សហរដ្ឋអាមេរិក

អាមេរិកបារម្ភពីអំណាចអាវុធនុយក្លេអ៊ែររបស់ចិនអាចនឹងកើនខ្លាំងជាងរុស្ស៊ី?


មន្ត្រីយោធាជាន់ខ្ពស់របស់អាមេរិក បានអះអាងថា ប្រទេសចិនស្ថិតក្នុងស្ថានភាពចំពោះមុខនៃការអភិវឌ្ឍគ្រឿងសព្វាវុធ នឹងនាំមុខរស្ស៊ី ក្លាយជាប្រទសមានអាវុធនុយក្លែអ៊ែបង្កការគំរាមកំហែងគ្រោះថ្នាក់បំផុតដល់សហរដ្ឋអាមេរិក ហើយប្រទេសមហាយក្សសេដ្ឋកិច្ចទី១ និងទី២ក្នុងពិភពលោកទាំងពីរនេះក៏មិនមានយន្ដការដើម្បីបញ្ជៀសទំនាក់ទំនងពាក់ព័ន្ធនឹងរឿងអាវុធនុយក្លេអ៊ែរនេះដែរ ។ នេះបើតាមការរាយការណ៍មួយដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
រូបភាពកាំជ្រួចមីស៊ីលប្រភេទ Buk-M3 អំឡុងពេលក្បួនព្យុហយាត្រាយោធាក្នុងទីលានក្រហម នៃទីក្រុងម៉ូស្គូ ក្នុងថ្ងៃប្រារព្ធខួបលើកទី៧៦នៃជ័យជំនះរបស់សហភាពសូវៀតក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យដែលជាពាក្យរបស់រុស្ស៊ីប្រើប្រាស់សម្រាប់សង្គ្រាមលោកលើកទី ២ (រូបភាព៖ស៊ិនហួរ)
ដោយ

ឧត្តមសេនីយ៍ឯក លោក ថូ​មាស់ ប៊ូ​សៀ​អឺ​រ៍ (Thomas Bussiere) មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​យុទ្ធសាស្ត្រ​អា​មេ​រិ​ក ដែល​មាន​តួនាទី​ត្រួតពិនិត្យ​តាមដាន​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​បាន​និយាយ​ថា សមត្ថភាព​អភិវឌ្ឍ​នុយក្លេអ៊ែរ​របស់​ចិន ធៀប​ទៅ​នឹង​ការ​អះអាង​ជា​សាធារណៈ​របស់​ប្រទេស​នេះ​ថា​ចង់​រក្សា​ការ​ទប់ស្កាត់​នុយក្លេអ៊ែរ​ឲ្យ​នៅ​តិច​បំផុត​នោះ គឺ​មិន​ត្រូវ​គ្នា​នោះ​ឡើយ​។

លោក ថូ​ម៉ាស់ បាន​បន្ថែម​ថា មានការ​រក​ឃើញ​ថា កម្រិត​នៃ​ការ​គំរាមកំហែង​ពី​សំណាក់​ប្រទេស​ចិន ទាក់ទង​នឹង​អាវុធ​នុយក្លេអ៊ែរ​ចំពោះ​អា​មេ​រិ​ក នឹង​មាន​កម្រិត​ខ្ពស់​ជាង​ការ​គំរាមកំហែង​ពី​ប្រទេស​រុ​ស្ស៊ី​នា​ពេល​បច្ចុប្បន្ន​នេះ​ទៅ​ទៀត​។

លោក​គូសបញ្ជាក់​ថា ការ​អះអាង​បែប​នេះ មិនមែន​ផ្អែក​ទៅ​លើ​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​ក្រុង​ប៉េ​កាំ​ង​មាន​ស្ដុក​ទុក​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ វា​អាស្រ័យ​ទៅ​លើ​របៀប​ដែល​ពួក​គេ​បំពាក់​ក្នុង​ប្រតិបត្តិការ​តែ​ម្ដង​។

បើ​តាម​ការ​អះអាង​របស់​មន្ត្រី​យោធា​ជាន់ខ្ពស់​អា​មេ​រិ​ក​រូប​នេះ នៅ​ត្រឹមតែ​ប៉ុន្មាន​ឆ្នាំ​ទៀត​ប៉ុណ្ណោះ សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន​នឹង​នាំមុខ​រុ​ស្ស៊ី​ជាក់​ជា​មិន​ខាន​ឡើង​។ 

ការ​អត្ថាធិប្បាយ​របស់​មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​យុទ្ធសាស្ត្រ​របស់​អា​មេ​រិ​ក​នេះ គឺ​ធ្វើ​ឡើង​ខណៈ​ពេល​ដែល​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​រៀបចំ​គោលនយោបាយ​ការ​បរទេស​របស់​ខ្លួន​ឡើង​វិញ ដើម្បី​ផ្ដោត​លើ​ការ​យកចិត្តទុកដាក់​ខ្ពស់​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក ដើម្បី​ទប់ទល់​នឹង​កំណើនសេដ្ឋកិច្ច និង​យោធា​របស់​ចិន​។

កាលពីដើម​ខែសីហា គេ​នៅ​ចាំ​ថា រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក Antony Blinken បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បង្កើន​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន ក្នុងអំឡុងពេល​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​បណ្ដា​ប្រទេស​អាស៊ី និង ប្រទេស​ជា​ដៃគូ​។

យ៉ាងណា​ក៏​ដោយ​ចុះ ខាង​ភាគី​ចិន​បាន​ចេញ​មុខ​តបត​វិញ​ថា ឃ្លាំង​អាវុធ​របស់​ខ្លួន​មាន​ចំនួន​តិច​ជាង​អា​មេ​រិ​ក និង​រុ​ស្ស៊ី ហើយ​ខ្លួន​បាន​ត្រៀម​រួច​ជា​ស្រេច​សម្រាប់​ការ​សន្ទនា ប៉ុន្ដែ កិច្ច​សន្ទនា​នេះ អាច​ធ្វើ​ទៅ​បាន​លុះត្រាតែ​ទីក្រុង​វ៉ា​ស៊ិ​ន​តោន​ខ្លួនឯង មានការ​កាត់​បន្ថយ​ស្តុក​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​មក​ស្មើនឹង​កម្រិត​ដែល​ប្រទេស​ចិន​កំពុង​តែ​មាន​នេះ​សិន​។

យោង​តាម​ទិន្នន័យ​ពី​ក្រសួងការបរទេស​អា​មេ​រិ​ក បាន​ឲ្យ​ដឹង​ថា អា​មេ​រិ​ក​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជាង​១​ពាន់​៣​រយ ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​គិត​ត្រឹម​ថ្ងៃ​ទី ០១ ខែមីនា​ក​ន្ល​ទៅ​នេះ​៕

None



អត្ថបទបន្ទាប់


ពលរដ្ឋ​កម្ពុជា​នៅកូរ៉េ​និងជប៉ុន​ ឥឡូវនេះ អាច​ផ្ញើ​ប្រាក់​មក​​ស្រុក​ខ្មែរ​បាន​ភ្លាមៗ

ដើម្បីជួយសម្រួល​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ធ្វើការនៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ប្រទេសជប៉ុន ឥឡូវនេះ ធនាគារ អេស៊ីលីដា បាន​ដាក់​ឲ្យប្រ…

លោក ចូ បៃឌិន ព្រមានថាអាចនឹងមានការវាយប្រហារពីភេរវករនៅអាហ្វហ្កានីស្ថានជាថ្មីទៀត

ប្រធានាធិបតីអាមេរិកកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ បានព្រមានថា ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ ទំនងជាអាចកើតមានឡើងនៅអាហ្វហ្កានីស្ថាន ខណៈដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ