វិស័យពាណិជ្ជកម្ម

វៀតណាមរំពឹងទាក់ទាញទុនវិនិយោគបរទេសបានពី៣៩ដល់៤០ពាន់លានដុល្លារនៅឆ្នាំនេះ


ទីភ្នាក់ងារវិនិយោគបរទេសនៃក្រសួងផែនការ និងវិនិយោគរបស់ប្រទេសវៀតណាម រំពឹងថា វៀតណាមនឹងទទួលបានទុនវិនិយោគផ្ទាល់ពីបរទេសចន្លោះពី៣៩ទៅ៤០ពាន់លានដុល្លារនៅឆ្នាំ២០២៤នេះ។ ការរំពឹងបែបនេះធ្វើឡើងក្រោយ ប្រទេសក្បែរខាងកម្ពុជា មួយនេះ ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសបានជិត២៥ពាន់លានដុល្លារក្នុងរយៈពេល៩ខែកន្លងមកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
វិស័យពាណិជ្ជកម្ម
ដោយ

ទិន្នន័យរបស់ទីភ្នាក់ងារវិនិយោគបរទេសនៃក្រសួងផែនការ និងវិនិយោគរបស់ប្រទេសវៀតណាម បានឱ្យដឹងថា នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៤ ទុនវិនិយោគបរទេស ដែលបានចុះបញ្ជីមានរហូតដល់ទៅជិត២៥ពាន់លានដុល្លារ កើនឡើងជិត១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ តាមរយៈលទ្ធផលដែលសម្រេចបាននេះ ធ្វើឱ្យស្ថាប័ននេះរំពឹងថា វៀតណាមនឹងអាចទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសបានចន្លោះពី៣៩ទៅ៤០ពាន់លានដុល្លារនៅពេញមួយឆ្នាំ២០២៤នេះ។

ខេត្តបាក់និញ ខេត្តប៊ិញឌុង និងខេត្តដុងណៃ បានក្លាយជាខេត្តដែលមានភាពទាក់ទាញជាងគេសម្រាប់គម្រោងវិនិយោគបរទេសថ្មីៗនៅក្នុងខែកញ្ញា កន្លងទៅ បន្ទាប់ពីខេត្តទាំងនេះបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ និងធ្វើសកម្មភាពជំរុញការវិនិយោគយ៉ាងខ្លាំងក្លា។ ជាការកត់សម្គាល់ គម្រោងធំៗដែលបានមកវិនិយោគនៅវៀតណាមនៅខែកញ្ញា រួមមានក្រុមហ៊ុន Amkor, ក្រុមហ៊ុន Luxcase, និងក្រុមហ៊ុន Advance Tire Vietnam ជាដើម។ តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនទាំង៣នេះ វៀតណាមទទួលបានទុនវិនិយោគបរទេសសរុបដល់ទៅជាង៧ពាន់លានដុល្លារ។

ចាប់តាំងពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ វិស័យឧស្សាហកម្មថ្មីដែលបានចូលមកជួយបង្កើននិងពង្រីកទីផ្សារការងារនៅវៀតណាមរួមមានវិស័យផលិតបន្ទះឈីប ថាមពល គ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិក និងផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ជាច្រើនទៀត។

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលបានបណ្តាក់ទុននៅវៀតណាមរួមមានក្រុមហ៊ុន Innovate Vietnam, ក្រុមហ៊ុន NVIDIA, ក្រុមហ៊ុន Qualcomm, ក្រុមហ៊ុន Intel, ក្រុមហ៊ុន AMD, ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Meta ជាដើម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ហុងកុង គ្រោងដាក់ចេញវិធានការជាច្រើន ដើម្បីជំរុញការជួញដូរមាស និងប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលជួញដូរមាសអន្តរជាតិ

រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃតំបន់រដ្ឋបាលពិសេសហុងកុង លោក ផូល ចាន់ (Paul Chan) បានសរសេរបង្ហោះក្នុងប្លក់របស់លោកថា ក្រុងហុងកុងគ្រោងដាក់ចេញវិធាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ