉ា ម៉ុង ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុបបានបោះទុនវិនិយោគជាង៥០លានដុល្លារអាមេរិកបង្កើតរោងចក្រផលិតចំណីសត្វមួយបន្ថែមទៀតដើម្បីជួយផ្គត់ផ្គង់តម្រូវការប្រើប្រាស់ចំណីសត្វក្នុងស្រុក ដែលកំពុងមានការកើនឡើង។ អ្នកឧកញ៉ាបានគូសបញ្ជាក់ថា គោលបំណងនៃការបង្កើតរោងចក្រផលិតចំណីសត្វនេះ គឺដើម្បីរួមចំណែកជួយលើកកម្ពស់ការប្រើប្រាស់ផលិតក្នុងស្រុកក្នុងគោលដៅកាត់បន្ថយឬលុបការនាំចូលចំណីសត្វពីក្រៅប្រទេសនាពេលអនាគត។ បើតាមការគូសបញ្ជាក់របស់មហាសេដ្ឋីកសិកម្មរូបនេះ កម្ពុជាបាននាំចូលចំណីសត្វក្នុងមួយឆ្នាំៗមានទំហំប្រមាណ១៨០លានដុល្លារអាមេរិក។

គោលបំណងសំខាន់មួយទៀត គឺអ្នកឧកញ៉ា ម៉ុង ឬទ្ធី ចង់រួមចំណែកជួយជំរុញកំណើន និងអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វនៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើននិងប្រកួតប្រជែងបន្ថែមទៀតជាមួយបណ្តាប្រទេសក្នុងតំបន់។ បន្ថែមលើនេះ គឺដើម្បីរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការផ្តល់ការងារធ្វើដល់ប្រជាពលរដ្ឋ និងកាត់បន្ថយពលករចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។

ម្យ៉ាងទៀត ការបង្កើតរោងចក្រនេះ ក៏ជាផ្នែកមួយជួយបង្កើតទីផ្សារកសិផលជូនដល់កសិករ និងកាត់បន្ថយការនាំចេញផលិតផលកសិកម្ម ដែលជាវត្ថុធាតុដើមសម្រាប់បម្រើឲ្យការផលិតចំណីសត្វទៅក្រៅប្រទេសផងដែរ។ នេះបើតាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដែលបានបន្ថែមទៀតថា រោងចក្រនេះ ក៏ជាផ្នែកជួយរួមចំណែកធានាសន្តិសុខស្បៀងអាហារក្នុងប្រទេស ដោយមិនចាំបាច់ពឹងផ្អែកលើទីផ្សារនាំចូលចំណីសត្វ និងសត្វពីប្រទេសជិតខាងនានា។

បើតាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី រោងចក្រនេះផ្តោតសំខាន់លើការផលិតចំណីជ្រូក និងមានសមត្ថភាពអាចផលិតចំណីសត្វបាន៣០តោនក្នុង១ម៉ោង ឬប្រមាណ៣៦ម៉ឺនតោនក្នុង១ឆ្នាំ។ រោងចក្រដែលសាងសង់លើផ្ទៃដី២៤ហិកតានេះគ្រោងដាក់ឲ្យដំណើរនៅចុងខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។ នេះមិនមែនជារោងចក្រផលិតចំណីសត្វលើកដំបូងនោះទេ ពោលគឺក្រុមហ៊ុន ម៉ុង ឬទ្ធី កាលពីឆ្នាំ២០១៧ បានដាក់ឲ្យរោងចក្រផលិតចំណីសត្វមួយ ដែលមានសមត្ថភាពអាចផលិតចំណីសត្វបាន២០តោនក្នុង១ម៉ោង។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ធ្លាប់បានអះអាងប្រាប់ខេមបូណូមីសថា ទាំងទុនវិនិយោគ និងទុនបង្វិលក្នុងប្រតិបត្តិការរោងចក្រចំណីសត្វទាំងពីរកន្លែងរបស់អ្នកឧកញ៉ា គឺមានមានការចំណាយប្រហែល១០០លានដុល្លារអាមេរិក៕




អត្ថបទបន្ទាប់


កម្ពុជា-ថៃឯកភាពលើផែនការសកម្មភាពជាង១០ចំណុច ដើម្បីរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការស្ដារទេសចរណ៍ឡើងវិញ

ព័ត៌មាន
ដើម្បីចូលរួមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលកូវីដ១៩ ក៏ដូចជាជំរុញទាក់ទាញចលនាភ្ញៀវទេ…

កម្ពុជាជំរុញបន្ថែមលើការនាំចេញអង្ករសរីរាង្គទៅកាន់ទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្នការផលិតកើនដល់១ម៉ឺនតោន

ព័ត៌មាន
កម្ពុជា គឺជាប្រទេសមួយ ដែលមានអំណោយផលសម្រាប់ការធ្វើកសិកម្មតាមបែបសរីរាង្គ ហើយបច្ចុប្បន្ន ក៏កំពុងមានការជំរុញការដាំដុះ និងនាំចេញកសិផលប្រភេទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ