លោក ជេមីសុន ហ្គៀ (Jamieson Greer) តំណាងពាណិជ្ជកម្មអាម៉េរិក បានលើកឡើងថា តួនាទីរបស់ស្ថាប័នអន្តរជាតិ មួយនេះ កាន់តែមានកម្រិត ខណៈដែលប្រទេសជាសមាជិកមិនអាចឈានដល់កិច្ចព្រមព្រៀងលើការពន្យារពេលការកំណត់កាតព្វកិច្ចពន្ធគយសម្រាប់វិស័យពាណិជ្ជកម្មឌីជីថល។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើ ស្ថាប័ន WTO នៅតែបន្តបរាជ័យបែបនេះ ទីក្រុងវ៉ាស៊ីនតោននឹងងាកទៅរកការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជំនួសវិញ ជាមួយបណ្ដាប្រទេសដែលមានទស្សនវិស័យសេដ្ឋកិច្ចស្រដៀងគ្នា។
លោក មីសុន បានបញ្ជាក់ថា លោកតែងតែមានមន្ទិលចំពោះតម្លៃរបស់ស្ថាប័ន WTO ហើយកិច្ចប្រជុំលើកនេះបានបញ្ជាក់កាន់តែច្បាស់ថា អង្គការនេះកំពុងបាត់បង់សមត្ថភាពក្នុងការដាក់ចេញនូវគោលនយោបាយពាណិជ្ជកម្មសកលសម្រាប់ពេលអនាគត។
គួរបញ្ជាក់ថា នៅក្នុងជំនួបរយៈពេល៤ថ្ងៃកន្លងមកនេះ WTO នៅតែមិនអាចបំបែកភាពជាប់គាំង ដែលអូសបន្លាយតាំងពីឆ្នាំ១៩៩៨ ពាក់ព័ន្ធនឹងការកំណត់ពន្ធលើប្រតិបត្តិការពាណិជ្ជកម្មឌីជីថលឆ្លងព្រំដែន, ការយកពន្ធលើការទាញយកឯកសារឌីជីថល និងប្រតិបត្តិការផ្សាយបន្តផ្ទាល់តាមប្រព័ន្ធអ៊ីនធឺណិត។
ការបរាជ័យនេះបានធ្វើឱ្យគេមើលឃើញថា វិធានពាណិជ្ជកម្មសកលកំពុងដើរយឺតជាងការវិវត្ត នៃបច្ចេកវិទ្យាដែលអាចនាំឱ្យប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗចាប់ផ្តើមបង្កើតច្បាប់ទម្លាប់ដោយឡែកពីគ្នាជំនួសឱ្យយន្តការសកលរបស់ស្ថាប័ន WTO៕
ដោយៈ សរ សុជាតិ