Advertisement
ផ្សារ​ទំនើប ២០០លានដុល្លារ

ប៉េង ហួត បោះទុន​២០០​លាន​ដុល្លារ សង់​ផ្សារ​ទំនើប​​​នៅ​តំបន់​បឹងស្នោរ


ផ្សារ​ទំនើប PH ECO Mall របស់​ក្រុមហ៊ុន​បុរី​ប៉េង ហួត បាន​សម្រេច​បើក​ការ​សាងសង់​កាល​ពី​ពេល​ថ្មីៗ​នេះ និង​គ្រោង​បញ្ចប់​ការ​សាងសង់​ក្នុង​ឆ្នាំ​២០២១ ខាង​មុខ​នេះ។ គម្រោង​ផ្សារ​ទំនើប​នេះ ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​គម្រោង ​ហ្គ្រេន ស្តារ​ផ្លាទីនីម តំបន់​បឹងស្នោរ របស់​បុរី ប៉េង ហួត ដោយ​ចំណាយ​ដើម​ទុន​សរុប​ជាង​២០០​លាន​ដុល្លារ​អាមេរិក។
ក្រុមហ៊ុន បុរី ប៉េងហួត ចាប់​ផ្ដើម​ការសាងសង់​ផ្សារទំនើប ឈ្មោះ PH ECOMALL ដែល​វិនិយោគ​ទឹក​ប្រាក់ ២០០លាន​ដុល្លារ​នៅ​ក្នុងគម្រោងបុរី​របស់​ខ្លួន នៅ​បឹងស្នោរ ច្បារ​អំពៅ។
ដោយ

លោក​ឧកញ៉ា ថៃ ម៉េងលី អគ្គនាយក ក្រុមហ៊ុន ប៉េង ហួត គ្រុប មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​បើក​ការដ្ឋាន​សាងសង់​គម្រោង​ផ្សារ​ទំនើប​នេះ ដែល​​​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ​ជាង ២០០​លាន​ដុល្លារ លើ​ផ្ទៃ​ដី​ជិត​៦​ហិកតា នឹង​ផ្តល់​ជូន​អតិថិជន​ជាតិ​និង​អន្តរជាតិ​នូវ​បទ​ពិសោធន៍​ដើរ​ផ្សារ​ទំនើប ដោយសារ​តែ​ផ្សារ​ទំនើប​មួយ​នេះ មាន​លក្ខណៈ​ពិសេស​ប្លែក ជាមួយ​នឹង​ការ​ផ្ដល់​ជូន​នូវ​បរិយាកាស​ស្រស់​ស្រាយ​បែប​ធម្មជាតិ​ពិតៗ។ 

លើស​ពី​នេះ​ទៅ​ទៀត ការ​រចនា​ផ្សារ​ទំនើប​នេះ​ក៏​បាន​រួម​បញ្ចូល​នូវ​រចនាបថ​វប្បធម៌ ប្រវត្តិស្រាស្ត​ខ្មែរ ជាមួយ​នឹង​បែប​ផែន​ជីវិត​ទំនើប​ទាន់​សម័យ​និង​ពេញ​និយម​ផងដែរ។

ផ្សារ​ទំនើប​នេះ ​មាន​ផ្ទៃ​សំណង់​សរុប ២៦,៨​ម៉ឺន​ម៉ែត្រ​ក្រឡា និង​ផ្ទៃ​ជួល​ជិត ៩​ម៉ឺន​ម៉ែត្រ​ក្រឡា ព្រម​ទាំង​ចំណត​រថយន្ត​ដ៏​ធំ​ទូលាយ​អាច​ចត​រថយន្ត​និង​ម៉ូតូ​បាន​រហូត​ដល់​ជាង ៥​ពាន់​គ្រឿង។ 

គម្រោង​ផ្សារ​ទំនើប​ PH ECO Mall នេះ នឹង​ធ្វើឲ្យ​គម្រោង ហ្គ្រេន​ស្តារ ផ្លាទីនីម ក្លាយ​ជា​ទីក្រុង​មួយ​ដែល​កាន់តែ​ទំនើប​និង​សម្បូរ​បែប​បន្ថែម​ទៅ​លើ​សាលារៀន​អន្តរជាតិ ដែល​បើក​ដំណើរការ តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៧ រួមទាំង​ក្លិប​​កីឡា សួន​កម្សាន្ត​បែប​អឺរ៉ុប៕

រូប​គំរូ​នៃ​សំណង់​ផ្សារ​ទំនើប PH ECOMALL វិនិយោគ​ដោយ​ក្រុមហ៊ុន បុរី ប៉េងហួត។

ការ​អភិវឌ្ឍ​លំនៅដ្ឋាន នៅ​ភាគ​អាគ្នេយ៍​រាជ​ធានី​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ មាន​សន្ទុះ​ខ្លាំង! សូម​អញ្ជើញ​ទស្សនា វីដេអូ ខាងក្រោម។

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំណត់ត្រា​ថ្មី​ឆ្នាំ​២០១៧! ចំនួន​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​កម្ពុជា កើន​ឡើង​ដល់​៨​លាន​នាក់

ព័ត៌មាន
គិត​រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៧​នេះ កំណើន​ភ្ញៀវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស ដែល​បាន​ឆ្លង​កាត់​អាកាសដ្ឋាន​ទាំង​បី​របស់​កម្ពុជា គឺ​អាក...

ថៅកែ Park Café ថា ធ្លាប់​ខាត​៣០​ម៉ឺន​ដុល្លារ! តើ​ខាត​ដោយសារ​មូល​ហេតុអ្វី?

ព័ត៌មាន
លោក គុយ វ៉ាត ម្ចាស់​ភោជនីយដ្ឋាន Park Café Food & Beverage Co., Ldt ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៤ បាន​អះអាង​ថា ទម្រាំ​តែ​ភោជ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ