វិស័យសេដ្ឋកិច្ច

វៀតណាម បន្ដដាក់គោលដៅកំណើនសេដ្ឋកិច្ចពោរពេញដោយមហិច្ឆតា៨,៥% នៅឆ្នាំនេះ ទោះត្រូវហែលឆ្លងបញ្ហាប្រឈមច្រើនយ៉ាងណាក្ដី


នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញ បានប្រកាសនៅថ្ងៃពុធ ទី១៦ ខែ កក្កដា ថា រដ្ឋាភិបាលវៀតណាម បន្ដដាក់គោលដៅកំណើនសេដ្ឋកិច្ចពោរពេញដោយមហិច្ឆតាក្នុងរង្វង់ចន្លោះពី ៨,២% ទៅ៨,៥% នៅឆ្នាំ២០២៥ នេះ ទោះជាត្រូវហែលឆ្លងបញ្ហាប្រឈមច្រើនយ៉ាងណាក្ដី ខណៈកាលពីឆ្នាំ២០២៤ វៀតណាម សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ %។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យសេដ្ឋកិច្ច
ដោយ

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញ បានថ្លែងក្នុងកិច្ចប្រជុំនៅទីក្រុងហាណូយ ថា ទោះជាត្រូវហែលឆ្លងបញ្ហាប្រឈមច្រើនយ៉ាងណាក្ដី ក៏រដ្ឋាភិបាលវៀតណាម បន្ដដាក់គោលដៅកំណើនសេដ្ឋកិច្ចពោរពេញដោយមហិច្ឆតាក្នុងរង្វង់ពី៨,២% ទៅ៨,៥% សម្រាប់ឆ្នាំ២០២៥ នេះ ហើយវានឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់​ជំរុញកំណើនឱ្យឈានដល់១០% ក្នុងរយៈ​ពេល៥ឆ្នាំខាងមុខ គឺឆ្នាំ២០២៦-២០៣០។ យ៉ាងណាមិញ ក្រុមសមាជិកសភានៃប្រទេសវៀតណាម បានអនុម័តគោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) យ៉ាងតិច៨%សម្រាប់ឆ្នាំ២០២៥ នេះ។

ដើម្បីឈានទៅសម្រេចគោលដៅកំណើននេះ លោក ផាម មិញ ជិញ បានអះអាងថា វៀតណាមនឹងត្រូវបន្តជំរុញកំណើនក្នុងវិស័យចាស់ៗ រួមមានវិស័យនាំចេញ ការវិនិយោគ និងការប្រើប្រាស់ក្នុងស្រុកជាដើម ហើយទន្ទឹមនេះ ក៏នឹងជំរុញកំណើនក្នុងវិស័យថ្មីៗរួមមានកំណើនបៃតង និងសេដ្ឋកិច្ចឌីជីថលផងដែរ។

ទោះជាយ៉ាងណានាយករដ្ឋមន្ត្រីរូបនេះទទួលស្គាល់ថា វៀតណាម កំពុងជួបបញ្ហាប្រឈមជាច្រើននៅឡើយដោយសារកត្តាចម្បងមួយចំនួនរួមមានជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ភាពតានតឹងពាណិជ្ជកម្ម ការរអាក់រអួលខ្សែច្រវាក់ផ្គត់ផ្គង់ និងការប្រែប្រួលអាកាសធាតុ។

គួររំឭកថា លោក ដូណាល់ ត្រាំ បានប្រកាសកាលពីដើមខែនេះ ពន្ធគយ៤៦% លើទំនិញវៀតណាម ដែលលោកបានគំរាមដាក់កាលពីខែមសា នឹងត្រូវបញ្ចុះមកនៅត្រឹម២០% ប៉ុន្តែទន្ទឹមនេះ វៀតណាម នឹងប្រឈមពន្ធរហូតដល់៤០% សម្រាប់ទំនិញពីប្រទេសទី៣ ដែលដឹកឆ្លងកាត់ប្រទេសវៀតណាម៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ត្រាំ គ្រោងជះលុយ៩២ពាន់លានដុល្លារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បច្ចេកវិទ្យា AI

ដោយមើលឃើញពីសក្តានុពលនៃការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច និងយោធាកាន់តែលេចធ្លោរ ប្រធានាធិបតីសហរដ្ឋអ…

វិស័យកសិកម្មរបស់ថៃ អាចនឹងរងការគំរាមកំហែង ក្រោយអាម៉េរិក ទាមទារឱ្យបញ្ចុះពន្ធសូន្យលើការនាំចូលសាច់ជ្រូក សាច់មាន់ និងសាច់គោ

រដ្ឋាភិបាលថៃ បានជួបប្រឈមបញ្ហាមួយចំនួនក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ដោយប្រទេសមហាអំណាចសេដ្ឋកិច្ចផុតលេខមួយនេះទាមទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ