ការវិនិយោគ​បរទេស​នៅវៀតណាម

វៀតណាម បន្តចម្រាញ់យកការវិនិយោគដែលមានគុណភាព ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ


រដ្ឋមន្រ្តីនៃក្រសួងផែនការ និងវិនិយោគវៀតណាម បានប្រកាសក្តែងៗជាថ្មីថា នឹងបន្តជ្រើសរើសការវិនិយោគដោយផ្ទាល់ពីបរទេស ដែលប្រកបដោយគុណភាព ប្រើប្រាស់បច្ចេកវិទ្យាទំនើប មិនប៉ះពាល់ដល់បរិស្ថាន ដើម្បីបម្រើដល់ភាពរីកចម្រើនលូតលាស់ប្រកបដោយចីវភាព របស់សេដ្ឋកិច្ចជាតិវៀតណាម។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Vietnam News។
វៀតណាមមានមហិច្ឆតាបង្កើតឲ្យមានក្រុមហ៊ុនបច្ចេកវិទ្យាគ្រាក់ៗ តម្លៃ ពាន់លានដុល្លារ ឲ្យបានដល់១០ ក្រុមហ៊ុន នៅឆ្នាំ២០៣០ (រូបភាព៖ VN Express)
ដោយ

លោក ង្វៀន ឈី ដួង រដ្ឋមន្រ្តីនៃក្រសួងផែនការ និងវិនិយោគវៀតណាម បានគូសបញ្ជាក់ថា វៀតណាម នឹងរើសយក ការវិនិយោគ​ពីក្រៅប្រទេស​ដែលប្រកប​ដោយគុណភាព ពោរពេញ​ទៅដោយ​តម្លៃបន្ថែម ជាមួយបច្ចេកវិទ្យា​ និងភាពច្នៃប្រឌិត ដើម្បីជួយឲ្យ​វៀតណាម អាចឈានជើង​ចូលក្នុង ខ្សែសង្វាក់​ផ្គត់ផ្គង់​លំដាប់​សកលលោក​បានកាន់តែ​ឆាប់រហ័ស។

លោក វូ ធៀន ឡុក ប្រធានសភា​ពាណិជ្ជកម្ម និងឧស្សាហកម្ម​វៀតណាម​ បានមានប្រសាសន៍​ដែរថា សហគ្រាស​ក្នុងស្រុក គួរតែធ្វើការឲ្យបាន​ជិតស្និទ្ធជាមួយនឹង ការវិនិយោគ​ពីក្រៅប្រទេស ដើម្បីចាប់យក​ឱកាស​ពង្រីកទីផ្សារ និងធ្វើកំណែទម្រង់ធំៗ។

លើសពីនេះទៅទៀត ការសម្រប​សម្រួល​ការវិនិយោគ​ពីក្រៅប្រទេស ឲ្យចាក់ស្រេះ កាន់តែជ្រៅ​ក្នុងសេដ្ឋកិច្ច​វៀតណាម គឺជារឿង​សំខាន់បំផុត និងជាអាទិភាព​ទីមួយ ដែលត្រូវធ្វើ។

រដ្ឋាភិបាលវៀតណាម ធ្លាប់បានប្រកាសថា នឹងផ្តល់​អាជ្ញាប័ណ្ណជូន​ដល់ការវិនិយោគ​ណា ដែលមាន​គុណភាព ប្រសិទ្ធភាព ប្រើប្រាស់​បច្ចេកវិទ្យាទំនើប និងមិនប៉ះពាល់​ដល់ បរិស្ថាន ​ព្រោះថា វិនិយោគិន​បរទេស​មួយចំនួន បានប្រើប្រាស់​បច្ចេកវិទ្យា​ហួសសម័យ ដែលបង្កជា​បញ្ហាដល់​បរិស្ថានខ្លាំង។ ម្យ៉ាងវិញទៀត គេអាចនឹងចាត់ទុក វៀតណាម ជាកន្លែងចោល​សំរាម​បច្ចេកវិទ្យា​ហួសសម័យ​ថែមទៀតផង។

រដ្ឋាភិបាលវៀតណាម កំណត់គោលដៅ​ជំរុញ​ចំនួនក្រុមហ៊ុន​បរទេស ដែលប្រើប្រាស់​បច្ចេកវិទ្យាទំនើប​និងគ្រប់គ្រង​ផលប៉ះពាល់​បរិស្ថានបានល្អ ឲ្យកើនឡើង ៥០% ក្នុងចន្លោះឆ្នាំ ២០១៨ ដល់ ២០២៥ ព្រមទាំងកើន​ឡើង​ទ្វេដងនៅ​ត្រឹមឆ្នាំ ២០៣០។

បើតាមរបាយការណ៍ពី​ក្រសួងផែនការ​និងវិនិយោគវៀតណាម បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៩ ប្រទេសវៀតណាម ទទួលបាន​ការវិនិយោគ​ដោយផ្ទាល់​ពីបរទេស ប្រមាណ ៣៨ពាន់លាន​ដុល្លារ​អាមេរិក ដែលកើនឡើង ៧% ធៀបនឹងឆ្នាំ ២០១៨ ហើយ រដ្ឋាភិបាលវៀតណាម ក៏បានកំណត់​គោលដៅ​ទាក់ទាញ​ការវិនិយោគ​ពីបរទេសឲ្យបាន ៣០ពាន់លានដុល្លារ​អាមេរិក ក្នុងឆ្នាំ ២០២១ និងកើនដល់ ៥០ពាន់លាន​ដុល្លារ​អាមេរិក នៅឆ្នាំ ២០៣០ខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំណើន​សេដ្ឋកិច្ចចិន ឆ្នាំ២០១៩ ថមថយមកនៅទាបបំផុតនៅក្នុងរយៈពេល ៣០ឆ្នាំមកនេះ

ព័ត៌មាន
សេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ២០១៩នេះ មានភាពចុះខ្សោយ ដោយធ្លាក់ចុះកំណើនមកនៅទាបបំផុតគិតត្រឹមរយៈពេល ៣០ឆ្នាំមកនេះ ដោយសារតែម្រូវការក្នុងស្រុ…

កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ រំពឹងសម្រេចបាន ២,៨% ក្នុងឆ្នាំ២០២០នេះ

ព័ត៌មាន
ក្រោយពីឆ្លងកាត់ភាពចុះទន់ខ្សោយនៃសេដ្ឋកិច្ចសកលលោក កាលពីឆ្នាំ ២០១៩កន្លងទៅ ដែលបានធ្វើឲ្យប្រទេសថៃ ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ច ម្តងហើយម្តងទៀតព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ