វិស័យសេដ្ឋកិច្ច

អាម៉េរិកបាត់ចំណូលពន្ធជាង១៥០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដោយសារក្រុមសេដ្ឋី និង មហាសេដ្ឋីគេចពន្ធ


អគ្គនាយកដ្ឋានពន្ធដាររបស់សហរដ្ឋអាម៉េរិក បានប៉ាន់ប្រមាណថា ក្រុមសេដ្ឋីខ្ទង់លានដុល្លារ និងមហាសេដ្ឋីខ្ទង់ពាន់លានដុល្លារ របស់ប្រទេសមហាអំណាចទី១របស់ពិភពលោកមួយនេះ កំពុងគេចពន្ធក្នុងទំហំជាង១៥០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យសេដ្ឋកិច្ច
ដោយ

យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានពន្ធដារអាម៉េរិក ដែលសារព័ត៌មាន CNBC បានដកស្រង់កាលពីសប្ដាហ៍មុនបង្ហាញថា ការធ្វើសវនកម្មលើអ្នកជាប់ពន្ធដែលរកប្រាក់ចំណូលបានលើសពី១លានដុល្លារក្នុងមួយឆ្នាំ បានធ្លាក់ចុះរហូតដល់ទៅជាង៨០% ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ទោះបីជាចំនួនអ្នកជាប់ពន្ធ ដែលមានប្រាក់ចំណូលលើសពី១លានដុល្លារ បានកើនឡើង៥០%យ៉ាងណាក្ដី។

លោក ឌែនី វើហ្វែល (Danny Werfel) អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារអាម៉េរិក (IRS) បានបន្ទោសការធ្លាក់ចុះនេះ បានធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារអាម៉េរិក (IRS) ខ្វះបុគ្គលិក និងខ្វះបច្ចេកវិទ្យា ព្រមទាំងធនធានចាំបាច់សម្រាប់ធ្វើសវនកម្ម ជាពិសេសសម្រាប់ប្រាក់ចំណូលដែលមានភាពស្មុគស្មាញ​។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ អគ្គនាយកដ្ឋានពន្ធដារអាម៉េរិក (IRS) បានផ្តួចផ្តើមវិធានការបង្ក្រាបទ្រង់ទ្រាយធំទៅលើបុគ្គលដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ អាជីវកម្មចាប់ដៃគូសហការ និងក្រុមហ៊ុនធំៗ។

ក្រសួងរតនាគារអាម៉េរិក បានប៉ាន់ប្រមាណថា ការពង្រឹងការអនុវត្តការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារអាម៉េរិក (IRS) នឹងអាចប្រមូលចំណូលពន្ធបានចំនួន៥៦១ពាន់លានដុល្លារ បន្ថែមចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៤ ដែលខ្ពស់ជាងការព្យាករដំបូង។

អគ្គនាយកដ្ឋានពន្ធដារអាម៉េរិក (IRS) បានរាយការណ៍ពីភាពជោគជ័យនៃកម្មវិធីមួយដែលផ្តោតលើការប្រមូលពន្ធមិនទាន់ទូទាត់ពីក្រុមសេដ្ឋីខ្ទង់លានដុល្លារ ដោយប្រមូលពន្ធបានជាង៤៨០លានដុល្លារ ពីអ្នកជាប់ពន្ធជាសេដ្ឋីខ្ទង់លានដុល្លារចំនួន១ពាន់៦រយនាក់ ដែលមិនបានបង់ពន្ធក្នុងម្នាក់ៗយ៉ាងតិច២៥ម៉ឺនដុល្លារ។

លោក ឌែនី វើហ្វែល (Danny Werfel) បានគូសបញ្ជាក់ថា អាជីវកម្មចាប់ដៃគូសហការក៏អាចគេចពន្ធផងដែរ។ លោកនិយាយថា អគ្គនាយកដ្ឋានពន្ធដារអាម៉េរិក (IRS) មិនត្រឹមតែផ្តោតលើការស្វែងរកករណីគេចពន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីជៀសវាងការធ្វើសវនកម្មមិនចាំបាច់សម្រាប់អ្នកជាប់ពន្ធ ដែលកំពុងអនុវត្តតាមច្បាប់ផងដែរ។

សារព័ត៌មាន Newsweek បានរាយការណ៍កាលពីថ្ងៃទី២០ ខែកុម្ភៈ ថា អគ្គនាយកដ្ឋានពន្ធដារអាម៉េរិក (IRS) បានជំរុញឱ្យអ្នកជាប់ពន្ធរាយការណ៍ពីប្រាក់ចំណូលណាមួយ ដែលទទួលបានតាមរយៈសកម្មភាពខុសច្បាប់ដូចជាការជួញដូរគ្រឿងញៀនជាដើម៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញថា សេដ្ឋកិច្ចពិភពលោកនៅតែមានភាពធន់ ហើយអាម៉េរិកនៅតែជាចលករដ៏សំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក

ព័ត៌មាន
លោកស្រី ជេនណេត យេឡេន (Janet Yellen) រដ្ឋមន្រ្តីរតនាគារសហរដ្ឋអាម៉េរិក បានអះអាងថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់សហរដ្ឋអាម៉េរិក បានក្លាយជាក…

ផលិតកម្មរ៉ែអ៊ុយរ៉ាញ៉ូមទូទាំងពិភពលោក ដែលជាធាតុផ្សំដ៏សំខាន់សម្រាប់ផលិតអាវុធនុយក្លេអ៊ែនឹងកើនឡើងជិត១២% ក្នុងឆ្នាំ២០២៤ នេះ

ព័ត៌មាន
ផលិតកម្មរ៉ែអ៊ុយរ៉ាញ៉ូមទូទាំងពិភពលោក ដែលជាសមាសធាតុដ៏សំខាន់មូយមិនអាចខ្វះបានសម្រាប់ផលិតសព្វាវុធនុយក្លេអ៊ែ ត្រូវបានរំពឹងថា នឹងកើនឡើងជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ