អាមេរិក​-តៃវ៉ាន់

អាមេរិកបញ្ជាក់ជំហរជាថ្មីម្តងទៀតថា ខ្លួនពិតជាមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់នោះទេ


យោងតាមឯកសារថ្លែងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ជំហររបស់ខ្លួនសារជាថ្មីម្តងទៀតថា ខ្លួនមិនគាំទ្រឯករាជ្យភាពជាផ្លូវការបស់កោះតៃវ៉ាន់ឡើយ។ ការថ្លែងនេះត្រូវបានគេមើលឃើញថា ដើម្បីស្តារឡើងវិញនូវខ្សែបន្ទាត់ការទូតជាមួយប្រទេសចិន ដែលទីក្រុងប៉េកាំងតែងតែទទូចថាកោះតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters។
អាមេរិកបញ្ជាក់ជំហរជាថ្មីម្តងទៀតថា ខ្លួនពិតជាមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់នោះទេ
ដោយ

សេតវិមានសហរដ្ឋអាមេរិកបាននិយាយថា គោលនយោបាយការបរទេសរបស់ខ្លួនពុំមានការឆ្លុះបញ្ចាំងពីសញ្ញាផ្លាស់ប្តូរណាមួយនោះទេ។ ហើយសហរដ្ឋអាមេរិកសូមបញ្ជាក់​ជា​ថ្មី​ម្តង​ទៀតថា "យើង​ពិតជាមិន​គាំទ្រ​ឯករាជ្យ​ភាព​តៃវ៉ាន់ម្តងណាឡើយ"។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក នេដ ប្រ៉ាយ (Ned Price) បាននិយាយកាលពីខែឧសភាកន្លងទៅថា សហរដ្ឋអាមេរិកមិនដែលគាំទ្រឯករាជ្យរបស់កោះតៃវ៉ាន់ទេម្តងណាឡើយ ហើយ "យើងបាននិយាយយ៉ាងច្បាស់អំពីរឿងនេះម្តងហើយម្តងទៀតទាំងសាធារណៈ ក៏ដូចជាលក្ខណឯកជនក្តី" ។

ទោះបីជាបែបនេះក៏ដោយ កោះតៃវ៉ាន់​គឺជា​រដ្ឋ​ឯករាជ្យ​ពិតប្រាកដ​មួយ​រួចទៅហើយ ទោះបីជា​មានការ​ទទួលស្គាល់ដោយសហ​អន្តរជាតិ​តិចតួច​បំផុត​ក៏ដោយ។ ហើយទីក្រុងវ៉ាស៊ីនតោនគឺមិនមានទំនាក់ទំនងផ្លូវការណាមួយជាមួយទីក្រុងតៃប៉ិនោះទេ ប៉ុន្តែអាមេរិកជាខ្នងបង្អែកអន្តរជាតិដ៏សំខាន់បំផុតរបស់កោះនេះ និងជាអ្នកផ្គត់ផ្គង់អាវុធដល់ដែនកោះប្រជាធិបតេយ្យនេះផងដែរ។

គួររំលឹកឡើងវិញបន្តិចថា ឈ្មោះផ្លូវការរបស់កោះតៃវ៉ាន់គឺនៅតែជាសាធារណៈរដ្ឋចិនដដែល ដែលវាជាឈ្មោះរបស់រដ្ឋាភិបាលដែលបានភៀសខ្លួនមកកាន់កោះនេះក្នុងឆ្នាំ ១៤៤៩ បន្ទាប់ពីបានចាញ់សង្គ្រាមស៊ីវិលជាមួយបក្សកុម្មុយនិស្តចិនដឹកនាំដោយម៉ៅ សេទុង ដែលបានបង្កើតសាធារណរដ្ឋប្រជាមានិតចិនដែលមានរដ្ឋធានីរបស់ខ្លួននៅទីក្រុងប៉េកាំងសព្វថ្ងៃនេះ។

ទោះបីជាបែបនេះក្តី រដ្ឋាភិបាល​ចិន​ដីគោកក្នុង​ឆ្នាំ​២០០៥​បាន​អនុម័ត​ច្បាប់​មួយ​ដែល​ផ្តល់សិទ្ធិ​ឱ្យ​ទីក្រុង​ប៉េកាំង​នូវ​សិទ្ធិ​ស្របច្បាប់​សម្រាប់​ប្រើសកម្មភាព​យោធាណាមួយ ប្រសិនបើ​ខ្លួន​វិនិច្ឆ័យឃើញថា​ ​តៃវ៉ាន់​​បាន​បំបែក​ខ្លួន​ចេញ​ពីដែនអំណាចរបស់ខ្លួន ឬ​ត្រៀមនឹង​ធ្វើសកម្មភាពទាំងនេះមែន។

កន្លងមក រដ្ឋាភិបាលរបស់កោះតៃវ៉ាន់និយាយថា មានតែប្រជាជនទាំង ២៣ លាននាក់នៃកោះរបស់ខ្លួនទេ ទើបមានសិទ្ធិសម្រេចលើអនាគតរបស់ពួកគេ ហើយខណៈពេលដែលខ្លួនចង់បានសន្តិភាព យើងក៏ត្រូវការពារខ្លួនឯងដែរ ប្រសិនបើយើងត្រូវបានវាយប្រហារពីប្រទេសណាមួយនោះ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកថា កិច្ចចរចាពាណិជ្ជកម្មទ្វេភាគីជាមួយតៃវ៉ាន់អាចនឹងបោះជំហានទៅមុនក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកទៅទៀត

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់តំណាងពាណិជ្ជកម្មអាមេរិកបាននិយាយថា កិច្ចចរចាពាណិជ្ជកម្មទ្វេភាគីថ្មីជាមួយកោះតៃវ៉ាន់អាចនឹងបោះជំហានទៅមុនក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ…

កំពង់ផែកាលីហ្វ័រញ៉ា រំពឹងការនាំចូលទំនិញកើនឡើងគំហុក ក្រោយទីក្រុងស៊ាងហៃបើកឡើងវិញ

ព័ត៌មាន
អ្នកគ្រប់គ្រងនៅកំពង់ផែកាលីហ្វ័រញ៉ាក្នុងសហរដ្ឋអាមេរិករំពឹងថា ការនាំចូលទំនិញនឹងកើនឡើងគំហុក នៅពេលដែលទីក្រុងសៀងហៃត្រូវបានបើកកំពង់ផែសមុទ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ