វិស័យការងារ

វៀតណាម កំពុងប្រឈមនឹងវិបត្តិកង្វះកម្លាំងពលកម្មជំនាញ


កាលពីឆ្នាំ២០២៥ វៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា ទាក់ទាញវិនិយោគទុនបរទេសបានយ៉ាងសម្បើមរហូតដល់ទៅ៣៨ពាន់លានដុល្លារ ដែលបានបង្ហាញថា វៀតណាម ជាគោលដៅវិនិយោគមួយដ៏ទាក់ទាញនៅតំបន់អាស៊ាន។ ប៉ុន្តែទន្ទឹមនឹងភាពជោគជ័យនេះ វៀតណាមកំពុងប្រឈមនឹងបញ្ហាដ៏ធំមួយ គឺកង្វះកម្លាំងពលកម្មជំនាញ។ បច្ចុប្បន្នរោងចក្រនានា នៅវៀតណាម កំពុងប្រកាសបង្កើនប្រាក់បៀវត្សរ៍និងផ្តល់អត្ថប្រយោជន៍បន្ថែម ដើម្បីស្រូបទាញកម្លាំងពលកម្ម ដែលវាជាហានិភ័យមួយនៅពេលបច្ចុប្បន្ន និងពេលអនាគត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
វិស័យការងារ
ដោយ

ការិយាល័យស្ថិតិជាតិ វៀតណាម បានបង្ហាញថា ប្រទេសក្បែរខាងកម្ពុជា មួយនេះ ទាក់ទាញគម្រោងវិនិយោគថ្មីៗបានរហូតដល់ទៅជាង៤ពាន់គម្រោងជាមួយទុនវិនិយោគជាង៣៨ពាន់លានដុល្លារនៅពេញមួយឆ្នាំ២០២៥ ក្នុងនោះរោងចក្រផលិតកម្មឧស្សាហកម្មមានជាង៥៦%, អចលនទ្រព្យ២១% និងវិស័យផ្សេងៗប្រមាណ២២%។ វិនិយោគិនបរទេសដែលបានបោះទុនវិនិយោគនៅវៀតណាម រួមមាន សិង្ហបុរី ចិន ហុងកុង ជប៉ុន និងស៊ុយអែតជាដើម។

នេះអាចចាត់ទុកជាជោគជ័យមួយសម្រាប់ប្រទេសវៀតណាម តែទន្ទឹមនឹងនេះ ប្រទេសនេះ កំពុងប្រឈមនឹងបញ្ហាដ៏ធំមួយ គឺកង្វះកម្លាំងពលកម្មជំនាញសម្រាប់បម្រើឱ្យខ្សែច្រវាក់ផលិតកម្ម​របស់ក្រុមហ៊ុន ដែលបានបោះទុនវិនិយោគនៅវៀតណាម។

ជាក់ស្តែងនៅខេត្តបាក់និញ ដែលជាខេត្តមួយក្នុងចំណោមខេត្ត​ដែលទាក់ទាញការវិនិយោគបរទេសបានច្រើនជាងគេ កំពុងប្រឈមមុខនឹងកង្វះកម្លាំងពលកម្មជំនាញនៅតាមរោងចក្រកាន់តែខ្លាំង ដែលជំរុញឱ្យរោងចក្រទាំងនោះប្រកាសបង្កើនប្រាក់ឈ្នួល និងប្រាក់រង្វាន់ ដើម្បីស្រូបទាញកម្លាំងពលកម្ម ដែលបញ្ហានេះកំពុងក្លាយជាវិបត្តិនៃការអូសទាញកម្លាំងពលកម្មពីរោងចក្រមួយទៅរោងចក្រមួយ។

លោកស្រី ឃ្វៀន ភួងថាវ (Nguyen Phuong Thao) នាយិកាធនធានមនុស្សនៅក្រុមហ៊ុនមួយក្នុងខេត្តនេះបានអះអាងថា ក្រុមហ៊ុនបានព្យាយាមរកកម្មករបច្ចេកទេសចំនួន១៥០នាក់ ដើម្បីបំពេញផលិតកម្ម ប៉ុន្តែរហូតមកដល់ពេលនេះអាចរកបានត្រឹមតែ៦០នាក់ប៉ុណ្ណោះ ដែលជំរុញឱ្យក្រុមហ៊ុនត្រូវប្រកាសបង្កើនប្រាក់ខែ និងអត្ថប្រយោជនផ្សេងៗ ដើម្បីទាក់ទាញកម្មករ។

ក្រោមយុទ្ធសាស្រ្តទាក់ទាញកម្លាំងពលកម្មបែបនេះមានរោងចក្រឧស្សាហកម្មខ្លះខ្វះបុគ្គលិកដោយសារតែអ្នកជំនាញរត់ចុះរត់ឡើង ព្រោះតែអត្ថប្រយោជន៍បន្ថែមនេះ។ មកដល់ពេលនេះថៅកែរោងចក្រ៤៧% បានត្អូញត្អែរថា ពួកគេពិបាករកកម្មករមានបទពិសោធ ហើយ៤២%ទៀតអះអាងថា ពួកគេខ្វះពលករជំនាញ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វៀតណាម កំពុងរៀបចំយុទ្ធសាស្ត្រកាត់បរិមាណនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ដោយសារទីផ្សារអង្ករវៀតណាម នៅក្នុងឆ្នាំ២០២៥ មានបញ្ហាស្មុគស្មាញ និងរងហានិភ័យ ព្រមទាំងជួបបញ្ហាការផ្គត់ផ្គង់អង្ករលើសតម្រូវការជាសកលនោះ នៅក្នុងឆ្ន…

អាម៉េរិកព្រមានថា កាណាដានឹងស្តាយក្រោយចំពោះការសម្រេចចិត្តឱ្យរថយន្តអគ្គិសនីចិនចូលទីផ្សាររបស់ខ្លួន

មន្ត្រីពាណិជ្ជកម្មរបស់អាម៉េរិក បានព្រមានថា ប្រទេសកាណាដានឹងស្តាយក្រោយចំពោះការសម្រេចចិត្តរបស់ខ្លួន ដែលអនុញ្ញាតឱ្យចិន នាំចេញរថយន្តអគ្គិសនីរហូត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ