ក្រុមអាជីវករ

ក្រុមអាជីវករត្អូញត្អែរលក់មិនសូវដាច់ ក្រោយមុខទំនិញជាច្រើនបានហក់ឡើងថ្លៃ


ក្រុមអាជីវករលក់ដូរមួយចំនួននៅផ្សារដើមគ រាជធានីភ្នំពេញ បានត្អូញត្អែរពីការលំបាកក្នុងការរកប្រាក់ចំណូល ដោយសារការលក់របស់ពួកគេហាក់មានការធ្លាក់ចុះនៅមួយរយៈចុងក្រោយ បន្ទាប់ពីមុខទំនិញមួយចំនួនបានហក់ឡើងថ្លៃខ្ពស់ ដែលធ្វើឱ្យអ្នកទិញមួយចំនួនមានការរារែកចិត្ត។ ការលក់ដូរមិនសូវដាច់នេះ ត្រូវបានអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលើកឡើងថា អាចដោយសារតែបញ្ហាសេដ្ឋកិច្ច និងការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
ក្រុមអាជីវករ
ដោយ

ក្រុមអាជីវករលក់សាច់គោ និងសាច់ជ្រូក នៅផ្សារដើមគ បានត្អូញត្អែរពីការធ្លាក់ចុះប្រាក់ចំណូលក្រោយការលក់របស់ពួកគេមានការធ្លាក់ចុះនៅមួយរយៈចុងក្រោយ ​និងធ្វើឱ្យពួកគេបានកាត់បន្ថយបរិមាណសាច់សម្រាប់លក់ បន្ទាប់ពីមានការធ្លាក់ចុះចំនួនអ្នកទិញ។ ទោះបីមិនបានដឹងពីមូលហេតុជាក់លាក់ តែក្រុមអាជីវករវាយតម្លៃថា ការធ្លាក់ចុះបរិមាណលក់របស់ពួកគេនេះអាចបណ្តាលមកពីពលរដ្ឋជួបបញ្ហាធ្លាក់ចុះប្រាក់ចំណូល ស្របពេលតម្លៃសាច់មានការកើនឡើង។

​មិនគ្នាពីក្រុមអាជីវករលក់សាច់នោះទេ ក្រុមអាជីវករលក់បន្លែនៅផ្សារដើមគ​ ក៏បានត្អូញត្អែរពីការធ្លាក់ចុះប្រាក់ចំណេញ និងបរិមាណលក់នេះផងដែរ។ បញ្ហានេះ ត្រូវបានក្រុមអាជីវករលក់បន្លែហាក់ដាក់បន្ទុកទៅលើការដំឡើងថ្លៃរបស់ឈ្មួញកណ្តាល ដែលឱ្យធ្វើបន្លែដាក់លក់នៅលើទីផ្សារមួយចំនួនបានហក់ឡើងថ្លៃខ្លាំង ដែលធ្វើឱ្យអ្នកទិញមានការរារែកក្នុងការទិញបន្លែទាំងនោះ។

​ជុំវិញបញ្ហាការលក់បន្លែត្រីសាច់នៅលើទីផ្សារមានការធ្លាក់ចុះនេះដែរ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា បញ្ហានេះអាចបណ្តាលមកពីប្រជាពលរដ្ឋមានការកាត់បន្ថយការចំណាយ ក្រោយពួកគេជួបបញ្ហាសេដ្ឋកិច្ច និងធ្លាក់ចុះប្រាក់ចំណូល៕

អត្ថបទ៖ បូ ដូឡា,រូបភាព ណុក សាម៉េត

None



អត្ថបទបន្ទាប់


សេដ្ឋវិទូរបស់ AMRO អះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះនឹងមានកម្រិតខ្ពស់ជាងឆ្នាំមុន ប៉ុន្តែអាចប្រឈមនឹងហានិភ័យមួយចំនួន

ក្រុមបេសកកម្មរបស់អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) នៅតែបន្តមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ដោយបានព្យា…

សមាគមស្វាយចន្ទីកម្ពុជា ដាក់គោលដៅកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅឱ្យបាន៧០ភាគរយ

សមាគមស្វាយចន្ទីកម្ពុជា បានដាក់គោលដៅកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេសឱ្យបាន៧០% នៅ១០ឆ្នាំខាងមុខ ខណៈបច្ចុប្បន្នគ្រាប់ស្វាយចន្ទីឆៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ