ប្រទេសសិង្ហបុរី

មេដឹកនាំសិង្ហបុរីថា ប្រទេសនឹងជួបព្យុះសង្ឃរានៃភាពមិនប្រាកដប្រជាខាងសេដ្ឋកិច្ចនិងបញ្ហាកំណើនកំដៅផែនដី


ប្រទេសសឹង្ហបុរីដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដ៏ធំមួយនៅក្នុងតំបន់ បានទទួលការព្រមានអំពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចនិងឥទ្ធិពលដែលបណ្តាលមកពីការបម្រែបម្រួលអាកាសធាតុ ពោលគឺការឡើងនៃកំដៅផែនដីកាន់តែបង្កើនសំពាធ ។ លោក លី ស៊ៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បាននិយាយថា ពលរដ្ឋសិង្ហបុរីត្រូវត្រៀមទទួលការសាកល្បងបញ្ហាកំពុងតែជះឥទ្ធិពលដល់តម្លៃស្បៀងអាហារ និងជីវភាពរស់នៅ នៅពេលខាងមុខ ។
នាយករដ្ឋមន្ត្រីសិង្ហបុរីព្រមានអំពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចនិងកំណើនកំដៅ

លោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី បាននិយាយកាលពីថ្ងៃអាទិត្យថា បន្ទាប់ពីឆ្លងកាត់វិបត្តិនៃការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ សិង្ហបុរីកំពុងត្រូវបានធ្វើតេស្តនឹងវិបត្តិថ្មីមួយ ទៀត ដែលពាក់ព័ន្ធជាមួយនឹងបរិយាកាសសេដ្ឋកិច្ចសាកលដែលពោរពេញដោយភាពតានតឹង និងភាពមិនប្រាកដប្រជា ខណៈដែលបញ្ហាបម្រែបម្រួលអាកាសធាតុ ជាពិសេសគឺ ការឡើងកំដៅផែនដីកាន់តែបង្កើនសំពាធ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Star លោក លី បានថ្លែងនៅក្នុងពិធីបុណ្យជាតិកាលពីថ្ងៃអាទិត្យថា ចាប់តាំងពីប្រទេសចិន និងជប៉ុន រហូតដល់អឺរ៉ុប និងអាមេរិក គ្មានតំបន់ណាអាចរួចផុតពីគ្រោះធម្មជាតិ ដូចជា ទឹកជំនន់និងគ្រោះរាំងស្ងួត រលកកំដៅ និងភ្លើងឆេះព្រៃបានទេ ហើយវិបត្តិទាំងនេះនឹងជះផលប៉ះពាល់ដល់ផលិតកម្មម្ហូបអាហារ ដែលនឹងនាំឲ្យតម្លៃស្បៀងនៅទូទាំងពិភពលោកប្រែប្រូលខ្លាំង។
លោកលី បានសង្កត់ធ្ងន់ថា សិង្ហបុរីនៅមិនទាន់ប្រឈមមុខនឹងបញ្ហាទាំងនេះពេញលេញនៅ ឡើយទេ ប៉ុន្តែវិបត្តិទាំងនោះ នឹងមកដល់។

លោកបានបន្ថែមថា បើពិនិត្យលើស្ថានភាពសេដ្ឋកិច្ច សិង្ហបុរីកំពុងតែបន្តកើនឡើង ហើយរំពឹងថានឹងមានកំណើនវិជ្ជមាននៅឆ្នាំ ២០២៣។
សិង្ហបុរីបានបន្តដំណើរការសេដ្ឋកិច្ចប្រកបដោយសុទិដ្ឋិនិយម ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សិង្ហបុរីនៅតែទាមទារការធ្វើតេស្តបន្ថែមទៀត នៅពេលដែលប្រទេសនេះត្រូវប្រឈមមុខដោះស្រាយទៅនឹងភាពតានតឹងខាងភូមិសាស្ត្រនយោបាយ និងការឡើងកំដៅផែនដីដែលប៉ះពាល់ដល់ផលិតកម្មអាហារ និងតម្លៃ។
លោក លី បានកត់សម្គាល់ថា ការប្រកួតប្រជែងនិងការមិនទុកចិត្តកាន់តែស៊ីជម្រៅរវាងសហរដ្ឋអាមេរិក និងចិនបានកំពុងតែបង្កផលប៉ះពាល់ដល់គ្រប់ប្រទេស ខណៈពេលដែលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនគឺជាការរំលោភលើបទដ្ឋាន និងតម្លៃអន្តរជាតិ។
លោកបានថ្លែងថា នៅពេលនេះយើងមានអារម្មណ៍ថាសម្ពាធកំពុងមាននៅជុំវិញខ្លួនយើងយ៉ាងខ្លាំង។
លោកបានកត់សម្គាល់ថា សង្គ្រាមនៅអ៊ុយក្រែនបានពង្រឹងតម្រូវការរបស់សិង្ហបុរីសម្រាប់វិស័យការការពារជាតិ ដោយសង្កត់ធ្ងន់ថា នេះគឺជាការព្រមានដ៏ប្រុងប្រយត្ន័ដល់ពិភពលោកទាំងមូលកុំឱ្យចេះតែមោទនភាពនឹងសន្តិភាពពេករហូតដល់ភ្លេចគិតអំពីវិស័យការពារខ្លួន ។
លោក លី ក៏បានបន្តទៀតថា ឥទ្ធិពលនៃសង្រ្គាមដែលកំពុងផ្ទុះឡើង បានកំពុងតែធ្វើឲ្យសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកកំពុងដួលរលំ សកលភាវូបនីយកម្មកំពុងចុះខ្សោយ ហើយខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវបានបំបែកដោយប្រទេសនានាដែលកំពុងពឹងផ្អែកលើវិធានការការពារនិយម។
លោកនាយករដ្ឋមន្ត្រី បាននិយាយថា បញ្ហាទាំងនេះកំពុងតែបង្កឱ្យប៉ះពាល់ដល់ប្រទេសទាំងអស់ ជាពិសេសប្រទេសតូចៗ និងបើកចំហពាណិជ្ជកម្មដូចជាសិង្ហបុរី៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើក្រុមប្រទេស BRICS មានកម្លាំងរឹងមាំគ្រប់គ្រាន់ហើយឬ ដើម្បីផ្លាស់ប្តូរភូមិសាស្ត្រនយោបាយសកល?

ព័ត៌មាន
មេដឹកនាំមកពីក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនទាំង៤ តំណាងឱ្យមួយភាគបួននៃសេដ្ឋកិច្ចពិភពលោក នឹងត្រូវជួបប្រជុំគ្នានៅទីក្រុង Johannesburg ប្…

សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី គ្រោងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះជាមួយចិន

ព័ត៌មាន
មន្ត្រីសន្តិសុខហ្វីលីពីនបានឱ្យដឹងថា សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលីកំពុងរៀបចំផែនការធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅសមុទ្រចិនខាងត្បូង ស្ថិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ