វិស័យបច្ចេកវិទ្យា

វៀតណាម រំពឹង AI ជួយចាក់បញ្ចូលទឹកប្រាក់១៣០ពាន់លានដុល្លារ ទៅក្នុងចរន្តសេដ្ឋកិច្ចនៅ១៥ឆ្នាំខាងមុខ


បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលពិភពលោកកំពុងចាប់អារម្មណ៍ ត្រូវបានស្ថាប័នជំនាញនៅក្នុងប្រទេសវៀតណាម អះអាងថា អាចនឹងរីកចម្រើនហើយក្លាយជាប្រភពដ៏ចម្បងសម្រាប់សេដ្ឋកិច្ចជាតិ នៅក្នុងឆ្នាំ២០៤០។ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ របស់វៀតណាម ជឿជាក់ថា តាមរយៈគោលនយោបាយដែលអាជ្ញាធរ និងស្ថាប័នជំនាញបានដាក់ចេញ នៅក្នុងរយៈពេល១៥ឆ្នាំខាងមុខ វៀតណាមនឹងអាចទាញយកប្រាក់ចំណូលពី AI បានចន្លោះពី១២០ ទៅ១៣០ពាន់លានដុល្លារក្នុងមួយឆ្នាំ។
វិស័យបច្ចេកវិទ្យា
ដោយ

មជ្ឈមណ្ឌលនរានុវត្តន៍ជាតិ វៀតណាម ជឿជាក់ថា នៅក្នុងឆ្នាំ២០៤០ ខាងមុខ វិស័យបច្ចេកវិទ្យា AI នឹងក្លាយជាប្រភពចំណូលដ៏ចម្បងក្នុងការជួយជំរុញ និងគាំទ្រកំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News ស្ថាប័នជំនាញរបស់វៀតណាម និងស្ថាប័នអន្តរជាតិ បានប៉ាន់ប្រមាណថា តាមរយៈវិស័យបច្ចេកវិទ្យា AI នឹងជួយចាក់បញ្ជូលទឹកប្រាក់នៅក្នុងចរន្តសេដ្ឋកិច្ចរបស់វៀតណាម ចន្លោះពី១២០ ទៅ១៣០ពាន់លានដុល្លារនៅ១៥ឆ្នាំខាងមុខនេះ។

ស្ថាប័នជំនាញទាំងនោះរំពឹងថា ទឹកប្រាក់ក្នុងរង្វង់ពី៤៥ទៅ៥៥ពាន់លានដុល្លារ អាចនឹងត្រូវបានទាញចេញពីការប្រើប្រាស់ផលិតផល និងសេវាកម្ម ដែលដំណើរការដោយ AI ហើយទឹកប្រាក់ពី៦០ទៅ៧០ ពាន់លានដុល្លារថែមទៀត អាចនឹងស្រូបទាញមកពីការបង្កើនផលិតភាពដោយសារការប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សហភាពអឺរ៉ុបនឹងបន្តផ្តល់ទុន ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចរបស់ពលរដ្ឋនៅសហគមន៍

សហភាពអឺរ៉ុបនឹងបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ ក្រោយពីគម្រោងបង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហ…

មេធាវីស្នើសុំឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដោះលែងលោក ឌូទើតេ ឱ្យនៅក្រៅឃុំ

ក្រុមមេធាវីការពារក្ដីរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) បានទទូចស្នើសុំឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ