វិស័យពាណិជ្ជកម្ម

អ្នកជំនាញសេដ្ឋកិច្ចព្រមានថា អត្រាអតិផរណានៅអាម៉េរិកនឹងហក់ឡើងខ្ពស់ ក្រោយពន្ធរបស់លោក ត្រាំ ចាប់ផ្តើមអនុវត្តនៅខែក្រោយ


ក្រោយមើលឃើញពីអត្រាកំណើនអតិផរណាតិចតួចអស់រយៈពេលជាច្រើនខែ សហរដ្ឋអាម៉េរិក បានជួបបញ្ហាការកើនឡើងតម្លៃទំនិញ និងសេវាកម្មប្រមាណ០,៣% កាលពីខែមិថុនា ដែលជាអត្រាកំណើនខ្ពស់បំផុតក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥។ អ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា ពលរដ្ឋអាម៉េរិកនឹងទើបប្រទះនឹងការកើនឡើងតម្លៃទំនិញ និងសេវាកម្មបន្ថែមទៀត ក្រោយសហរដ្ឋអាម៉េរិក អនុវត្តការយកពន្ធរបស់ខ្ពស់លើប្រទេសនានា ចាប់ពីខែសីហា តទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge។
វិស័យពាណិជ្ជកម្ម
ដោយ

តម្លៃទំនិញ និងសេវាកម្មដោយមិនរាប់បញ្ចូលតម្លៃអាហារ និងថាមពល បានកើនឡើង០,៣% នៅក្នុងខែមិថុនា ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល៥ខែកន្លងមកនេះ ដែលកត្តានេះជំរុញឱ្យអត្រាអតិផរណាជារួមនៅសហរដ្ឋអាម៉េរិក កើនដល់២,៩%។ នេះបើយោងតាមរបាយការណ៍ស្ទង់មតិដែលធ្វើឡើងដោយសារព័ត៌មាន Bloomberg។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថា ពលរដ្ឋអាម៉េរិកនឹងពើបប្រទះនឹងការកើនឡើងថ្លៃទំនិញបន្ថែមទៀតនៅប៉ុន្មានខែចុងក្រោយនៅឆ្នាំ២០២៥នេះ ពោលគឺបន្ទាប់ពីរដ្ឋបាល លោក ដូណាល់ ត្រាំ ចាប់ផ្តើមអនុវត្តការយកពន្ធខ្ពស់លើទំនិញរបស់ប្រទេសនានា ចាប់ពីថ្ងៃទី១ ខែសីហា តទៅ ដោយសារវិធានការពន្ធនេះនឹងធ្វើឱ្យការចំណាយរបស់ក្រុមហ៊ុននាំចូលមានការកើនឡើង។ តួលេខលក់រាយដែលបានចេញផ្សាយកាលពីពេលថ្មីៗ ត្រូវបានគេរំពឹងថា នឹងបង្ហាញពីការកើនឡើងតិចតួចនៅក្នុងខែមិថុនា បន្ទាប់ពីបានធ្លាក់ចុះពីរខែជាប់គ្នា។

ស្របពេលតម្រូវការប្រើប្រាស់មាននិន្នាការធ្លាក់ចុះដូចទីផ្សារការងារដែរនោះ វានឹងជំរុញឱ្យមន្ត្រីធនាគារកណ្តាលអាម៉េរិក បិទការបញ្ចុះអត្រាការប្រាក់ ដោយសារពួកគេព្រួយបារម្ភថា ការយកពន្ធខ្ពស់នឹងធ្វើឱ្យអត្រាអតិផរណានៅសហរដ្ឋអាម៉េរិក កើនឡើងក្នុងល្បឿនលឿន។ អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាម៉េរិកនឹងជួបប្រជុំគ្នាជាថ្មីទៀតនៅថ្ងៃទី២៩-៣០ ខែកក្កដា នេះ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អ្នកជំនាញជឿជាក់ថា វិស័យដឹកជញ្ជូនរបស់កម្ពុជានឹងរងផលប៉ះពាល់ ប្រសិនបើមិនអាចចរចាបញ្ចុះពន្ធបដិការបានបន្ថែមទៀត

ក្រុមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនកម្ពុជា បានវាយតម្លៃថា នៅក្នុងរយៈពេល៦ខែកន្លងមកនេះ វិស័យដឹកជញ្ជូនរបស់កម្ពុជា នៅតែរក្សាបានកំណើនវិជ្ជមាន បើ…

លោក ដូណាល់ ត្រាំ ប្រកាសដាក់គំនាបពន្ធ៣០% លើអឺរ៉ុប និងម៉ិកស៊ិក ដែលធ្វើជម្លោះពាណិជ្ជកម្មកាន់តែតាងតឹង

រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានសម្រេចដាក់ពន្ធដាក់លើទំនិញរបស់សហភាពអឺរ៉ុប ដែលជាសម្ពន្ធមិត្តរបស់ខ្លួន និងប្រទេសម៉ិកស៊ិក ដែលជាអ្នកភូមិផងរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ