អាម៉េរិកនិងថៃ

អាម៉េរិក និងថៃចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មមានទំហំរហូតជាង២០ពាន់លានដុល្លារ


សេតវិមានបានទម្លាយឱ្យដឹងថា សហរដ្ឋអាម៉េរិក និងប្រទេសថៃ បានប្រកាសចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មពាណិជ្ជកម្មទៅវិញទៅមកមានទំហំរហូតដល់ទៅជាង២០ពាន់លានដុល្លារ ដែលគ្របដណ្តប់លើការទិញយន្តហោះ ផលិតផលកសិកម្ម និងថាមពលពីសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation។
អាម៉េរិកនិងថៃ
ដោយ

យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមានកាលពីថ្ងៃទី២៦ ខែតុលា បានឱ្យដឹងថា សហរដ្ឋអាម៉េរិក និងថៃ បានព្រមព្រៀងគ្នាបង្កើតក្របខណ្ឌសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក ដែលមានគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពង្រីកទីផ្សារសម្រាប់អ្នកនាំចេញនៅក្នុងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំសម្បើមនេះ ជាការពង្រឹងបន្ថែមពីលើទំនាក់ទំនងសេដ្ឋកិច្ចយូរអង្វែងដែលមានស្រាប់ រួមទាំងសន្ធិសញ្ញាមិត្តភាពសហរដ្ឋអាម៉េរិក-ថៃឆ្នាំ១៩៦៦ និងកិច្ចព្រមព្រៀងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគឆ្នាំ២០០២ ផងដែរ។

បើតាមការអះអាងរបស់សេតវិមាន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ប្រទេសថៃនឹងលុបចោលពន្ធលើទំនិញឧស្សាហកម្ម ម្ហូបអាហារ និងកសិកម្មរបស់សហរដ្ឋអាម៉េរិករហូតដល់ទី ៩៩%, សហរដ្ឋអាម៉េរិកនឹងរក្សាទុកពន្ធគយ១៩%លើទំនិញថៃ ប៉ុន្តែលើកលែងពន្ធសម្រាប់ទំនិញមួយចំនួន ដែលបានចុះបញ្ជីក្នុងបទបញ្ជាប្រតិបត្តិថ្មី ហើយប្រទេសថៃ នឹងធានាស្តង់ដាផ្អែកលើវិទ្យាសាស្ត្រសម្រាប់ការនាំចូលសាច់ បសុបក្សី និងផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិក។

ជាមួយគ្នានេះ ភាគីទាំងពីរនឹងលុបបំបាត់របាំងពាណិជ្ជកម្មនានាដែលនឹងអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិកនាំចេញយានយន្ត ឧបករណ៍វេជ្ជសាស្ត្រ ឱសថ និងសារធាតុអេតាណុល ដែលជាប្រភេទអាកុលស្រាលមកកាន់ប្រទេសថៃ កាន់តែងាយស្រួល កិច្ចព្រមព្រៀងនេះរួមបញ្ចូលការប្តេជ្ញាចិត្តចំពោះការគោរពសិទ្ធិការងារដូចជាការការពារសហជីពកម្មករ និងការដោះស្រាយបញ្ហាពលកម្មដោយបង្ខំ និងពលកម្មកុមារជាដើម។ បន្ថែមលើនេះ ប្រទេសថៃ ក៏សន្យាពង្រឹងច្បាប់បរិស្ថាន ទប់ស្កាត់ការកាប់ឈើខុសច្បាប់ និងការជួញដូរសត្វព្រៃ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងយល់ព្រមកែលម្អការអនុវត្តប្រឆាំងនឹងការក្លែងបន្លំ និងការលួចចម្លង និងដោះស្រាយបញ្ហាបណ្ណប៉ាតង់ផងដែរ។

លើសពីនេះ កិច្ចព្រមព្រៀងនេះ ក៏គ្របដណ្តប់លើពាណិជ្ជកម្មឌីជីថលផងដែរ ដោយប្រទេសថៃសន្យាថា នឹងមិនដាក់ពន្ធសេវាកម្មឌីជីថលលើបណ្ដាក្រុមហ៊ុនអាម៉េរិករួមមានក្រុមហ៊ុន Google និងក្រុមហ៊ុន Meta ជាដើម ដើម្បីអនុញ្ញាតឱ្យមានលំហូរទិន្នន័យឆ្លងកាត់ព្រំដែនដោយសេរី និងដើម្បីបន្ធូរបន្ថយការរឹតត្បិតមិនឱ្យជនបរទេសក្លាយជាម្ចាស់កម្មសិទ្ធិក្នុងវិស័យទូរគមនាគមន៍ជាដើម៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ទុកដាក់ប្រាក់នៅក្នុងកុងធនាគារសម្រាប់ការចាយវាយប្រចាំថ្ងៃ ហើយចង់បានការប្រាក់ប្រចាំខែត្រលប់មកវិញ មកមើលអត្រាការប្រាក់ពីធនាគារ និងគ្រឹះស្ថានទាំងនេះ

ទម្លាប់នៃការចាយវាយ និងទូទាត់សាច់ប្រាក់របស់ប្រជាពលរដ្ឋកម្ពុជា បាននិងកំពុងធ្វើឡើងតាមប្រព័ន្ធធនាគារឌីជីថលកាន់តែច្រើនឡើង ដ្បិតវាធានាបានទាំ…

តើការដកបម្រាមលក់អាវុធ និងចាប់ផ្តើមធ្វើសមយុទ្ធយោធាឡើងវិញរបស់អាម៉េរិកអាចជួយជំរុញការអភិវឌ្ឍន៍វិស័យយោធារបស់កម្ពុជា យ៉ាងណាដែរ?

សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានយល់ព្រមលុបចោលការហាមឃាត់ការលក់អាវុធឱ្យប្រទេសកម្ពុជា និងការចាប់ផ្ដើមធ្វើសមយុទ្ធឆ្មាំអង្គរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ