រថយន្តអគ្គិសនី

អាម៉េរិកព្រមានថា កាណាដានឹងស្តាយក្រោយចំពោះការសម្រេចចិត្តឱ្យរថយន្តអគ្គិសនីចិនចូលទីផ្សាររបស់ខ្លួន


មន្ត្រីពាណិជ្ជកម្មរបស់អាម៉េរិក បានព្រមានថា ប្រទេសកាណាដានឹងស្តាយក្រោយចំពោះការសម្រេចចិត្តរបស់ខ្លួន ដែលអនុញ្ញាតឱ្យចិន នាំចេញរថយន្តអគ្គិសនីរហូតដល់៤៩,០០០គ្រឿងទៅកាន់ទីផ្សារខ្លួន ហើយបានសង្កត់ធ្ងន់ថា រថយន្តទាំងនោះនឹងមិនត្រូវបានអនុញ្ញាតឱ្យនាំចូលទៅកាន់ទីផ្សារអាម៉េរិក នោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera។
រថយន្តអគ្គិសនី
ដោយ

កាលពីឆ្នាំ២០២៤ ប្រទេសកាណាដា បានដាក់ពន្ធ១០០% លើរថយន្តអគ្គិសនីរបស់ចិន (EVs) តាមក្រោយសហរដ្ឋអាម៉េរិក។ ប៉ុន្តែកាលពីថ្ងៃសុក្រ ទី១៥ ខែមករា នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ភ្ញាក់ផ្អើលមួយជាមួយក្រុងប៉េកាំង ដោយអនុញ្ញាតឱ្យចិន អាចនាំចេញរថយន្តអគ្គិសនីរហូតដល់៤៩,០០០គ្រឿងទៅកាន់ទីផ្សាររបស់ខ្លួន ក្នុងអត្រាពន្ធ ៦,១% ក្រោមលក្ខខណ្ឌពាណិជ្ជកម្មពិសេស។ ការអនុញ្ញាតនេះ បានធ្វើឱ្យមានការព្រួយបារម្ភថា វាអាចនឹងជួយឱ្យប្រទេសចិន មានតួនាទីកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាម៉េរិក ខាងជើង។

តំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក លោក ចេមីសុន ហ្គ្រៀរ (Jamieson Greer) បានគូសបញ្ជាក់ថា ចំនួនរថយន្តដែលកាណាដា អនុញ្ញាតឱ្យនាំចេញនេះ នឹងមិនបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តរបស់អាម៉េរិក ដែលនាំចេញទៅកាន់ប្រទេសកាណាដា នោះឡើយ ព្រោះរថយន្តទាំងនេះនាំចេញទៅកាណាដា មិនមែនមកអាម៉េរិកនោះទេ។ តែទោះជាយ៉ាងណាក៏ដោយលោកបានព្រមានថា កាណាដានឹងស្តាយក្រោយចំពោះការសម្រេចចិត្តរបស់ខ្លួននេះ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


វៀតណាម កំពុងប្រឈមនឹងវិបត្តិកង្វះកម្លាំងពលកម្មជំនាញ

កាលពីឆ្នាំ២០២៥ វៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា ទាក់ទាញវិនិយោគទុនបរទេសបានយ៉ាងសម្បើមរហូតដល់ទៅ៣៨ពាន់លានដុល្លារ ដែលបានបង្ហាញថា វៀតណាម ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ