ក្រសួងការបរទេសសហរដ្ឋអាម៉េរិក

ក្រសួងការបរទេសសហរដ្ឋអាម៉េរិកគ្រោងនឹងស្នើសុំរុះរើអង្គទូតនៅទូទាំងពិភពលោកដើម្បីកាត់បន្ថយការចំណាយឱ្យបាន៥០%


ក្រសួងការបរទេសសហរដ្ឋអាម៉េរិកត្រូវបានគេរំពឹងថានឹងស្នើរឱ្យមានការរុះរើអង្គទូតរបស់ខ្លួនដែលមិនធ្លាប់មានពីមុនមករបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាម៉េរិកដោយគ្រោងនឹងបិទកម្មវិធី និងអង្គទូតមួយចំនួននៅទូទាំងពិភពលោកដើម្បីកាត់បន្ថយការចំណាយរបស់ខ្លួនឱ្យបានជិត៥០%។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។
ក្រសួងការបរទេសសហរដ្ឋអាម៉េរិកគ្រោងនឹងស្នើសុំរុះរើអង្គទូតនៅទូទាំងពិភពលោកដើម្បីកាត់បន្ថយការចំណាយឱ្យបាន៥០%
ដោយ

សារព័ត៌មានជាច្រើនបានរាយការណ៍ថា ក្រសួងការបរទេសអាម៉េរិកបានចេញសេចក្ដីជូនដំណឹង ឬម៉េម៉ូទៅកាន់អង្គទូតរបស់ខ្លួននៅជុំវិញពិភពលោកស្ដីពីការកាត់បន្ថយការចំណាយរបស់ខ្លួនឱ្យបាន៥០%សម្រាប់ឆ្នាំសារពើពន្ធ២០២៦។

សេចក្ដីជូនដំណឹងនេះបាននិយាយថា ស្ថិតនៅក្រោមការពិភាក្សាដ៏ម៉ត់ចត់ជាមួយនឹងមន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសនឹងលុបចោលមូលនិធិស្ទើរតែទាំងអស់សម្រាប់អង្គការអន្តរជាតិរួមទាំងអង្គការសហប្រជាជាតិ និងអង្គការណាតូផងដែរ។

ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការរក្សាសន្តិភាពអន្តរជាតិនឹងត្រូវបានកាត់បន្ថយរួមជាមួយនឹងការផ្តល់មូលនិធិសម្រាប់ការផ្លាស់ប្តូរផ្នែកអប់រំ និងវប្បធម៌ដូចជាកម្មវិធី Fulbright ដែលជាកម្មវិធីផ្ដល់អាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយរបស់សហរដ្ឋអាម៉េរិកផងដែរ។

បើតាមកាសែត The New York Times បានឱ្យដឹងថា សេចក្ដីជូនដំណឹងនេះបាននិយាយថា ក្រសួងការបរទេសនេះនឹងស្នើសុំថវិកាចំនួនជាង២៨ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ២០២៦គិតចាប់ពីថ្ងៃទី១ ខែតុលា ពោលគឺតិចជាង២៦ពាន់លានដុល្លារអាម៉េរិកបើធៀបនឹងតួលេខឆ្នាំ២០២៥។

ផែនការ​នេះបាន​កើត​ឡើងស្របពេលដែល​ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសង្កត់​ធ្ងន់​លើ​ការ​ចំណាយ​របស់​រដ្ឋាភិបាល និង​ការកាត់បន្ថយ​តួនាទី​ឈាន​មុខ​គេ​របស់​អាម៉េរិក​នៅ​លើ​ឆាក​អន្តរជាតិ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាម៉េរិកលោក ថាមី ប្រ៊ុស (Tammy Bruce) បាន​និយាយបន្ធូរបន្ថយស្ថានការណ៍​នេះ​ដោយ​ប្រាប់​អ្នក​កាសែត​ថា ពេលនេះក្រសួងមិនទាន់សម្រេច​អំពីផែនការ​ចុងក្រោយ និងការកំណត់ថវិកា​ចុងក្រោយនៅឡើយទេ៕




អត្ថបទបន្ទាប់


ផលិតផលក្នុងស្រុកសរុបរបស់ចិនមានកំណើន៥.៤%នៅក្នុងត្រីមាសដំបូង ខណៈសង្គ្រាមពន្ធធ្វើឱ្យទស្សនវិស័យស្រពិចស្រពិល

សេដ្ឋកិច្ចរបស់ប្រទេសចិនមានកំណើន៥.៤%ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះពោលគឺបានកើនលើសពីគោលដៅប្រចាំឆ្នាំរបស់ខ្លួនប្រហែល៥%ដែលអាចបង្ហាញអំពីការស្ទ…

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ គ្រោងនឹងប្រើការចរចាពន្ធដើម្បីធ្វើឱ្យប្រទេសចិននៅឯកោ

កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារថា រដ្ឋបាលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ គ្រោងនឹងប្រើប្រាស់ការចរចាពន្ធដែលកំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ