វិស័យកសិកម្ម

ក.ប.ប. កំពុងផ្ទៀងផ្ទាត់លទ្ធផលសំណាកលើផ្លែទុរេនមួយ ដែលសង្ស័យអាចមានផ្ទុកសារធាតុគីមីហាមឃាត់


ក្រោយរាជរដ្ឋាភិបាលកម្ពុជា បង្កើនការរឹតបន្តឹងលើការត្រួតពិនិត្យរកសារធាតុគីមីម្យ៉ាង ដែលអាចបង្កឱ្យកើតជំងឺមហារីកនៅលើផ្លែទុរេននាំចូលពីប្រទេសជិតខាង មកទល់ពេលនេះអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) មិនបានរកឃើញសារធាតុគីមីនៅលើគំរូសំណាកផ្លែទុរេន ដែលត្រូវបានយកទៅត្រួតពិនិត្យនោះទេ។ ប៉ុន្តែអគ្គនាយកដ្ឋាន ក.ប.ប កំពុងត្រួតពិនិត្យ និងវិភាគលើលទ្ធផលគំរូសំណាកលើផ្លែទុរេនមួយ ក្រោយសង្ស័យថា អាចមានផ្ទុកសារធាតុគីមីហាមឃាត់។
វិស័យកសិកម្ម
ដោយ

ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានគូសបញ្ជាក់ឱ្យដឹងថា ក្រោយទទួលបានព័ត៌មានថា ប្រទេសចិនដែលជាអ្នកនាំចូលទុរេនធំជាងគេនៅអាស៊ីរកឃើញសារធាតុគីមីម្យ៉ាង ដែលអាចបង្កឱ្យកើតជំងឺមហារីកលើផ្លែទុរេននាំចូលពីប្រទេសវៀតណាម អគ្គនាយកដ្ឋាន ក.ប.ប. បានចាត់ទុកបាតុភាពនៃការត្រួតពិនត្យរកសារធាតុគីមីហាមឃាត់លើផ្លែទុរេននាំចូលពីប្រទេសជិតខាង គឺជាបញ្ហាចាំបាច់ដែលត្រូវយកចិត្តទុកដាក់ ពោលគឺ អគ្គនាយកដ្ឋាន ក.ប.ប. និងអាជ្ញាធរពាក់ព័ន្ធ បានសហការគ្នាចុះត្រួតពិនិត្យជាប់ជាប្រចាំលើបញ្ហានេះ ទាំងនៅតាមច្រកព្រំដែន និងនៅតាមទីផ្សារនានា។ តែយ៉ាងណាបើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ អគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញសំណាកលើទុរេននាំចូលតាមច្រកព្រំដែនថៃមួយ ដែលសង្ស័យថា អាចមានផ្ទុកសារធាតុគីមី អូរ៉ាមីនអូ ដែលជាសារធាតុហាមឃាត់។

​បើតាមឯកឧត្តម គឹម មាសសុខសីហា មកទល់ពេលនេះ អគ្គនាយកដ្ឋាន ក.ប.ប ទទួលបានសំណាកផ្លែទុរេនជាង៤០គំរូ ដើម្បីយកមកធ្វើតេស្ត ដោយក្នុងនោះសំណាកចំនួន៣៨បានតេស្តរួចរាល់ពុំមានផ្ទុកសារធាតុគីមី អូរ៉ាមីន អូ ឬប៊ីវ៉ាយធូនោះឡើយ។ តែយ៉ាងណា ថ្នាក់ដឹកនាំរូបនេះ ក្រើនរំលឹកដល់អ្នកទទួលទានទុរេនទាំងអស់ត្រូវមានការត្រួតពិនិត្យឱ្យបានដិតដល់មុននឹងទិញយកមកបរិភោគ ហើយបើមានការសង្ស័យណាមួយត្រូវប្រាប់មកកាន់អាជ្ញាធរពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យបន្ថែមលើបញ្ហានេះ។

​សូមជម្រាបថា កាលពីពេលកន្លងទៅរាជរដ្ឋាភិបាលកម្ពុជាតាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រីបានជំរុញឱ្យក្រសួងពាណិជ្ជកម្មយកចិត្តទុកដាក់លើការនាំចូលទុរេន និងការដាំដុះក្នុងប្រទេស និងត្រូវពន្លឿនកិច្ចការរៀបចំកសាងសមត្ថភាពមន្ទីរពិសោធន៍លើការវិភាគរកសារធាតុគីមី ដើម្បីជួយគាំទ្រដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការវិភាគនៅតាមមាត់ច្រកព្រំដែននៅពេលដែលមានការនាំចូលផ្លែទុរេនស្រស់ ដែលមិនមានវិញ្ញាបនបត្របញ្ជាក់៕




អត្ថបទបន្ទាប់


តើការផលិតផលិតផលរបស់សហគ្រាសក្នុងស្រុកកំពុងជួបប្រឈមបញ្ហាអ្វីខ្លះ?

វិស័យសហគ្រាសធុនតូច និងមធ្យមត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យឆ្អឹងខ្នងដ៏សំខាន់មួយក្នុងការរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ តែយ៉ាង…

តើវៀតណាម និងថៃ កំពុងត្រៀមអ្វីខ្លះ ដើម្បីចរចាពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក?

វៀតណាម ដែលជាអ្នកភូមិផងរបងជាមួយកម្ពុជា បានសម្រេចបង្កើនការនាំចូលផលិតផលកសិកម្មពីសហរដ្ឋអាម៉េរិក ក្នុងទំហំប្រមាណ៣ពាន់លានដុល្លារអាម៉េរិក ដើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ