ទំនាក់ទំនង​កម្ពុជា-ចិន

សម្ដេច ហ៊ុន សែន ស្នើមហាមិត្ត​ចិន ឲ្យជួយគាំទ្រដល់ការអភិវឌ្ឍខេត្តព្រះសីហនុ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានស្នើដល់រដ្ឋាភិបាលចិន ឲ្យជួយគាំទ្រដល់ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ដោយសម្ដេចតេជោបានអះអាងថា មានក្រុមហ៊ុនជាច្រើនរបស់ចិន នឹងធ្វើការវិនិយោគនៅក្នុងខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាមួយនេះ។ សម្តេច តេជោ ហ៊ុន សែនលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយនឹងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន គឺលោក លី ខឺឈាង នៅក្នុងឱកាសដែលសម្តេចអញ្ញើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ នៅទីក្រុងបាងកកប្រទេសថៃ ថ្មីៗនេះ។
សម្ដេច ហ៊ុន សែន ស្នើ ចិន ឲ្យជួយគាំទ្រដល់ការអភិវឌ្ឍខេត្តព្រះសីហនុ (រូបភាព៖ ហ្វេសប៊ុក​សម្តេច ហ៊ុន សែន)
ដោយ

ឆ្លើយតប​ទៅនឹង​ការស្នើ​សុំ​របស់​សម្តេច តេជោ អំពី​ការស្វែងរក​ការគាំទ្រពីភាគីចិន ក្នុងការអភិវឌ្ឍ​ខេត្តព្រះសីហនុនេះ លោក លី ខឺឈាង បាន​បញ្ជាក់ថា លោក បានគាំទ្រ​ចំពោះ​គម្រោងនៃការអភិវឌ្ឍ​ខេត្តព្រះសីហនុនេះ ហើយ​លោក​បាន​សង្កត់ធ្ងន់ថា ប្រទេសទាំងពីរ គឺចិន និងកម្ពុជា នឹងធ្វើការពិភាក្សាគ្នា ជាពិសេស​លើ​ជំនួយ​ឥតសំណង​ ដើម្បី​ជួយដល់​ការអភិវឌ្ឍ​ខេត្តព្រះសីហនុ​ផងដែរ។

លើសពីនេះទៀត សម្តេច តេជោ ក៏បាន​ស្នើ​ដល់​ភាគី​ចិន​ឲ្យមាន​ជំនួបកិច្ចប្រជុំ​លើកទី ៥ គណៈកម្មាធិការនៃ អន្តររដ្ឋាភិបាល​កម្ពុជា-ចិន ឲ្យបាន​នៅមុន​បំណាច់​ឆ្នាំ២០១៩ ខាងមុខនេះ ដែលគ្រោង​នឹងធ្វើឡើង​នៅខេត្តព្រះសីហនុ។ ជាការឆ្លើយតប លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បាន​បញ្ជាក់ថា ប្រទេសចិន នឹងគាំទ្រ​ក្នុងការរៀបចំ​នៃកិច្ចប្រជុំនេះ ដើម្បី​ពិភាក្សា​ទាក់ទង​នឹងរឿង​ថវិកា​នៃប្រទេស​ទាំងពីរ​ផងដែរ។ 

ខេត្តព្រះសីហនុ ត្រូវបាន​អ្នកជំនាញ​មើលឃើញថា មានសន្ទុះ​អភិវឌ្ឍកើនឡើង​យ៉ាង​ក្ដៅគគុក​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ដោយក្នុងនោះ លំហូនៃ​ការវិនិយោគ​ភាគច្រើន​គឺមកពីប្រទេសចិន។ ប៉ុន្ដែ នៅ​ប៉ុន្មានខែ​ចុងក្រោយនេះ ទីផ្សារ​ជួល និងទិញលក់​អចលនទ្រព្យ​ក្នុងខេត្ត​ជាប់សមុទ្រមួយនេះ ត្រូវបាន​គេមើលឃើញថា​ហាក់មានការ​ថយចុះ​ខ្លាំងគួរឲ្យកត់​សម្គាល់ បន្ទាប់ពី​មាន​ការចាកចេញ​យ៉ាងគំហុក​របស់​ជនជាតិចិន។ ការសម្រុកចាកចេញ​របស់ជនជាតិចិន​នៅរយៈ​ចុងក្រោយនេះ ត្រូវបាន​គេមើលឃើញថា ទំនង​ជា​បណ្ដាលមកពី​ការប្រកាស​ឈប់បន្ត និងផ្ដល់អាជ្ញាបណ្ណ​ដល់​អាជីវកម្ម​ល្បែងភ្នាល់​តាមអនឡាញ ពីសំណាក់​រាជរដ្ឋាភិបាល​កម្ពុជា។ 

គួរជម្រាបថា របាយការណ៍​ពីក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឲ្យដឹងថា បើគិត​ចាប់ពីឆ្នាំ២០១៦ មកទល់នឹង​ខែសីហា ឆ្នាំ២០១៩ ខេត្តព្រះសីហនុ ទទួលបាន​ទុនវិនិយោគ​ពីប្រទេសចិន​ប្រមាណ ២ពាន់លាន​ដុល្លារអាមេរិក ស្មើនឹង​៨,៩% នៃទុនវិនិយោគសរុប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យទេសចរណ៍ថៃ កំពុងរងផលប៉ះពាល់ ដោយសារលុយបាតឡើងថ្លៃ

ព័ត៌មាន
ការកើនឡើងតម្លៃលុយបាតរបស់ថៃ បានបង្ហាញពីសម្ពាធនៃការប្រឈមកាន់តែខ្លាំងសម្រាប់វិស័យទេសចរណ៍នៅក្នុងប្រទេសថៃ នារដូវសម្បូរភ្ញៀវនៅឆ្នាំនេះ បន្ទាប់…

បុគ្គលិកសណ្ឋាគារ The Great Duke Phnom Penh ធ្វើបាតុកម្មជាលើកទីពីរ ទាមទារប្រាក់ឈ្នួល

ព័ត៌មាន
បុគ្គលិកជាង១០០នាក់ នៃសណ្ឋាគារ ដឺហ្រ្គេតឌ្យូក ភ្នំពេញ (the Great Duke Phnom Penh) បានធ្វើបាតុកម្មជាលើកទីពីរ នៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ