វិស័យពាណិជ្ជកម្ម

វៀតណាម ពិចារណាផ្ដល់ទិដ្ឋាការមាសរយៈពេល១០ឆ្នាំ សម្រាប់អ្នកវិនិយោគ ដើម្បីបង្កើនភាពទាក់ទាញ និងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់


ប្រទេសវៀតណាម ដែលជាអ្នកភូមិផងរបងជាមួយកម្ពុជា គ្រោងផ្ដល់ទិដ្ឋាការមាសរយៈពេល១០ឆ្នាំសម្រាប់អ្នកវិនិយោគជាមួយនឹងលទ្ធភាពផ្ដល់សិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ ក្រោយពួកគេស្នាក់នៅបាន៥ឆ្នាំ ដើម្បីយកប្រៀបនៅក្នុងការប្រកួតប្រជែងលើវិស័យទេសចរណ៍ជាមួយបណ្តាប្រទេសនៅតំបន់អាស៊ាន ជាពិសេសដើម្បីប្រកួតប្រជែងជាមួយប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Economic Times។
វិស័យពាណិជ្ជកម្ម
ដោយ

ក្រុមប្រឹក្សាទេសចរណ៍វៀតណាម (TAB) បានស្នើកម្មវិធីផ្តល់ទិដ្ឋាការរយៈពេលវែងរហូតដល់១០ឆ្នាំសម្រាប់អ្នកវិនិយោគទៅរដ្ឋាភិបាល ដើម្បីរក្សាការឈានមុខគេរបស់ខ្លួននៅក្នុងទីផ្សារទេសចរណ៍ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងតំបន់អាស៊ាន។ សំណើដែលដាក់ជូននាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញ (Pham Minh Chinh) ខាងលើនេះ រួមមានទាំងកម្មវិធីផ្ដល់ទិដ្ឋាការមាស ដែលមានសុពលភាពចាប់ពី៥ឆ្នាំរហូតដល់១០ឆ្នាំផងដែរ ដើម្បីប្រកួតប្រជែងជាមួយប្រទេសធំៗនៅក្នុងតំបន់ រួមមានថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ដែលប្រទេសទាំងអស់នេះ បានផ្តល់កម្មវីធីពិសេសបែបនេះដល់ភ្ញៀវទេសចរអន្តរជាតិ ដែលស្នាក់នៅរយៈពេលយូររួចមកហើយ។

សំណើនេះ​កើតឡើងស្របពេលដែលវិស័យទេសចរណ៍របស់ប្រទេសវៀតណាម ងើបឡើងមកវិញបាន៩៨% ពីកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ដែលជាកម្រិតងើបឡើងវិញលឿនបំផុតនៅក្នុងតំបន់។

នៅឆ្នាំ២០២៤ កន្លងទៅ ប្រទេសវៀតណាម ទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន១៧,៥លាននាក់ ដោយវ៉ាឈ្នះប្រទេសសិង្ហបុរី ដោយតាមពីក្រោយប្រទេសម៉ាឡេស៊ី និងប្រទេសថៃតែប៉ុណ្ណោះ។

ក្រុមប្រឹក្សាប្រឹក្សាទេសចរណ៍វៀតណាម ក៏បានស្នើឱ្យរដ្ឋាភិបាលវៀតណាម ដាក់ចេញកម្មវិធីផ្ដល់ទិដ្ឋាការរយៈពេល១០ឆ្នាំ សម្រាប់អ្នកវិនិយោគជាមួយនឹងលទ្ធភាពផ្ដល់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ក្រោយពីពួកគេស្នាក់នៅបាន៥ឆ្នាំ ទិដ្ឋាការរយៈពេល៥ឆ្នាំសម្រាប់បុគ្គលមានទេពកោសល្យជាមួយដំណើរការបន្តទិដ្ឋាការងាយៗ។ កម្មវិធីផ្តល់ទិដ្ឋាការនេះ​ អាចនឹងអនុវត្តសាកល្បងនៅមជ្ឈមណ្ឌលទេសចរណ៍សំខាន់ៗដូចជាកោះត្រល់ ទីក្រុងហូជីមិញ ហាណូយ និងដាណាងជាដើម៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សង្គ្រាមពាណិជ្ជកម្មកាន់តែឡើងកម្ដៅ ក្រោយសហភាពអឺរ៉ុប ដាក់ពន្ធសងសឹកជិត៣០ពាន់លានដុល្លារលើទំនិញអាម៉េរិក

សហភាពអឺរ៉ុប ដែលធ្លាប់តែជាសម្ពន្ធមិត្តស្អិតរមួតរបស់សហរដ្ឋអាម៉េរិក កំពុងត្រៀមដាក់ពន្ធសងសឹកក្នុងទំហំរហូតដល់ទៅជិត៣០ពាន់លានដុល្លារលើទំនិញរប…

តើពិភពលោកកំពុងប្រឈមមុខនឹងការចាប់ផ្តើម នៃសង្រ្គាមពាណិជ្ជកម្ម ឬយ៉ាងណា?

ក្រោយសហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធទៅវិញទៅមកលើប្រទេស និងដែនដីជាង១៨០ នៅលើពិភពលោក បានធ្វើឲ្យមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ