
ក្រុមហ៊ុនផលិតបន្ទះសូឡានៅសហរដ្ឋអាម៉េរិក មួយចំនួន បានចោទក្រុមហ៊ុនផលិតបន្ទះសូឡារបស់ឥណ្ឌូនេស៊ី ឡាវ និងឥណ្ឌា បានលក់បង្ខូចថ្លៃបន្ទះសូឡានៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក ជាមួយនឹងការលក់ក្នុងតម្លៃទាបជាងតម្លៃ នៃផលិតផលក្នុងស្រុក ដែលធ្វើឱ្យពួកគេមិនអាចប្រកួតប្រជែងបាន។ កត្តានេះបានជំរុញឱ្យក្រុមហ៊ុនទាំងនេះរួមទាំងសម្ពន្ធក្រុមហ៊ុនផលិត និងធ្វើអាជីវកម្មបន្ទះសូឡានៅអាម៉េរិក បាននាំគ្នាដាក់ញត្តិទៅកាន់រដ្ឋាភិបាលសហព័ន្ធ ដើម្បីស្នើសុំដំឡើងពន្ធលើការនាំចូលបន្ទះសូឡាមកពីប្រទេសទាំង៣នេះ។
ញត្តិនេះបានស្នើសុំឱ្យគណៈកម្មការពាណិជ្ជកម្មអន្តរជាតិ និងក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ចាប់ផ្ដើមស៊ើបអង្កេតលើក្រុមហ៊ុនផលិតបន្ទះសូឡា ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន និងក្រុមហ៊ុនឥណ្ឌា។ សម្ពន្ធក្រុមហ៊ុនទាំងនេះ ក៏បានចោទក្រុមហ៊ុនឥណ្ឌាថា បានទទួលផលប្រយោជន៍ពីការឧបត្ថម្ភធន រួមទាំងប្រាក់កម្ចីពីធនាគារអាហរ័ណនីហរ័ណនៃប្រទេសឥណ្ឌា ដែលជំរុញការផលិតបន្ទះសូឡាមានតម្លៃទាប។
ការដាក់ញត្តិរបស់សម្ពន្ធក្រុមហ៊ុននេះ បានធ្វើឡើងបន្ទាប់ពីមានការអំពាវនាវដោយជោគជ័យកាលពីខែមេសា ដើម្បីដាក់ពន្ធ៣៥០០% លើការលក់បង្ខូចតម្លៃ និងលើការនាំចូលផលិតផលបន្ទះសូឡាមកពីប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដូចជាម៉ាឡេស៊ី ថៃ វៀតណាម និងកម្ពុជាជាដើម៕
ដោយ៖ សុខ មង្គល