ការនាំចេញវៀតណាម ឡាវ

វៀតណាម នាំចេញទៅឡាវ ក្នុងតម្លៃជាទឹកប្រាក់ ជិត១០០ លានដុល្លារ


វៀតណាម បាននាំចេញក្នុងតម្លៃជាទឹកប្រាក់ ប្រមាណជិត ១០០ លានដុល្លារអាមេរិក ទៅកាន់ប្រទេសឡាវ ក្នុងរយៈពេល ២ខែដំបូង នៃឆ្នាំ២០១៩នេះ ដែលមានកំណើនជាង ២០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។
នាយករដ្ឋមន្ត្រីឡាវ (ឆ្វេង) និងនាយករដ្ឋមន្ត្រីវៀតណាម (ស្ដាំ) (http://dtinews.vn/)
ដោយ

ការនាំចេញ​របស់​វៀតណាម ភាគច្រើន ទៅកាន់​ប្រទេស​ឡាវ មានដូចជា ប្រេង ហ្គាស ​និងដែកថែប ហើយបើរួម​បញ្ជូល​ទាំង​​មធ្យោបាយ​ដឹកជញ្ជូន ផងនោះ មាន​ទំហំ​ប្រមាណ​ជាង​៤០% នៃការនាំចេញ​ទៅឡាវ​សរុប។​ ក្នុងនោះដែរ មានទឹកប្រាក់​ប្រមាណ​ជិត ១៣ លានដុល្លារ​អាមេរិក បានមកពី​ការនាំចេញ​​ប្រេង និងហ្គាស។

តាមរបាយការណ៍​បញ្ជាក់ថា ទំហំពាណិជ្ជកម្ម​ទ្វេភាគីរវាង​វៀតណាម និងឡាវ កាលពីឆ្នាំ​២០១៨ មាន​ការកើន​ឡើង​ដល់ ជាង ១ពាន់លាន​ដុល្លារ​អាមេរិក កើនឡើង ១៤ភាគរយ​ធៀបនឹង​ឆ្នាំ២០១៧។

ជាមួយគ្នានេះ វៀតណាម គឺដៃគូ​ពាណិជ្ជកម្ម​ធំបំផុតទី​៣​របស់​ប្រទេស​ឡាវ បន្ទាប់ពី​ប្រទេសចិន និងថៃ។ 

បច្ចុប្បន្ន​រដ្ឋាភិបាល​ឡាវ កំពុង​លុបបំបាត់​នូវបទប្បញ្ញាតិ និងនីតិវិធី​រដ្ឋបាល​ស្មុគស្មាញ​នានា ដើម្បីកាត់បន្ថយ​ពេលវេលា​ក្នុងការ​ចុះបញ្ជី​ក្រុមហ៊ុន កាន់បន្ថយពន្ធ និងបង្កើនភាព​ប្រសើរឡើងនៃ​ប្រព័ន្ធហេដ្ឋា​រចនា​សម្ព័នជាដើម សំដៅ​ដល់​ការ​ធ្វើឲ្យ​បរិយាកាស​ធ្វើអាជីវកម្ម​កាន់​តែមាន​ភាព​អំណោយផល​ដើម្បីទាក់ទាញ​វិនិយោគទុន​បរទេស។

គួរជម្រាបថា ក្នុងរយៈពេល ២ខែ ពោលគឺខែមករា និងខែកុម្ភៈ ឆ្នាំនេះ វៀតណាម​សម្រេចបានការ​នាំចេញ ក្នុងទំហំទឹក​ប្រាក់​ប្រមាណជាង​៣៦ ពាន់លាន​ដុល្លារ​អាមេរិក កើនឡើង​ជាង​៤% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨  ខណៈដែល​ការនាំចូលវិញ ក៏មាន​ក្នុងរង្វង់​ជាង ៣៦ ពាន់​លានដុល្លារអាមេរិក​ដូចគ្នាដែរ ដែលមាន​កំណើន​ជិត​៦%។ ទីផ្សារ​បរទេស​ធំ៥ ដែលវៀតណាម​នាំចេញ​ទៅច្រើន​ជាងគេ មានដូចជា អាមេរិក អឺរ៉ុប ចិន ជប៉ុន និងកូរ៉េខាងត្បូង។ 

គួរបញ្ជាក់ថា នៅឆ្នាំ២០១៩នេះ ប្រទេស​វៀតណាម ព្យាករថា នឹងមាន​ឱនភាព​ពាណិជ្ជកម្ម​ប្រមាណ ៣ ពាន់លាន​ដុល្លារអាមេរិក ខណៈកាល​ពីឆ្នាំ ២០១៨ វៀតណាម មានអតិរេក​ពាណិជ្ជកម្ម​ខ្ពស់​បំផុត មិនធ្លាប់​មានឡើយ បើគិតត្រឹម​១ទសវត្សរ៍​កន្លងមកនេះ ពោលគឺមាន​ប្រមាណ​ជាង ៧ពាន់​លាន​ដុល្លារ​អាមេរិក។ នេះបើតាម​ការព្យាករ​ពីក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម៕

None



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីវៀតណាម​ប្រាប់​យុវជន​ឲ្យ​បរិភោគ​បន្លែ និង​ហាត់​ប្រាណ​ឲ្យបាន​ច្រើន

យុវជន​ក្មេងៗ​ត្រូវ​ទទួល​ទាន​បន្លែ​ឲ្យ​បាន​ច្រើន និង​ដើរ​ឲ្យ​បាន​ ១ម៉ឺន​ជំហាន​ ជារៀងរាល់ថ្ងៃ។ នេះ​ជាការណែនាំរបស់​នាយករដ្ឋមន្ត្រី​វៀតណាម…

ទស្សនៈទាំង ៥ ដែល ជេក ម៉ា ជឿថា កំពូលមេដឹកនាំត្រូវមាន និងរួមគ្នាធ្វើ

មនុស្សជាច្រើន រមែងតែតែងចង់ធ្វើជាអ្នកដឹកនាំ តែមិនសូវជាចង់ស្ថិតនៅក្រោមការដឹកនាំរបស់គេនោះឡើយ។ ប៉ុន្ដែ ភាពជាអ្នកដឹកនាំមិនមែន គ្រប់គ្នាសុទ្ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ