ពាណិជ្ជកម្ម​កម្ពុជា-ថៃ

ទំហំពាណិជ្ជកម្ម កម្ពុជា-ថៃ ដាំក្បាលចុះជាង ១០% នៅត្រីមាសទី១ឆ្នាំនេះ, ហេតុអ្វី?


ប្រទេសកម្ពុជា និង ថៃ នៅដើមឆ្នាំនេះ កំពុងជួបទុក្ខដោយសារកូវីដ-១៩ រាតត្បាតមិនចាញ់គ្នាប៉ុន្មានទេ ហើយបើមើលទៅលើការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរទៀតសោតក៏ដាំក្បាលចុះដែរនៅដើមឆ្នាំ២០២១នេះ។ ជាក់ស្ដែង នៅត្រីមាសទី១កន្លងទៅនេះ កម្ពុជា និងថៃ សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីមានប្រមាណជិត ៩០០លានដុល្លារ មានការថយចុះជាង១០% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទង់​ជាតិ​កម្ពុជា-​ថៃ។ រូបភាព៖ http://asianitinerary.com

ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសថៃមានទំហំទឹកប្រាក់ប្រមាណជិត ១០០លានដុល្លារ ថយចុះជាង២០% ខណៈដែលការនាំចូលសម្រេចបានជិត ៨០០លានដុល្លារ ថយចុះជិត១០%។ ការថយចុះនេះ ត្រូវបានអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ជាចលនាការនៃការថមថយក្នុងកម្រិតធម្មតាប៉ុណ្ណោះ មិនទាន់ចោទជាបញ្ហានោះទេ។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា នៅត្រីមាសដំបូងដើមឆ្នាំ២០២១ ការនាំចេញនាំចូលរវាងកម្ពុជាថៃនៅតែមានភាពងាយស្រួលជាធម្មតា គ្រាន់តែថា មានការរាំងស្ទះខ្លះ មិនដូចកាលពី ឆ្នាំ២០២០នោះទេ។ការរាំងស្ទះនោះគឺ កម្ពុជា និងថៃ បានជួបរលកនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ដូចគ្នា ដែលនាំឲ្យរអាក់រអួលដល់ការនាំចេញនាំចូលទំនិញនៅតាមច្រកព្រំដែននីមួយៗរបស់ប្រទេសទាំង២។

ឯកឧត្តម ប៉ែន សុវិជាតិ បានបន្ថែមថា តាមសភាពការណ៍ជាក់ស្តែងដូចសព្វថ្ងៃ បើសិនជាស្ថានភាពនៃរីករាលដាលជំងឺកូវីដ-១៩ របស់ប្រទេសទាំង២នៅតែបន្តអូសបន្លាយទៀត ក្រសួងមិនទាន់អាចវាយតម្លៃ ឬ រំពឹងថា ឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ អាចនឹងសម្រេចក្នុងកម្រិតណានោះទេ ខណៈដែលប្រទេសទាំងពីរធ្លាប់មានគោលដៅថា នឹងសម្រេច ទំហំពាណិជ្ជកម្មឲ្យបាន ១៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។

សូមរម្លឹកថា កាលពីឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសថៃ សម្រេចបានជាង ៧ពាន់លានដុល្លារ ធ្លាក់ចុះ២៣% ធៀបនឹងឆ្នាំ២០១៩។ នេះបើតាមតួលេខពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។ ចំពោះមុខទំនិញដែលកម្ពុជានាំចេញទៅទីផ្សារថៃវិញ ភាគច្រើនជាផលិតផលកសិកម្ម ខណៈដែលផលិតផលនាំចូលពីប្រទេសថៃមកវិញមានដូចជា រថយន្ដ ប្រេងឥន្ធនៈ ជីកសិកម្ម ផលិតផលចំណីអាហារ និងគ្រឿងថែសម្រស់ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រជាង ៣៦០ និងមានកម្មករជាង៣០ម៉ឺននាក់ត្រូវបានផ្អាកការងារក្នុងអំឡុងបិទខ្ទប់

ព័ត៌មាន
សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានអះអាងថា យ៉ាងហោចណាស់មានរោងចក្រជាង ៣៦០ និង កម្មករកម្មការិនីជាង៣០ម៉ឹននាក់ ត្រូវបានផ្អាកការងារក្នុង…

សេដ្ឋកិច្ចកូរ៉េខាងត្បូងស្ទុះងើបឡើងខ្លាំងនៅត្រីមាសទី១នេះ, តើមានកត្តាអ្វីនៅពីក្រោយ?

ព័ត៌មាន
សេដ្ឋកិច្ចប្រទេសកូរ៉េខាងត្បូងបានស្ទុះងើបឡើងវិញខ្លាំងដល់កម្រិតមួយដូចកាលពីមុនពេលមានរោគរាតត្បាតកូវីដ-១៩ បន្ទាប់ពីសេដ្ឋកិច្ចប្រទេសនេះ បានហក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ