ដំណាំស្វាយចន្ទី

សមាគមស្វាយចន្ទីកម្ពុជា ដាក់គោលដៅកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅឱ្យបាន៧០ភាគរយ


សមាគមស្វាយចន្ទីកម្ពុជា បានដាក់គោលដៅកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេសឱ្យបាន៧០% នៅ១០ឆ្នាំខាងមុខ ខណៈបច្ចុប្បន្នគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា រហូតដល់៩០% ត្រូវបាននាំចេញទៅក្រៅប្រទេស ជាពិសេសវៀតណាមតែម្តង។ ការហូរចេញគ្រាប់ស្វាយចន្ទីឆៅយ៉ាងគំហុកនេះ បានក្លាយជាបញ្ហាចម្បងមួយដែលធ្វើឱ្យតម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ពុំមានស្ថិរភាព។ តើសមាគមស្វាយចន្ទីកម្ពុជា មានយុទ្ធសាស្ត្រសំខាន់ៗអ្វីខ្លះ ដើម្បីសម្រេចបានគោលដៅនេះ?
ដំណាំស្វាយចន្ទី
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា សមាគមស្វាយចន្ទីកម្ពុជា បានដាក់គោលដៅកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេសឱ្យបាន៧០% នៅ១០ឆ្នាំខាងមុខនេះ ខណៈបច្ចុប្បន្នបច្ចុប្បន្នគ្រាប់ស្វាយចន្ទីឆៅកម្ពុជា ប្រមាណជាង៩០% ត្រូវបាននាំចេញទៅលក់នៅទីផ្សារក្រៅប្រទេស ជាពិសេសទីផ្សារប្រទេសវៀតណាមតែម្តង។ ជាក់ស្តែងនៅក្នុងរយៈពេលជាង៤ខែកន្លងមកនេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាម បានប្រមាណ ៥០ម៉ឺនតោន។

បើតាមលោក អួន ស៊ីឡុត ដើម្បីសម្រេចបានគោលដៅនេះ ជាយុទ្ធសាស្ត្ររបស់សមាគមនឹងខិតខំស្វែងរកទីផ្សារពាក់កណ្តាលសម្រេចនៅក្រៅប្រទេស ដោយសមាគមកំពុងបង្វឹកអ្នកជំនាញរបស់ខ្លួន ដើម្បីអាចស្វែងរកទីផ្សារក្រៅប្រទេសតាមរយៈអង្គការ Harvest II និងគម្រោង Profit របស់ ADB។ ម្យ៉ាងទៀត គឺការសហការនាំចេញក្នុងច្រកតែមួយ ដោយសមាគមស្វែងរកក្រុមហ៊ុនដែលអាចនាំចេញ និងប្រមូលផលិតផលពាក់កណ្តាលសម្រេចពីសិប្បករ ហើយក្រុមហ៊ុននាំចេញស្វែងរកទីផ្សារដោយខ្លួនឯង​។

តែយ៉ាងណា​ដើម្បី​អាចធ្វើកិច្ចការនេះបាន កម្ពុជាត្រូវការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធុនមធ្យម​យ៉ាងហោចណាស់៣៥រោងចក្រ ដើម្បីប្រមូលទិញ កែច្នៃគ្រាប់ស្វាយចន្ទី ដែលកសិករផលិតបានប្រចាំឆ្នាំ ខណៈបច្ចុប្បន្នកម្ពុជា មានរោងចក្រធុនមធ្យមតែចំនួន៦ប៉ុណ្ណោះ។

​បើតាមប្រធានសមាគមរូបនេះ ការគ្រប់គ្រងគ្រាប់ស្វាយចន្ទីឆៅ ក្រោយប្រមូលផលនៅមិនទាន់បានល្អនៅឡើយទេ ដោយសារមិនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ស្របពេលកសិករពិបាកទទួលបានកម្ចីក្នុងអត្រាការប្រាក់អនុគ្រោះ ហើយបញ្ហានេះជាហេតុនាំឱ្យការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកមានត្រឹមតែ ១០% ប៉ុណ្ណោះក្នុងមួយឆ្នាំ។

កត្តាដែលធ្វើឱ្យសហគ្រាសទាំងនោះពិបាកក្នុងការទទួលបានកម្ចីក្នុងអត្រាការប្រាក់អនុគ្រោះ គឺដោយសារពួកគមិនអាចបំពេញបានតាមការតម្រូវរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ជាពិសេសពាក់ព័ន្ធនឹងរបាយការណ៍ហិរញ្ញវត្ថុ និងផែនការអាជីវកម្ម។ យ៉ាងណមិញលោក អួន ស៊ីឡុត ស្នើឱ្យធនាគារមានការបន្ធូរបន្ថយលក្ខខណ្ឌកម្ចី ដើម្បីផ្តល់ឱកាសឱសហគ្រាសអាចទទួលបានដើមទុនក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន។

​បើតាមលោក អួន ស៊ីឡុត ជាផែនការយុទ្ធសាស្ត្ររបស់សមាគមស្វាយចន្ទីកម្ពុជា សមាគមនឹងផ្ដល់ការហ្វឹកហ្វឺនដល់កសិករ ដើម្បីទទួលបានផលច្រើនលើដីដដែល និងកែប្រែកសិករទៅជាកសិពាណិជ្ជករ ក្នុងគោលបំណងបង្កើនតម្លៃបន្ថែមជូនពួកគេ, ស្រាវជ្រាវអភិវឌ្ឍន៍ពូជស្វាយចន្ទីដែលធន់នឹងបម្រែបម្រួលអាកាសធាតុ, បង្កើន និងពង្រឹងសហគមន៍កសិកម្ម ដែលមានស្រាប់ ដោយផ្សារភ្ជាប់ជាមួយវិស័យឯកជន, កសាងឃ្លាំងសហគមន៍ ដើម្បីអាចឱ្យកសិកររក្សាទុកគ្រាប់ស្វាយចន្ទីឆៅផ្គត់ផ្គង់ការកែច្នៃពេញមួយឆ្នាំ, ទាក់ទាញការសាងសង់រោងចក្រកែច្នៃ ដើម្បីផ្ដល់តម្លៃបន្ថែមដល់កសិករ, ប្រែក្លាយខេត្តកំពង់ធំ ជាតំបន់ឧស្សាហកម្មស្វាយចន្ទី ទាំងដាំដុះ និងកែច្នៃ, ជួយសហគ្រាសកែច្នៃនូវសុវត្ថិភាពចំណីអាហារនិងការគ្រប់គ្រងគុណភាព, អភិវឌ្ឍន៍សិល្បៈនៃការវេចខ្ចប់ចូលទីផ្សារ និងរកទីផ្សារថ្មី និងស្វែងរកឱកាសទទួលបានកម្ចីអត្រាការប្រាក់អនុគ្រោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអាជីវករត្អូញត្អែរលក់មិនសូវដាច់ ក្រោយមុខទំនិញជាច្រើនបានហក់ឡើងថ្លៃ

ព័ត៌មាន
ក្រុមអាជីវករលក់ដូរមួយចំនួននៅផ្សារដើមគ រាជធានីភ្នំពេញ បានត្អូញត្អែរពីការលំបាកក្នុងការរកប្រាក់ចំណូល ដោយសារការលក់របស់ពួកគេហាក់មានការធ្ល…

ប្រព័ន្ធធនាគារនៅថៃ កំពុងជួបបញ្ហាការកើនឡើងឥណទានមិនដំណើរការ ដោយបច្ចុប្បន្នមានទំហំជិត៣០ពាន់លានដុល្លារ

ព័ត៌មាន
ការិយាល័យឥណទានជាតិថៃ បានអះអាងថា អត្រាឥណទានមិនដំណើរការក្នុងប្រព័ន្ធធនាគារនៅថៃបានកើនដល់១៥% នៅត្រីមាសទី១ឆ្នាំ២០២៤ ដែលជាអត្រាខ្ពស់បំផុតម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ