ស្ថានភាពកូវីដ-១៩ ក្នុងប្រទេសថៃ

ថៃចង់បើកទ្វារទទួលវិនិយោគិនអន្តរជាតិឡើងវិញ


ឧបនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន វីរ៉ាគុល បានសង្កត់ធ្ងន់ថា ប្រទេសថៃមិនអាចចាក់សោរខ្លួនឯង មិនទទួលភ្ញៀវទេសចរ និងវិនិយោគិនបរទេស ដើម្បីការពារការឆ្លងមេរោគកូវីដ-១៩ បានរហូតនោះទេ គឺ ថៃ ត្រូវតែហ៊ានប្រឈមមុខនឹងបញ្ហានេះ ព្រោះថៃ មានប្រព័ន្ធសុខាភិបាលដ៏រឹងម៉ាំ ដែលអាចធានាសុវត្ថិភាពរបស់ ភ្ញៀវទេសចរ និងវិនិយោគិន ដែលស្នាក់នៅរយៈពេលវែងបាន។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុក នៅថ្ងៃនេះ។
សេដ្ឋកិច្ចថៃ នឹងធ្លាក់ចុះនៅត្រីមាសទី១ឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ-១៩(រូបភាព www.khaosodenglish.com)
ដោយ
អំពី ថៃ

លោក អនុ​ទី​ន ដែល​ជា ឧបនាយករដ្ឋមន្ត្រី​ថៃ និង​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បន្ថែម​ថា ថៃ អាច​នឹង​ស្លាប់​ដោយសារ​តែ​ជម្ងឺ ឬ​ដោយសារ​តែ​ភាព​អត់ឃ្លាន បើសិនជា​យើង នៅ​តែ​បន្ត​ចាក់សោរ​បិទ​ប្រទេស​ខ្លួនឯង​ទៀត ដូច្នេះ​ហើយ ថៃ ត្រូវ​ហ៊ាន​បើកទ្វារ​ទទួលភ្ញៀវ និង​វិនិយោគិន​បរទេស​ឡើង​វិញ​។

យ៉ាងណា​ក៏​ដោយ រាជរដ្ឋាភិបាល​ថៃ គឺ​មាន​ទំនុកចិត្ត​ខ្ពស់ ចំពោះ​ការ​ផ្គត់ផ្គង់​សម្ភារៈ​ពេទ្យ ឱសថ និង​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន ហើយនឹង​មាន​វិធានការ​ជា​ច្រើន​ទៀត ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩​នេះ ក្នុង​នោះ ថៃ ក៏​បាន​បោះទុន​វិនិយោគ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​រក​វ៉ាក់សាំង ជាមួយនឹង​បណ្តា​ស្ថាប័ន​អន្តរជាតិ​ដែរ​។

ដោយសារ​តែ​ការ​រង់ចាំ​ភ្ញៀវ​ទេសចរ​អន្តរជាតិ អាច​នឹង​មាន​ពេលវេលា​យូរ ដូច្នេះ​ហើយ ការ​ជម្រុញ​ទេសចរណ៍​ក្នុងស្រុក ដើរតួ​នាទី​យ៉ាង​សំខាន់​នា​ពេល​នេះ ហើយ​ចំពោះ​វិនិយោគិន​បរទេស​វិញ វិស័យ​ឯកជន ក៏​បាន​ស្នើ​សុំ​ដល់ មជ្ឈមណ្ឌល​រដ្ឋបាល​គ្រប់គ្រង​ស្ថានភាព​ជម្ងឺ​កូ​វី​ដ​១៩ ឲ្យ​អនុញ្ញាត​ទទួល អ្នកដំណើរ​ជា​វិនិយោគិន​ឡើង​វិញ ដោយ​ពុំ​ចាំបាច់​ធ្វើ ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ​នោះ​ទេ​។

គម្រោង​នេះ អាច​នឹង​ប៉ះពាល់​ដល់ អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ថៃ ចំពោះ​បញ្ហា​ភ្ញៀវ​ទេសចរ​បរទេស ទោះ​យ៉ាងណា​ក៏​ដោយ ភ្នាក់ងារ​រដ្ឋាភិបាល​ទាំងអស់ ត្រូវ​តែ​ចាត់វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ចាប់ផ្តើម​ជម្រុញ​វិស័យ​ទេសចរណ៍​ឡើង​វិញ ព្រោះ ថៃ ពឹងផ្អែក​ខ្លាំង​ទៅ​លើ ទីផ្សារ​ទេសចរណ៍​អន្តរជាតិ​។

បើ​តាម​របាយការណ៍​ចុង​ក្រោយ​ពី ក្រសួងទេសចរណ៍ និង​កីឡា​ថៃ បាន​បង្ហាញ​ថា ក្នុង​រយៈពេល ៧​ខែ ដើមឆ្នាំ ២០២០​នេះ ថៃ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ៦​លាន ៧​សែន​នាក់ ធ្លាក់​ចុះ ៧១% ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ហើយ​ការ​ចំណាយ​របស់​ពួក​គេ​ទៀត​សោត ក៏​មាន​ត្រឹមតែ ១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​តែ​ប៉ុណ្ណោះ ធ្លាក់​ចុះ​ដល់​ទៅ ៧០%​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ កម្ពុជានៅតែរំពឹងទទួលបានកំណើនទេសចរច្រើន នៅអំឡុងបុណ្យភ្ជុំបិណ្ឌនេះ

ព័ត៌មាន
នៅឱកាសពិធីបណ្យភ្ជុំបិណ្ឌខាងមុខនេះ កម្ពុជានៅតែរំពឹងថានឹងទទួលបានកំណើនទេសចរ ច្រើនចេញធ្វើដំណើរកម្សាន្ដនៅតាមតំបន់គោលដៅទេសចរណ៍ ប៉ុន្ដែអាចនឹ…

គ្មានសណ្ឋាគារ និងរីស៊តណាមួយនៅវៀតណាម ត្រូវបានច្របាច់ចូលគ្នា ឬលក់នៅអំឡុងពេលវិបត្តិកូវីដ-១៩ នោះឡើយ

ព័ត៌មាន
នៅក្នុងឆមាសទី ១ ពាក់កណ្តាលឆ្នាំ ២០២០នេះ នៅក្នុងប្រទេសវៀតណាម កំឡុងពេលវិបត្តិកូវីដ១៩ គឺពុំមានករណីច្របាច់បញ្ចូលគ្នា ឬការទិញលក់ សណ្ឋាគារ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ