Coca-Cola - Pepsi

Coca-Cola និង Pepsi រងការស៊ើបអង្កេតពីអាជ្ញាធរអាមេរិក ក្រោយសង្ស័យថា កំណត់តម្លៃលក់មិនស្មើភាព


ក្រុមហ៊ុនភេសជ្ជៈលំដាប់យក្សចំនួនពីរនៅសហរដ្ឋអាមេរិកគឺ Coca-Cola និង Pepsi កំពុងស្ថិតក្រោមការស៊ើបអង្កេតបឋមដោយគណៈកម្មការពាណិជ្ជកម្មសហព័ន្ធរបស់អាមេរិក ពាក់ព័ន្ធនឹងការរើសអើង ចំពោះការបែងចែក និងកំណត់តម្លៃខុសគ្នានៅក្នុងទីផ្សារ ដែលធ្វើឱ្យអាជីវកម្មធំៗ មានប្រៀបជាងគូប្រជែងតូចៗ ហើយវាក៏ជាការបំពានច្បាប់ពាណិជ្ជមួយរបស់អាមេរិកផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Politico ដោយបានប្រភពដែលស្និទ្ធនឹងបញ្ហានេះ។
Coca-ColaនិងPepsiជាប់ក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការកំណត់តម្លៃមិនស្មើភាព!

យុទ្ធសាស្រ្តកំណត់តម្លៃរបស់ក្រុមហ៊ុន Coca-Cola និង Pepsi ត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ ក្រោមច្បាប់ រូប៊ីនសុន ផេតមែន អេក(Robinson-Patman Act)។ ច្បាប់នេះ ហាមឃាត់ក្រុមហ៊ុនផ្គត់ផ្គង់ ពីការផ្តល់តម្លៃល្អជាងដល់អ្នកលក់រាយធំៗ ដើម្បីងាយយកឈ្នះលើអាជីវកម្មតូចៗ។

កាលពីខែមុន គណៈកម្មការពាណិជ្ជកម្មរដ្ឋសហព័ន្ធ បានចុះទៅដល់ទីតាំងលក់រាយដ៏ធំៗ ដោយរួមមានទាំងហាងទំនិញ Walmart ផងដែរ ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានផ្សេងៗពីរបៀបដែលពួកគេបានបញ្ជាទិញ និងតម្លៃរបស់ភេសជ្ជៈទាំងពីរប្រភេទ។ ទោះយ៉ាងណា Walmart នេះ មិនទាន់ក្លាយជាគោលដៅនៃការស៊ើបអង្កេតនោះទេ។

គួរជម្រាបថា ការស៊ើបអង្កេតនេះ គឺជាសញ្ញាថ្មីមួយទៀត ដែលរដ្ឋបាលលោក ចូ បៃឌិន កំពុងពង្រីកនូវកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការទប់ស្កាត់ក្រុមហ៊ុនធំៗពីករណីបែបនេះ។

លោក អាល់វ៉ារ៉ូ បេដូយ៉ា(Alvaro Bedoya) ប្រធានគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ បាននិយាយថា ការពង្រឹងច្បាប់នេះ គឺជាអាទិភាពធំបំផុតក្នុងការកាន់តំណែងរបស់លោក។ ជាមួយគ្នានោះ លោកក៏បានរិះគន់ ចំពោះភាពចន្លោះប្រហោងនៃការអនុវត្តច្បាប់នេះ ដែលធ្វើឱ្យមានការកើនឡើងនូវការកំណត់តម្លៃដែលមិនមានភាពប្រក្រតី ធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មតូចៗ។

សូមជម្រាបថា Coca-Cola គឺជាក្រុមហ៊ុនភេសជ្ជៈធំបំផុតមួយនៅអាមេរិក ដែលបានគ្របដណ្តប់លើទីផ្សារប្រមាណ៤៦%កាលពីឆ្នាំ២០២១។ ចំណែកក្រុមហ៊ុន Pepsi វិញមានចំណែកក្នុងទីផ្សារអាមេរិកប្រមាណ២៦%។

ក្រុមហ៊ុន Coca-Cola ត្រូវបានគេរំពឹងថា នឹងទទួលបានប្រាក់ចំណូលប្រមាណជិត ៤៣ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ២០២២។ ចំណែកក្រុមហ៊ុន Pepsi រកប្រាក់ចំណូលបានជាង ៨៣ពាន់លានដុល្លារកាលពីឆ្នាំ២០២២ កើនឡើង៩% បើធៀននឹងឆ្នាំ២០២១៕

អតត្ថបទ ៖ នៅ សំភី




អត្ថបទបន្ទាប់


ទីបំផុត លោកប្រាយុទ្ធចាន់អូចាបានទៅរួមរស់ជាមួយគណបក្សថ្មីហើយ ដើម្បីឈរឈ្មោះបោះឆ្នោតជានាយករដ្ឋមន្ត្រីម្ដងទៀត

ព័ត៌មាន
មេដឹកនាំដែលកាន់អំណាចយូរឆ្នាំមួយរូបរបស់ប្រទេសថៃគឺលោក ប្រាយុទ្ធ ចាន់អូចា បានប្តេជ្ញាបន្តការងារក្នុងការដឹកនាំប្រទេសតទៅទៀត ដោយនឹងរួមរស់ជា…

ក្រោយអស់លទ្ធភាពឧបត្ថម្ភធនបន្ដទៀត អង់គ្លេសសម្រេចកាត់បន្ថយ៨៥%នៃប្រាក់ជំនួយផ្នែកថាមពលសម្រាប់អាជីវកម្ម

ព័ត៌មាន
ក្រោយពីអស្ថិរភាពផ្នែកនយោបាយនិងសេដ្ឋកិច្ច ពិសេសនៅក្រោមការកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេលខ្លីរបស់លោកស្រី Lizz Truss មក ស្ថានភាពសេដ្ឋកិច្ចនៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ