ចិនមើលឃើញពីករណីឆ្លងថ្មីៗស្របពេលអូឡាំពិកចូលមកដល់

គណៈកម្មការអូឡាំពិកចិនអះអាងថា ករណីកូវីដ១៩ ពិសេសប្រភេទអូមីក្រុង នឹងកើនឡើងតាមរយៈការមកដល់របស់កីឡាករបរទេស


គណៈកម្មការរៀបចំកីឡាអូឡាំពិករដូវរងារក្នុងប្រទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី២៣ធ្នូថា ប្រទេសចិនទំនងជាត្រូវកត់ត្រាពីករណីឆ្លងកូវីដ១៩ថ្មីៗជាច្រើនទៀតនៅក្នុងប្រទេស តាមរយៈការមកដល់នៃកីឡាករបរទេសសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ដែលនឹងត្រូវធ្វើឡើងនៅខែកុម្ភៈខាងមុខនេះ។ អាជ្ញាធររៀបចំកម្មវិធីខាងលើ បានជំរុញឲ្យអ្នកចូលរួមទាំងអស់ មិនថាកីឡាករ ឬក្រុមការងារនោះទេ ឲ្យទទួលយកថ្នាំវ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដោយសារតែការគំរាមកំហែងពីកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសា
ចិនមើលឃើញពីករណីឆ្លងថ្មីៗស្របពេលអូឡាំពិកចូលមកដល់
ដោយ

កីឡា​អូ​ឡាំ​ពិ​ក​រដូវរងារ​ឆ្នាំ​២០២២ គ្រោង​ចាប់ផ្តើម​ប្រកួត​ពី​ថ្ងៃ​ទី​៤ ដល់ទី ២០​ខែកុម្ភៈ ក្នុង​ក្រប​ខណ្ឌ​រឹត​បន្ដឹង​សុវត្ថិភាព​កូ​វី​ដ​១៩ ដែល​ចិន​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ ចិន​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រទេស​មួយ​ដែល ចាត់វិធានការ​តឹងរ៉ឹង​បំផុត ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍​បាន​ឲ្យ​ដឹង​ថា មាន​អ្នកចូលរួម​ជា​ច្រើន​ដែល​សុទ្ធ​សឹង​ជា​កីឡាករ ឬ​ក្រុមការងារ​កីឡាករ នឹង​ត្រូវ​ចូល​មក​កាន់​ទឹកដី​ចិន​ជា​បណ្តើរ​ៗ​។ ប្រការ​នេះ ធ្វើ​ឲ្យ​លំហូរ​នៃ​ការ​ធ្វើ​ដំណើរ នឹង​ការ​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា​កើនឡើង​ផង​ដែរ​។

ជាក់ស្តែង នៅ​ពីរ​ខែ​មុន​អូ​ឡាំ​ពិ​កមក​ដល់ ចិន​ដែល​តែងតែ​អនុវត្ត​វិធាន​ការណ៍​កូ​វី​ដ​១៩​តឹងរ៉ឹង រួម​មានការ​បិទ​ខ្ទប់ ការ​បិទ​ព្រំដែន ការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ ប៉ុន្ដែ ចិន​នៅ​តែ​មាន​រក​ឃើញ​ករណី​កូ​វី​ដ​១៩ អូ​មី​ក្រុង​ចំនួន​៥​ករណី​រួច​ទៅ​ហើយ​ដែរ ក្នុង​នោះ​មាន​៤​ករណី​ជា​ការ​ករណី​នាំ​ចូល​មក​ពី​ក្រៅប្រទេស​។

សូម​ជម្រាប​ថា ចិន​កំពុង​ប្រឹងប្រែង​ទប់ស្កាត់​រលក​ឆ្លង​រាលដាល​កូ​វី​ដ​១៩​ខ្លាំង​មែនទែន ខណៈ​ដែល​កម្មវិធី​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងារ កាន់តែ​ខិត​ជិត​មក​ដល់​។ ជាក់ស្តែង អាជ្ញាធរ​ចិន នៅ​ក្រុង​ស៊ី​អាន បាន​សម្រេច​ធ្វើតេស្ត​កូ​វី​ដ ទៅ​លើ​ប្រជាជន​ទាំងអស់​នៅ​ក្នុង​ក្រុង​តែ​ម្តង ដែល​មាន​ចំនួន​សរុប​ប្រមាណ ១៣​លាន​នាក់​។ ការ​សម្រេច​នេះ គឺ​បន្ទាប់​ពី​គេ​បាន​រក​ឃើញ ករណី​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៤២​នាក់ បន្ថែម​ទៀត កាលពី​ថ្ងៃ​អង្គារ​ទី​២១​ធ្នូ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHOថាគ្មានប្រទេសណាមួយអាចគេចផុតពីកូវីដ១៩បានទេ បើនៅតែមានវិសមភាពវ៉ាក់សាំង

ព័ត៌មាន
ប្រធានអង្គការសុខភាពពិភពលោក បានចេញមកព្រមានខ្លាំងៗថា គ្មានប្រទេសណាមួយអាចគេចចេញពីកូវីដ១៩បាននោះទេ ប្រសិនបើវិសមភាពវ៉ាក់សាំងនៅតែបន្តកើតមាន…

ធនាគារកណ្ដាលថៃ បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចថៃឆ្នាំ២០២២

ព័ត៌មាន
ធនាគារកណ្ដាលថៃ បានកែប្រែការព្យាកររបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចថៃនៅឆ្នាំ២០២២ ដោយបានបន្ទាបការព្យាករទាបជាងមុន នៅក្រោយពេលដែលរាជរដ្ឋាភិបាលប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ