Advertisement
Advertisement
កូវីដ១៩ - អាកាសចរណ៍​នៅម៉ាឡេស៊ី

ត្រីមាសទី១ AirAsia ខាត​ជាង ១៨០លាន​ដុល្លារ​; អនាគត​ក្រុមហ៊ុន​ស្ថិតក្នុង​ភាព​ស្រពេចស្រពិល!


ក្រុមហ៊ុនអាកាសចរណ៍​ AirAsia របស់​ប្រទេសម៉ាឡេស៊ី ដែលល្បីល្បាញ​ដោយសារ​លក់​សំបុត្រ​យន្តហោះតម្លៃទាបជាងគេបំផុត បានប្រកាស​ពី​ការ​រកស៊ី​ខាត​ធ្ងន់ធ្ងរ​ ហើយ​អនាគត​របស់​ក្រុមហ៊ុន​នេះ ក៏កំពុង​ស្ថិត​ក្នុង​ភាពស្រពេចស្រពិលខ្លាំង។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មានតំបន់ ។
ត្រីមាសទី១ AirAsia ខាត​ជាង ១៨០លាន​ដុល្លារ​; អនាគត​ក្រុមហ៊ុន​ស្ថិតក្នុង​ភាព​ស្រពេចស្រពិល!
ដោយ
Advertisement

ក្រុមហ៊ុន​សវនកម្ម​របស់​អាកាសចរណ៍ AirAsia បាន​បង្ហើប​ឲ្យ​ដឹងថា អនាគត​របស់ AirAsia ស្ថិតក្នុង​"ភាពមន្ទិលជាខ្លាំង" ដោយសារតែការធ្លាក់ចុះ​យ៉ាងគំហុកនៃតម្រូវការធ្វើដំណើរតាមជើងហោះហើរ បណ្ដាល​មកពីការឆ្លងរាលដាល​វីរុស​កូវីដ១៩ នៅជុំវិញពិភពលោក។ 

អាកាសចរណ៍ AirAsia ដែលបាន​បង្កើត​ភាពល្បីឈ្មោះ​នៅទូទាំងតំបន់អាស៊ី ដោយសារតែតម្លៃសំបុត្រ​ទាប និង​ជាមួយនឹងពាក្យ​ស្លោក ថា "ឥឡូវ អ្នកណាក៏អាចធ្វើដំណើរតាមយន្តហោះបានដែរ" កាលពីដើម​សប្ដាហ៍នេះ បានប្រកាស​ពីការរកស៊ី​ខាត​អស់ ១៨៧លានដុល្លារអាមេរិក នៅក្នុង​ត្រីមាសទីមួយ ដើមឆ្នាំ​២០២០នេះ ។ 

អគ្គនាយកក្រុមហ៊ុន AirAsia លោក Tony Fernandes បាននិយាយនៅក្នុង​សេចក្ដីថ្លែងការណ៍ កាលពីថ្ងៃចន្ទ ថា នេះ​ជា​ការលំបាក​ដ៏ធំបំផុត​ដែល​មិនធ្លាប់​ជួបប្រទះ ចាប់តាំងពី​ឆ្នាំ​២០០១មក ។

លោក Tony និយាយថា ក្រុមហ៊ុន​កំពុង​ស្ថិតក្នុងការចរចា​លើលទ្ធភាព​សម្រាប់​ការរកស៊ីចូលគ្នា និង​កិច្ច​សហប្រតិបត្តិការនានា ដែលអាចនឹង​ជួយ​ក្រុមហ៊ុន​ឲ្យ​រកបាន​វិនិយោគទុន​បន្ថែម ហើយ​ក៏បាននិងកំពុង​ដាក់ស្នើ​សុំ​កម្ចី​ពីធនាគារ ផង​ដែរ​ ។ 

ទោះជាយ៉ាងណា គេនៅរង់ចាំមើលថា ជោគវាសនានៃក្រុមហ៊ុនអាកាសចរណ៍ដែលលក់សំបុត្រ​ធូរថ្លៃជាងគេមួយនេះ នឹងទៅជាយ៉ាងណា ខណៈ​ដែល​ក្រុមហ៊ុនអាកាសចរណ៍ធំៗនៅជុំវិញពិភពលោកកំពុងជួបការលំបាកដូចគ្នា ដោយក្រុមហ៊ុនខ្លះ​បញ្ឈប់​បុគ្គលិក​ជាច្រើននាក់ និងខ្លះទៀត បិទលែងដំណើរការតែម្ដងក៏មាន ៕

Advertisement



អត្ថបទបន្ទាប់


ការនាំចេញនៃវិស័យកាត់ដេរ ធ្លាក់ចុះជាង៥% ខណៈរោងចក្រព្យួរកើនដល់ជាង៤៥០រោងចក្រ នៅឆមាសទី១ឆ្នាំ២០២០

ព័ត៌មាន
ការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរនៅក្នុងរយៈពេល ៦ខែ នៅឆ្នាំ២០២០នេះ បានបង្ហាញពីការធ្លាក់ចុះជាង ៥% បើធៀប...

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ ចំនួនពលរដ្ឋក្រីក្រកើនឡើងដល់១៥%នៃប្រជាជនសរុប ដោយសារវិបត្តិកូវីដ-១៩

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទទួលស្គាល់ថា តួលេខនៃប្រជាជនក្រក្រីបានកើនឡើងប្រមាណជា ១៥% ដោយសារវិបត្តិកូវីដ-១៩ បន្ទាប់ពី...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ