ប្រទេសហ្វីលីពីន

រដ្ឋាភិបាលហ្វីលីពីនសម្លឹងឃើញប្រាក់ចំណូលជិត១,៥ពាន់លានដុល្លារពីការលក់កាស៊ីណូតូចៗដែលគ្រប់គ្រងដោយរដ្ឋ


និយ័តករគ្រប់គ្រងកាស៊ីណូនៅក្នុងប្រទេសហ្វីលីពីនបានអះអាងថា ពួកគេមានផែនការធ្វើឯកជនភាវូបនីយកម្មកាស៊ីណូ គឺការលក់ក្រុមហ៊ុនកាស៊ីណូដែលគ្រប់គ្រងឲ្យទៅវិស័យឯកវិញ ដើម្បីបង្កើនប្រាក់ចំណូលរដ្ឋាភិបាលក្នុងការចាត់ចែងទៅលើការចំណាយនានា។ វិធានការនេះ ត្រូវបានរំពឹងថា រដ្ឋាភិបាលទីក្រុងម៉ានីល នឹងអាចប្រមូលចំណូលបានប្រមាណជិត១ពាន់៥រយលានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានជប៉ុន Nikkei។
រដ្ឋាភិបាលហ្វីលីពីនសម្លឹងឃើញប្រាក់ពាន់លានដុល្លារពីការលក់កាស៊ីណូតូចៗដែលគ្រប់គ្រងដោយរដ្ឋ រូបភាព Nikkei

ប្រធានអាជ្ញាធរល្បែងរបស់ប្រទេសហ្វីលីពីនបាននិយាយកាលពីថ្ងៃអង្គារទី២១មីនាថា ប្រទេសហ្វីលីពីនកំពុងសម្លឹងរកការប្រមូលប្រាក់ប្រហែល ៨០ ពាន់លានប៉េសូ ឫប្រមាណជិត១ពាន់៥រយលានដុល្លារ ពីការលក់ភាគហ៊ុនកាស៊ីណូតូចៗ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ។

លោក អាល់លីជេនដ្រូ តេងខូ (Alejandro Tengco) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Pagcor ដែលជាទីភ្នាក់ងារ កំពុងប្រតិបត្តិការកាស៊ីណូរបស់រដ្ឋបានអះអាងថា នេះគឺការរំពឹងទុករបស់បណ្តាកាស៊ីណូ ដែលគ្រប់គ្រងនិងប្រតិបត្តិករអាជីវកម្មដោយរដ្ឋ ហើយដើម្បីជំរុញកាស៊ីណូឲ្យក្លាយជាប្រភព ចម្បងនៃប្រាក់ចំណូលបន្ថែមទៀតនោះ។

លោកបានអះអាងថា ដើម្បីជំរុញឲ្យកាស៊ីណូកាន់តែចូលរួមលើកកំពស់សេដ្ឋកិច្ច និងទេសចរណ៍ អាជ្ញាធរកំពុងតែមានផែនការផ្តល់ឲ្យក្រុមហ៊ុនកាស៊ីណូនានា អាចស្នើសុំសិទ្ធិឯកជននីយកម្ម របស់កាស៊ីណូពួកគេបាន។

មកដល់ពេលនេះ គេដឹងថា រដ្ឋាភិបាលហ្វីលីពីនកំពុងតែគ្រប់គ្រងកាស៊ីណូ ចំនួន ៤៤កន្លែង ហើយប្រតិបត្តិការកាស៊ីណូរបស់រដ្ឋទាំងនេះ បានបង្កើតប្រាក់ចំណូលសរុបត្រឹមតែ១៦ ពាន់លានប៉េសូ ឫ ជាង ២៩០ លានដុល្លាប៉ុណ្ណោះ ខណៈដែលវិស័យកាស៊ីណូទាំងមូលត្រូវបានគេដឹងថា រកបានប្រាក់ចំណូល៤ពាន់លានដុល្លារកាលពីឆ្នាំ២០២២ ។

នៅមុនពេលដែលមានការរីករាលដាលដោយមេរោគកូវីដ ១៩ វិស័យកាស៊ីណូនៅហ្វីលីពីន គឺអាចរកប្រាក់ចំណូលសរុបដល់ទៅជាង ៤ពាន់៧រយលានដុល្លារ ហើយប្រាក់ចំណូលនេះរំពឹងថា នឹងអាចមានប្រហែលនឹងកម្រិតមុនកូវីដ១៩ឡើងវិញ នៅឆ្នាំ២០២៤ខាងមុខនេះ។ ការងើបឡើងវិញ នៃវិស័យកាស៊ីណូនេះ ត្រូវបានរំពឹងថា គឺដោយសារការកើនឡើងវិញនៃភ្ញៀវទេសចរចិន និងការរីកចម្រើននៃកាស៊ីណូថ្មីៗនៅខាងក្រៅទីក្រុងម៉ានីល៕

អត្ថបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


ប្រធានក្រុមហ៊ុនមេរបស់ TikTokថា ក្រុមហ៊ុនខ្លួនកំពុងស្ថិតក្នុង «ពេលវេលាស្លាប់រស់» ក្រោយរងសម្ពាធកាន់ធ្ងន់ពីអាមេរិក

ព័ត៌មាន
បើតាមនាយកប្រតិបត្តិនៃក្រុមហ៊ុនមេរបស់ TikTok បាននិយាយថា កម្មវិធីបណ្តាញសង្គមប្រភេទវីដេអូខ្លីរបស់ខ្លួនមួយនេះ កំពុងស្ថិតនៅក្នុង «ពេលវេលាស្លា…

ក្រុមហ៊ុនអាមេរិកធំៗកំពុងចោលក្រសែភ្នែកសម្រាប់បរិយាកាសវិនិយោគនៅវៀតណាមកាន់តែខ្លាំង

ព័ត៌មាន
ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងវៀតណាមនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានសកម្មភាពផុសផុលកាន់តែខ្លាំងឡើងៗ។ តួយ៉ាង មានតំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ