វិស័យកសិកម្ម

វៀតណាម ផ្តួលថៃ និងប៉េរូ ក្លាយជាអ្នកនាំចេញស្វាយធំជាងគេទៅទីផ្សារចិន


វៀតណាមដែលអ្នកក្បែរខាងកម្ពុជា បានផ្តួលថៃ និងប៉េរូ ក្លាយជាអ្នកនាំចេញផ្លែស្វាយឈានមុនគេទៅកាន់ទីផ្សារចិន ដោយនៅត្រីមាសទី១ ឆ្នាំ២០២៥ ប្រទេសដែលមានប្រជាជនជាង១០០លាននាក់នេះ បានក្តោបចំណែកទីផ្សាររហូតដល់៩៧%។ វៀតណាម ជាប្រទេសផលិតស្វាយធំលំដាប់ទី១០ នៅលើពិភពលោក ជាមួយសមត្ថភាពផលិត១,៤លានតោនក្នុង១ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
វិស័យកសិកម្ម
ដោយ

ការនាំចេញផ្លែស្វាយរបស់វៀតណាម ទៅកាន់ទីផ្សារចិន មានការវិវត្តគួរឱ្យកត់សម្គាល់ដោយបានវ៉ាដាច់ប្រទេសនាំចេញធំៗជាច្រើនដូចជាថៃ និងប៉េរូ ជាដើម ដោយបានក្តោបចំណែកទីផ្សារនាំចេញស្វាយទៅចិន រហូតដល់៩៧% នៅត្រីមាសទី១ឆ្នាំ២០២៥។ បើយោងតាម​ទិន្នន័យរបស់អាជ្ញាធរគយចិន បានឱ្យដឹងថា ប្រទេសចិន បានចំណាយថវិកា២៩លានដុល្លារលើការនាំចូលផ្លែស្វាយពីប្រទេសចំនួន៦ នៅ៣ ខែ ឆ្នាំ២០២៥ តែការនាំចូលពីទីផ្សារប្រពៃណីដូចជាថៃ និងប៉េរូ ជាដើម មានការធ្លាក់ចុះយ៉ាងខ្លាំង។ ក្នុងចំណោមទឹកប្រាក់នេះ វៀតណាមស្រូបទាញបានរហូតដល់២៨លានដុល្លារ ជាមួយបរិមាណនាំចេញផ្លែស្វាយជាង៤ម៉ឺនតោន។

ផ្លែស្វាយរបស់វៀតណាម ដែលនាំចេញទៅលក់នៅទីផ្សារចិន មានតម្លៃជាមធ្យមប្រមាណ៧00ដុល្លារក្នុងមួយតោន ដោយប្រហាក់ប្រហែលនឹងតម្លៃស្វាយរបស់កម្ពុជា ប៉ុន្តែទាបជាងតម្លៃស្វាយនាំចេញពីប្រទេសថៃ ប៉េរូ និងអូស្ត្រាលី។ បច្ចុប្បន្នវៀតណាម កំពុងត្រៀមទុន ដើម្បីបង្កើនការផលិតស្វាយខុសរដូវចាប់ពីខែកញ្ញា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦ ដែលជារយៈពេលដែលការផ្គត់ផ្គង់ស្វាយក្នុងស្រុកនៅក្នុងប្រទេសចិន មានកម្រិត។

ស្របពេលតម្រូវការស្វាយនៅចិន កំពុងមានការកើនឡើង វៀតណាម នៅពេលនេះ ក៏កំពុងប្រឈមមុខនឹងបញ្ហាផ្គត់ផ្គង់ផងដែរ ដោយសារចម្ការស្វាយ ដែលមានប្រមាណជិត២ពាន់ហិកតានៅតំបន់ដីសណ្ដទន្លេមេគង្គហាក់មានគុណភាពក្រោមស្តង់ដា សម្រាប់នាំចេញទៅកាន់ទីផ្សារលំដាប់ខ្ពស់ដូចជាប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាម៉េរិក។

គួរបញ្ជាក់ថា វៀតណាម ជាប្រទេសផលិតស្វាយលំដាប់ទី១០ នៅលើពិភពលោក ដែលអាចប្រមូលផលស្វាយបានប្រមាណ១,៤លានតោនក្នុងមួយឆ្នាំ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អឺរ៉ុប អាចកាត់ធនាគារចំនួន២០ចេញពីប្រព័ន្ធទូទាត់ SWIFT ដើម្បីបន្ថែមសម្ពាធទណ្ឌកម្មលើរុស្ស៊ី

ដើម្បីជាការដាក់ទណ្ឌកម្ម និងកាត់ផ្តាច់លំហូរសាច់ប្រាក់ពីការនាំចេញថាមពលរបស់រុស្ស៊ី សហភាពអឺរ៉ុប កំពុងតាមដាន និងស៊ើបអង្កេតលើធនាគារធំៗចំន…

តើមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានពិភាក្សាគ្នាលើបញ្ហាអ្វីខ្លះ?

មន្ត្រីជាន់ខ្ពស់របស់អាស៊ាន បានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីលទ្ធផលផែនការសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥ (AEC Blueprint 2025) និងពិនិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ