ពន្ធដារប្រមូលចំណូលបានជាង១ពាន់លានដុល្លារ

អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង១ពាន់លានដុល្លារ នៅត្រីមាសទី១នៃឆ្នាំ២០២២


សម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា នៅថ្ងៃទី ៣១ មីនានេះថា បន្ទាប់ពីកម្ពុជា បានបើកសេដ្ឋកិច្ច និងសង្គម ឡើងវិញ ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ក៏កាន់តែប្រសើរឡើងវិញ ពិសេសនារយៈចុងក្រោយនេះ។ ជាក់ស្ដែង នៅរយៈពេល ៣ខែ ដំបូង ក្នុង ឆ្នាំ២០២២ កម្ពុជា បានទទួលចំណូលពន្ធ ១ពាន់២រយលានដុល្លារអាមេរិក ពីការប្រមូលចំណូលដោយអគ្គនាយកដ្ឋានពន្ធដារ។
សម្ដេច​តេ​ជោ ហ៊ុន សែន នាឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅថ្ងៃទី៣១ ខែមីនា រូបភាព៖ SPM page

ក្នុង​នោះ ខែមីនា គឺ​ប្រមូល​បាន​ច្រើន​ជាងគេ​បំផុត​ដល់​ទៅ​ប្រមាណ ៧០០​លាន​ដុល្លារ​អា​មេ​រិ​ក​។ ជាមួយ​គ្នា​នេះ សម្តេច តេ​ជោ ក៏​បាន​កើត​សរសើរ អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​បំបែក​ឯក​ទ​គ្គ​កម្ម​សម្រាប់​ការ​ប្រមូល​ចំណូល​ផ្ទៃក្នុង​របស់​កម្ពុជា​ផង​ដែរ​។ 

ថ្លែង​នា​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោម​ចៅ នៅ​ថ្ងៃ​ទី​៣១ ខែមីនា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ដូច្នេះ រហូត​មក​ដល់​ពេល​នេះ ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា កាន់តែ​ធូរស្បើយ និង​មិន​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា ដូច​កាលពីមុន​នោះ​ទេ​។ ភាព​ធូរស្បើយ​នៃ​កូ​វី​ដ​១៩​នេះ បាន​ធ្វើ​ឲ្យ​កិច្ចការ​ប្រមូល​ចំណូល​ពន្ធ​របស់​កម្ពុជា សម្រេច​បាន​នូវ​លទ្ធផល​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់​។ ជាក់ស្ដែង ក្នុង​រយៈពេល ៣​ខែ ដំបូង ឆ្នាំ​២០២២ កម្ពុជា ទទួល​បាន​ចំណូល​សរុប​ជាង ១​ពាន់​២០០​លាន​ដុល្លារ​ពី​ការ​ប្រមូល​ចំណូល​ពន្ធដារ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់​ទុក​ការ​សម្រេច​បាន​នូវ​លទ្ធផល​ដ៏​ល្អ​ប្រសើរ​នេះ ជា​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រមូល​ចំណូល​ពន្ធ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​សម្រេច​បាន​លើស​ផែនការ​រហូត​ដល់​ជាង ២៤% កាលពី​ឆ្នាំ​២០២១ ដោយ​ប្រមូល​ចំណូល​បាន​ជាង​២​ពាន់​៧​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ។ 

យ៉ាងណាមិញ បើ​តាម​សម្ដេច ហ៊ុន សែន ជា​ទូទៅ​នៅ​ខែមីនា គឺជា​ខែ​ដែល​ត្រូវ​ប្រមូល​ចំណូល​ពន្ធលើប្រាក់ចំណេញ​របស់​អាជីវកម្ម​នានា ដូច្នេះ សម្ដេច​ជឿជាក់​ថា នៅ​ខែមីនា ឆ្នាំ​២០២២​នេះ ចំណូល​ពន្ធដារ​នឹង​កើន​លើស ៧​រយ​លាន​ដុល្លារ​។

ជាមួយ​គ្នា​នេះ សម្ដេច​គូសបញ្ជាក់​ទៀត​ថា បញ្ហា​កូ​វី​ដ​១៩ លែង​សូវ​ជា​បញ្ហា​ខ្លាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា ទៀត​ហើយ តែ​អ្វី​ដែល​សម្ដេច​មាន​ក្ដី​ព្រួយបារម្ភ​នោះ គឺ​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​សង្គ្រាម​រវាង​រុ​ស្សី និង​អ៊ុយ​ក្រែ​ន ទៅ​វិញ​ទេ ព្រោះថា​បញ្ហា​នេះ កំពុង​គំរាមកំហែង​សេដ្ឋកិច្ច​ពិភពលោក រួម​ទាំង​ប្រទេស​ក្នុង​តំបន់ ពិសេស​បាន​និង​កំពុង​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​មាន​វិបត្តិ​អតិផរណា​។ សម្ដេច​បន្ថែម​ទៀត​ថា បញ្ហា​នេះ ទោះ​ចង់ ឬ​មិន​ចង់ វា​ក៏​នឹង​អាច​ជះ​ឥទ្ធិពល ដល់​សេដ្ឋកិច្ច​កម្ពុជា​។

ជុំវិញ​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​យ​ក្រែ​ន ដែល​កំពុង​រុញ​ឲ្យ​តម្លៃ​ប្រេង​ទូ​ទាំង​ពិភពលោក​ហក់​ឡើងថ្លៃ​ខ្ពស់​នេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​ពិចារណា​ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រៀបចំ​ដាក់​យុទ្ធសាស្ត្រ​បន្ថែម​ទៅ​លើ​បញ្ហា​ប្រេងឥន្ធនៈ ដោយ​ចង់ឱ្យ​មាន​រៀបចំ​ស្តុក​យុទ្ធសាស្ត្រ​លើ​បញ្ហា​ប្រេង ដើម្បី​ឆ្លើយ​តប​សេចក្តី​ត្រូវការ​ផង​ដែរ​។

សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២១ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​បាន​ជាង​២​ពាន់​៧​រយ​លាន​ដុល្លារ កើន​លើស​ផែនការ​រហូត​២៤% បើ​ប្រៀប​នឹង​ឆ្នាំ​២០២០​។ ដោយឡែក រយៈពេល ៣​ខែ ឆ្នាំ​២០២២​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​បាន ១,២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ខណៈ​នៅ​ខែមករា អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​បាន ២៨៨​លាន​ដុល្លារ​។ រីឯ ខែកុម្ភៈ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​បាន ២២៣​លាន​ដុល្លារ​។ ចំណែក ខែមីនា វិញ​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​បាន ៧០០​លាន​ដុល្លារ​។ នេះ​បើ​ការ​គូសបញ្ជាក់​ពី​សម្ដេច​តេ​ជោ​ហ៊ុន សែន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក និងកូរ៉េខាងត្បូងគ្រោងផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ចំពេលភាពតានតឹងនៅឧបទ្វីបកូរ៉េកើនឡើង

ព័ត៌មាន
សម្ព័ន្ធមិត្តខ្វះគ្នាមិនបានសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នាម្តងទៀតហើយ នៅខែក្រោយនេះ។ បើសមយុទ្ធលើកនេះ នឹងត្រូវបាន…

សហរដ្ឋអាមរិក និងអឺរ៉ុបកំពុងត្រៀមទណ្ឌកម្មថ្មីបន្ថែម ដើម្បីដាក់ទៅលើប្រទេសរុស្ស៊ី

ព័ត៌មាន
សហរដ្ឋអាមរិក និងសហភាពអឺរ៉ុបកំពុងត្រៀមទណ្ឌកម្មថ្មីបន្ថែមទៀតហើយ សម្រាប់ដាក់ទៅលើប្រទេសរុស្ស៊ីក្នុងគោលបំណងសំខាន់ ២ គឺឆ្លើយតបនឹងការឈ្លានពានទៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ