វិស័យធនាគារ

អាម៉េរិក កំពុងបន្ធូរបន្ថយច្បាប់ ដើម្បីឱ្យធនាគារធំៗចាក់បញ្ចូលសាច់ប្រាក់២៩ទ្រីលានដុល្លារទៅក្នុងទីផ្សារហិរញ្ញវត្ថុ


ស្របពេលកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក នៅត្រីមាសទី១ ឆ្នាំនេះ បានធ្លាក់ចុះរហូតដល់០,២% រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងខ្នះខ្នែងសម្របសម្រួលជាមួយធនាគារនានា ដើម្បីចាក់បញ្ចូលសាច់ប្រាក់ក្នុងប្រព័ន្ធសេដ្ឋកិច្ច ដែលមានទំហំរហូតដល់២៩ទ្រីលានដុល្លារ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅពេលនេះ សេតវិមាន កំពុងរៀបចំបន្ធូរបន្ថយច្បាប់ដល់ធនាគារធំៗ ដើម្បីសម្រួលលំហូរសាច់ប្រាក់ដ៏ច្រើននេះចូលទៅក្នុងទីផ្សារហិរញ្ញវត្ថុ។
វិស័យធនាគារ
ដោយ

រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងរៀបចំដើម្បីបន្ធូរបន្ថយច្បាប់ដែលបានដាក់លើធនាគារធំៗតាំងតែពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨ សំដៅបើកផ្លូវឱ្យធនាគារធំៗបញ្ចេញសាច់ប្រាក់ចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចអាម៉េរិក ដែលបានធ្លាក់ចុះកំណើន០,២% នៅត្រីមាសទី១ ឆ្នាំនេះ។ ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរបស់អាម៉េរិកនេះ គឺដោយសារការកើនឡើងការនាំចូលទំនិញពីបរទេសមកកាន់ទីផ្សារសហរដ្ឋអាម៉េរិក ពីសំណាក់ក្រុមហ៊ុននានា នៅក្នុងអំឡុងពេលរដ្ឋបាលលោក ត្រាំ ពន្យារពេលអនុវត្តពន្ធបដិការលើប្រទេសនានា ចំនួន៩០ថ្ងៃ និងការទម្លាក់ពន្ធលើទំនិញចិន មកនៅត្រឹម៣០%។

ពាក់ព័ន្ធបញ្ហានេះ លោក ស្កុត បេសេន ( Scott Bessent) រដ្ឋមន្រ្តីរតនាគារសហរដ្ឋអាម៉េរិក បានអះអាងថា និយ័តករអាម៉េរិក អាចបន្ធូរបន្ថយច្បាប់ដែលជាឧបសគ្គលើការជួញដូររបស់ធនាគារនៅក្នុងទីផ្សារហិរញ្ញវត្ថុដែលមានតម្លៃដល់ទៅប្រមាណ២៩ទ្រីលានដុល្លារ។

ស្ថាប័នដែលកំពុងតែធ្វើកិច្ចការខាងលើ រួមមាន ធនាគារកណ្តាល ការិយាល័យត្រួតពិនិត្យរូបិយប័ណ្ណ និងសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ។ តែយ៉ាងណាស្ថាប័នទាំង៣នេះមិនបានបញ្ជាក់ព័ត៌មានលម្អិតជុំវិញផែននេះនោះទេ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាល កត់សម្គាល់ឃើញថា កុមារនៅតែប្រឈមនឹងអំពើហិង្សាទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារបានចាត់ទុកកុមារជាធនធានដ៏សំខាន់ ដ…

ការដំឡើងរថយន្តរបស់ក្រុមហ៊ុននានា នៅលើពិភពលោក អាចជាប់គាំង ក្រោយចិន រឹតបន្តឹងលើការនាំចេញរ៉ែកម្រ

បណ្ដានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោកបានព្រមានគួរឱ្យភ្ញាក់ផ្អើលថា កង្វះការផ្គត់ផ្គង់រ៉ែម៉ាញ៉េទិចដ៏កម្រដូចជាមេដែកឆក់ជាដើម …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ