បង្កកផ្អាកទណ្ឌកម្ម

អាម៉េរិកនឹងផ្អាកទណ្ឌកម្មនានា ដែលខ្លួនបានដាក់ដើម្បីប្រឆាំងនឹងនាវាចិន


លទ្ធផលនៃការចរចាររវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកជាមួយនឹងលោក ស៊ី ជីនពីង ប្រធានាធិបតីចិននៅកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះបានបង្ហាញពីភាពវិជ្ជមានជាបន្តបន្ទាប់ក្នុងការឈានទៅបញ្ចប់ភាពតានតឹង នៃជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរ។ ជាក់ស្តែងអ្នកជំនាញអាម៉េរិកកំពុងរៀបចំឯកសារ ដើម្បីផ្អាកការអនុវត្តទណ្ឌកម្មនានា ដែលសហរដ្ឋអាម៉េរិកបានដាក់ប្រឆាំងនឹងនាវាផលិតតដោយប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
អាម៉េរិក
ដោយ

ក្រុមអ្នកជំនាញការរបស់អាម៉េរិកកំពុងរៀបចំឯកសារ ដើម្បីផ្អាកការអនុវត្តទណ្ឌកម្មនានា ដែលតាក់តែងឡើងប្រឆាំងនឹងនាវាចិនក្នុងរយៈពេល១ឆ្នាំ ស្របតាមការបញ្ឈប់ធ្វើសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ ក្រោយជំនួបចរចាជាលើកដំបូងក្នុងឆ្នាំ២០២៥ រវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតិចិន នៅប្រទេសកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន។ ក្រុមមន្រ្តីអាម៉េរិកបានជជែកគ្នាកាលពីថ្ងៃព្រហស្បតិ៍ និងគ្រោងបញ្ចប់នៅថ្ងៃសុក្រ ហើយអាចនឹងប្រកាសដាក់ចេញវិធានការបង្កកទណ្ឌកម្មនេះក្នុងរង្វង់ថ្ងៃចន្ទ សប្តាហ៍ក្រោយ។

មកដល់ពេលនេះក្រុមមន្រ្តីអាម៉េរិក និងសម្ព័ន្ធមិត្តបានចោទប្រកាន់ឧស្សាហកម្មសាងសង់នាវារបស់ចិនថា បានទទួលការឧបត្ថម្ភធន និងការអនុវត្តមិនយុត្តិធម៌ ដើម្បីពង្រីកឧស្សាហកម្មសាងសង់កប៉ាល់របស់ខ្លួនឲ្យក្លាយជាប្រទេសឈានមុខគេលើពិភពលោក។

ដោយមើលឃើញពីសន្ទុះនៃការរីកចម្រើនខ្លាំងរបស់ឧស្សាហកម្មសាងសង់កប៉ាល់របស់ចិន ទីក្រុងវ៉ាស៊ីនតោនបានដំឡើងតម្លៃសេវាចំណតកំពង់ផែលើនាវាដឹកទំនិញណា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ឬនាវាដែលផលិតដោយក្រុមហ៊ុនចិនកាលពីថ្ងៃទី១៤ ខែតុលា កន្លងទៅថ្មីៗនេះ សំដៅដើម្បីកាត់បន្ថយការប្រើប្រាស់នាវាចិន។ ជាការសងសឹក ប្រទេសចិន ក៏បានដាក់ទណ្ឌកម្មប្រឆាំងនឹងការដឹកជញ្ជូនរបស់ក្រុមហ៊ុន និងនាវារបស់សហរដ្ឋអាម៉េរិកនៅថ្ងៃដូចគ្នានេះដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិនផ្អាកការនាំចូលផលិតផលស្ករពីថៃ ក្រោយរកឃើញខ្វះស្តង់ដាសុវត្ថិភាព

រដ្ឋបាលគយចិនបានប្រកាសពង្រីកការហាមឃាត់ការនាំចូលផលិតផលស្ករទាំងអស់ពីប្រទេសថៃ ដែលជំរុញឱ្យមានការអំពាវនាវឱ្យរដ្ឋាភិបាលថៃចាត់វិធានការជាបន្ទា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ