វិស័យកសិកម្ម

វៀតណាមរកចំណូលបានជាង៥ពាន់លានដុល្លារ ពីការនាំចេញបន្លែ និងផ្លែឈើ នៅ១១ខែឆ្នាំនេះ


ការនាំចេញផលិតផលកសិកម្មរបស់ប្រទេសវៀតណាម មានតម្លៃរាប់ពាន់លានដុល្លារ ខណៈចិន សហរដ្ឋអាម៉េរិក ជប៉ុន គឺសុទ្ធសឹងជាទីផ្សារធំជាងគេរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះ។ គ្រាន់តែការនាំចេញបន្លែ និងផ្លែឈើក្នុងរយៈពេល១១ខែឆ្នាំនេះ វៀតណាមអាចរកចំណូលបានជាង៥ពាន់លានដុល្លារ ស្របពេលការនាំចេញអង្ករវៀតណាម អាចរកចំណូលបានជាង៤ពាន់លានដុល្លារ។
វិស័យកសិកម្ម
ដោយ

វៀតណាមអាចរកចំណូលបានរហូតដល់ជាង៥ពាន់លានដុល្លារនៅក្នុងរយៈពេល១១ខែឆ្នាំនេះ កើនឡើងជិត៧៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេលដូចគ្នានេះ ប្រទេសក្បែរខាងកម្ពុជាមួយនេះបាននាំចេញអង្ករបានជិត៨លានតោន គិតជាប្រាក់ជាង៤ពាន់លានដុល្លារ កើនឡើងជាង១៦% បើធៀបនឹងការនាំចេញក្នុងរយៈពេលដូចគ្នា។ នេះបើតាមការគូសបញ្ជាក់របស់លោកស្រី ផាន ធី ថាង (Phan Thi Thắng) អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ដែលបានបន្ថែមថា ចិន សហរដ្ឋអាម៉េរិក និងជប៉ុន គឺជាទីផ្សារដែលស្រូបទាញផលិតផលកសិកម្មរបស់វៀតណាម​ ច្រើនជាងគេ ដោយការនាំចេញទៅប្រទេសទាំងនេះមានការកើនឡើង២៣%។

លោក ដាង ភុកឃ្វៀន ( Đặng Phúc Nguyên) អគ្គលេខាធិការនៃសមាគមបន្លែ និងផ្លែឈើវៀតណាម ចាត់ទុកឆ្នាំ២០២៣ គឺជាឆ្នាំ ដែលមានសន្ទុះខ្លាំងបំផុតសម្រាប់ការនាំចេញផលិតផលកសិកម្មរបស់វៀតណាម ជាពិសេសការនាំចេញទុរេនរបស់វៀតណាម ទៅចិនបានកើនឡើង ដល់ទៅជិត១៦២%។ យ៉ាងណាមិញ អាជ្ញាធរវៀតណាមកំពុងជំរុញការចរចាជាមួយប្រទេសចិន ដើម្បីនាំចេញទុរេនក្លាសេ និងដូងស្រស់តាមច្រកផ្លូវការបន្ថែមទៀត ហើយប្រសិនបើមិនមានបញ្ហាទីផ្សារទេនោះ ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាម អាចមានតម្លៃលើសពី៦ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ខាងមុខ។

លោក ឡេ ថាញ់ ហាវ ( Lê Thanh Hoa) អនុប្រធាននាយកដ្ឋានគុណភាព ដំណើរការ និងអភិវឌ្ឍន៍ទីផ្សារវៀតណាមបានលើកឡើងថា បច្ចុប្បន្នចិនបានផ្តល់អាជ្ញាប័ណ្ណបន្លែ និងផ្លែឈើចំនួន១២ប្រភេទដល់វៀតណាម ហើយរដ្ឋបាលគយចិន បានប្រកាសបញ្ជីឈ្មោះអាជីវកម្មកែច្នៃជលផលវៀតណាម ជាង៨០០សហគ្រាសឱ្យពូកគេមានសិទ្ធិនាំចេញផលិតផលនេសាទទៅកាន់ប្រទេសចិន ព្រមទាំងបានអនុម័តលេខកូដផលិតផលសម្រាប់គ្រឹះស្ថានវេចខ្ចប់ក្តាមរស់ និងបង្កង ព្រមទាំងផលិតផលជលផលជាច្រើនទៀតរាប់សិបសហគ្រាស៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ចិនបន្តពុះពារអភិវឌ្ឍន៍សេដ្ឋកិច្ច ខណៈការធ្លាក់ចុះទីផ្សារអចលនទ្រព្យ និងការវិនិយោគឯកជននៅតែជាឧបសគ្គ

ទិន្នន័យដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ បានបង្ហាញថា ភាពទន់ខ្សោយ ដែលកំពុងតែបន្តនៅក្នុង វិស័យអចលនទ្រព្យ និងការវិនិយោគឯកជននៅប្រទេសចិន បានបន្តអ…

ឥណ្ឌូនេស៊ីកំពុងសិក្សាផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរ២០សញ្ជាតិ

រដ្ឋាភិបាលឥណ្ឌូនេស៊ីនៅពេលនេះកំពុងតែសិក្សាជ្រើសរើសប្រទេសចំនួន២០សម្រាប់ផ្តល់ទិដ្ឋាការចូលដោយឥតគិតថ្លៃនៅក្នុងផែនការជំរុញ និងទាក់ទាញភ្ញៀវទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ