អាមេរិក - ចិន

មេចារកម្មអាមេរិកថា អនាគត CIA របស់អាមេរិក នឹងត្រូវកំណត់ដោយការជែងគ្នាផ្នែកបច្ចេកវិទ្យារវាងអាមេរិក និងចិន


នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិកលោក William Burns បាននិយាយដោយឥតលាក់លៀម កាលពីថ្ងៃពុធទី ៨ខែមីនា ក្នុងកំឡុងពេលសវនាការរបស់ព្រឹទ្ធសភាថា អនាគតរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ឬហៅកាត់ថា CIA នឹងត្រូវត្រូវកំណត់យ៉ាងច្បាស់ តាមរយៈការប្រណាំងប្រជែងផ្នែកបច្ចេកវិទ្យាដ៏ស្រួចស្រាល់ ដែលកំពុងតែកើតមានឡើងរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
មេចារកម្មអាមេរិកថា អនាគត CIA របស់អាមេរិក នឹងត្រូវកំណត់ដោយការជែងគ្នាផ្នែកបច្ចេកវិទ្យារវាងអាមេរិក និងចិន រូបភាព today online
ដោយ

អ្វីដែលលោក Burns បានកត់សម្គាល់នេះបានធ្វើឡើងបន្ទាប់ពីមានការចេញផ្សាយវាយតម្លៃពីការគំរាមកំហែងប្រចាំឆ្នាំនៃសហគមន៍ផ្នែកស៊ើបការណ៍សម្ងាត់របស់អាមេរិកដោយមើលឃើញប្រទេសចិនថា ជាអ្នកគំរាមកំហែងសន្តិសុខជាតិដ៏ធំបំផុតរបស់ខ្លួន។ របាយការណ៍នេះបានលើកឡើងពីការប្រើប្រាស់បច្ចេកទេសតាមអ៊ីនធឺណិតយ៉ាងខ្លាំងក្លារបស់ចិនដើម្បីឃ្លាំមើលពលរដ្ឋអាមេរិក ភាពជោគជ័យរបស់ចិនក្នុងការលួចកម្មសិទ្ធិបញ្ញា និងលទ្ធភាពទទួលបានបច្ចេកវិទ្យាពីបរទេសជាដើម។

លោក Burns បានផ្តល់សក្ខីកម្មនៅក្នុងសវនាការរបស់ព្រឹទ្ធសភាអាមេរិកថា បដិវត្តន៍បច្ចេកវិទ្យាមិនត្រឹមតែជាសង្វៀនដ៏សំខាន់សម្រាប់ការប្រកួតប្រជែងជាមួយសាធារណរដ្ឋប្រជាមានិតចិនតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាកំណត់ដ៏សំខាន់ពីអនាគតរបស់អាមេរិក ទាក់ទងនឹងសេវាកម្មស៊ើបការណ៍សម្ងាត់ផងដែរ។ មេចារកម្មអាមេរិកដដែលនេះ បានកត់សម្គាល់ទៀតថា រដ្ឋាភិបាលក្រុងប៉េកាំងបានបង្កការគំរាមកំហែងជាច្រើនដល់ផលប្រយោជន៍អាមេរិក រួមទាំងប្រើអ្នកចូលលួចទិន្នន័យតាមប្រព័ន្ធកុំព្យូទ័រផងដែរ។

របាយការណ៍នេះបានបង្ហាញថា ប្រសិនបើទីក្រុងប៉េកាំងខ្លាចក្រែងមានជម្លោះដ៏ធំមួយជាមួយអាមេរិកមែននោះ ទីក្រុងប៉េកាំង គឺពិតជានឹងពិចារណាពីប្រតិបត្តិការអ៊ីនធឺណេតទាំងបំពានទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងទ្រព្យសម្បត្តិយោធារបស់អាមេរិកនៅទូទាំងពិភពលោកជាមិនខាន។ របាយការណ៍នេះបានបន្ថែមថា ការវាយប្រហាររបស់ចិនទាំងអស់នេះ គឺមានបំណងរារាំងសកម្មភាពយោធារបស់អាមេរិក តាមរយៈការរារាំងការសម្រេចចិត្ត ការបង្កភាពស្លន់ស្លោក្នុងសង្គម និងការជ្រៀតជ្រែកក្នុងការដាក់ពង្រាយកងកម្លាំងរបស់អាមេរិកជាដើម។

របាយការណ៍របស់ទីភ្នាក់ងារស៊ើបការសម្ងាត់របស់អាមេរិកដដែលនេះ បានចង្អុលបង្ហាញពី«ការពង្រីកអំណាចផ្តាច់ការដោយសារបច្ចេកវិទ្យារបស់ប្រទេសចិនជាសកល» ដោយលើកឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ចិនក្នុងការគ្រប់គ្រង និងរៀបចំលំហូរមាតិកាដោយសេរីនៅទូទាំងពិភពលោក។ របាយការណ៍នេះក៏បានអះអាងដែរថា ចិនសឹងតែសមត្ថភាពអាចចាប់ផ្តើមការវាយប្រហារតាមអ៊ីនធឺណិត ដែលអាចគ្រប់ដណ្ដប់លើសេវាកម្មហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមទាំងការប្រឆាំងនឹងបំពង់បង្ហូរប្រេង និងឧស្ម័នព្រមទាំងប្រព័ន្ធផ្លូវដែកផងដែរ។

ដោយឆ្លុះបញ្ចាំងពីរបៀបដែលឧបករណ៍សន្តិសុខរបស់ទីក្រុងប៉េកាំងបានប្រមូលទិន្នន័យសុខភាពយ៉ាងច្រើនលើចំនួនប្រជាជនរបស់ខ្លួននោះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិកបានលើកឡើងថា ប្រទេសចិនបានប្រមូលយកទិន្នន័យសុខភាព និងហ្សែនរបស់អាមេរិកតាម រយៈការរំលោភបំពានប្រព័ន្ធអ៊ីនធឺណិត និងការទិញយកក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកទៅគ្រប់គ្រងជាដើម។

សូម្បីតែ ឧត្តមសេនីយលោក ផូល ណាកាសុន (Paul Nakasone) នាយកទីភ្នាក់ងារសន្តិសុខជាតិរបស់អាមេរិក (NSA) ក៏បានផ្តល់សក្ខីកម្មដែរថា ប្រតិបត្តិការអ៊ីនធឺណេតរបស់ប្រទេសចិនបានរីកចម្រើនកាន់តែខ្លាំងមែនទែននៅមួយរយៈចុងក្រោយនេះ។ ដូច្នេះហើយ ទើបសហរដ្ឋអាមេរិកកំពុងមានការប្រយ័ត្នប្រយែងកាន់តែខ្ពស់ និងតាមរឹតត្បិតចិនកាន់តែខ្លាំង ដើម្បីទប់ទល់ចិនពីការទទួលបានបច្ចេកវិទ្យាទំនើបទាំងអស់នេះ៕

អត្ថបទ ៖ សុខ​ ជា




អត្ថបទបន្ទាប់


ក្រុមអ្នកនាំចូលថៃ ជំរុញឲ្យមានការស៊ើបអង្កេតលើគម្រោងវិនិយោគមជ្ឈមណ្ឌលក់ទំនិញដ៏ធំមួយរបស់ចិន

ក្រុមអ្នកនាំចូលទំនិញធំៗរបស់ថៃបាននិងកំពុងសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះផែនការរបស់ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់ចិន Samanea Group …

ថ្នាក់ដឹកនាំ CSX ចាត់ទុកការឯកភាពលើសំណើបោះផ្សាយលក់មូលបត្ររបស់ក្រុមហ៊ុនពីរក្នុងពេលតែ១ ជាការបង្ហាញពីការអភិវឌ្ឍផ្សារមូលបត្រ

ផ្សារមូលបត្រកម្ពុជាកាលពីពេលថ្មីៗបានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ របស់ក្រុមហ៊ុន ម៉េងលី ជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ