ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក

ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិកចូលជាធរមាននៅថ្ងៃនេះ!


ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិកបានចូលជាធរមានចាប់ពីថ្ងៃទី៧ ខែសីហា តទៅ ដោយលោក ដូណាល់ ត្រាំ បានអះអាងថា មានប្រទេសជាង៩០នៅជុំវិញពិភពលោករួមទាំងកម្ពុជា ដែលទទួលបានការសម្រួលអត្រាពន្ធថ្មី។ ក្រោយពន្ធនេះចូលជាធរមានលោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់លោកថា លុយរាប់ពាន់លានដុល្លារកំពុងតែត្រូវគេបង្ហូរចូលសេដ្ឋកិច្ចអាម៉េរិក។
ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក
ដោយ

សារព័ត៌មាន BBC បានរាយការណ៍ថា អត្រាពន្ធគយបដិការថ្មី ដែលកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងប្រទេសដៃគូនានាបានចូលជាធរមាន និងអនុវត្តចាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នេះតទៅ។ សេតវិមានបានអះអាងថា អត្រាពន្ធគយបដិការថ្មីនេះត្រូវបានអនុវត្តលើប្រទេសជាង៩០រួមទាំងប្រទេសកម្ពុជា និងប្រជាជាតិអាស៊ីអគ្នេយ៍ផ្សេងៗទៀត។

ពាក់ព័ន្ធនឹងពន្ធនេះលោក ត្រាំ បានបានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social របស់លោកថា លុយរាប់ពាន់លានដុល្លារនឹងហូរចូលក្មុងសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក តាមរយៈវិធានការពន្ធគយរបស់ខ្លួន។ ទន្ទឹមនឹងការកំណត់ពន្ធថ្មីលើបណ្តាប្រទេសខាងលើ ឥណ្ឌាត្រូវបានលោក ត្រាំ តម្លើងពន្ធដល់៥០% ដោយព្រមានថា អត្រាពន្ធនេះនឹងដាក់រហូតដល់ឥណ្ឌាបញ្ឈប់ទិញប្រេងពីរុស្ស៊ី។

ជាមួយគ្នានោះ លោក ត្រាំ ក៏បានគំរាមយកពន្ធរហូតដល់ទៅ១០០%លើទំនិញបន្ទះឈីបកុំព្យូទ័រទាំងអស់ ដែលផលិតក្រៅទឹកដីសហរដ្ឋអាម៉េរិក ដោយសារ លោក ចង់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់វិលចូលសហរដ្ឋអាម៉េរិកវិញ។

ពាក់ព័ន្ធនឹងការអនុវត្តពន្ធគយបដិការថ្មីនេះ អ្នកវិភាគបានលើកឡើងថា ផលប៉ះពាល់នឹងកើតឡើងទាំងលើអាម៉េរិក និងពិភពលោកក្នុងរយៈពេលដ៏ខ្លីខាងមុខ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រទេសដែលអាចមើលឃើញច្បាស់ប្រហែលជាអាស៊ីអគ្នេយ៍។ ប្រទេសនានានៅអាស៊ីអាគ្នេយ៍ គឺជាដៃគូពាណិជ្ជកម្មដ៏ចម្បងរបស់អាម៉េរិក ហើយសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ ក៏ពឹងផ្អែកខ្លំាងលើទីផ្សារអាមេរិកផងដែរ ប៉ុន្តែរបាយពន្ធដែលអាម៉េរិកដាក់លើប្រទេសនៅតំបន់អាស៊ានមិនស្មើគ្នានោះទេ ដោយឡាវ និងមីយ៉ាន់ម៉ារងពន្ធខ្ពស់ជាងគេរហូតដល់៤០%៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ប្រសិនបើអាម៉េរិកបញ្ចុះពន្ធមកនៅចន្លោះពី១៥%ទៅ២០% តើវាជាអត្រាល្អប្រសើរសម្រាប់សេដ្ឋកិច្ចកម្ពុជា ឬយ៉ាងណា?

បើគ្មានការប្រែប្រួលទេសហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ នឹងចាប់ផ្តើមអនុវត្តអត្រាពន្ធបដិការលើទំនិញនាំចូលពីប្រទេសកម្ពុជា និង…

កម្ពុជា-ថៃឯកភាពអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ

កម្ពុជា និងថៃបានឯកភាពគ្នាលើលក្ខខណ្ឌចំនួន១៣ចំណុច នៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ ក្រោយបញ្ចប់កិច្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ