វៀតណាមកំពុងប្រុងជើងការ

វៀតណាមកំពុងប្រុងជើងការ ដើម្បីឆ្លើយតបនឹងលទ្ធភាពនៃការផ្ទុះសង្គ្រាមពាណិជ្ជកម្មពិភពលោក


ស្របពេលស្ថានភាពសេដ្ឋកិច្ចពិភពលោកបន្តវិវត្តយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មាន នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ (Pham Minh Chinh) បានជំរុញឱ្យអង្គភាពពាក់ព័ន្ធរបស់រដ្ឋាភិបាលត្រៀមលក្ខណៈសម្បត្តិ ដើម្បីឆ្លើយតបនឹងលទ្ធភាពនៃការផ្ទុះឡើងនូវសង្គ្រាមពាណិជ្ជកម្មពិភពលោកនៅឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VnExpress។
វៀតណាមកំពុងប្រុងជើងការ
ដោយ

នៅក្នុងកិច្ចប្រជុំមួយកាលពីពេលថ្មីៗ នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ បានបង្ហាញក្តីបារម្ភចំពោះបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចផុតលេខទាំងពីរលើពិភពលោកសហរដ្ឋអាម៉េរិក និងចិនក្នុងការធ្វើឱ្យប៉ះពាល់ដល់ដោយផ្ទាល់ទៅលើការនាំចេញ ការផលិត និងសកម្មភាពអាជីវកម្មរបស់វៀតណាម។ នាយករដ្ឋមន្ត្រីរូបនេះជឿជាក់ថា នៅពេលសង្គ្រាមពាណិជ្ជកម្មពិភពលោកផ្ទុះឡើង ចង់ ឬមមិនចង់វានឹងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងកាត់បន្ថយទីផ្សារនាំចេញរបស់ប្រទេសវៀតណាម ហើយលោកបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលវៀតណាមតាមដានស្ថានការណ៍នេះឱ្យបានដិតដល់។

ហានិភ័យនៃសង្រ្គាមពន្ធជាសកលថ្មីមួយ ក៏ត្រូវបានគូសបញ្ជាក់ក្នុងរបាយការណ៍របស់ក្រសួងផែនការ និងការវិនិយោគរបស់វៀតណាមផងដែរ។ ក្រសួងនេះបាននិយាយថា ហានិភ័យនេះគឺកើតចេញពីកត្តាថ្មីមួយចំនួន ជាពិសេសគឺគោលនយោបាយដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក ដែលមិនអាចទាយទុកមុនបាន និងប្រតិកម្មពីប្រទេសផ្សេងទៀតពាក់ព័ន្ធនឹងពន្ធនេះ។

ការវិវត្តទាំងនេះបានបង្កើនហានិភ័យនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិនកាន់តែខ្លាំង។ អស្ថិរភាព និងជម្លោះបន្តកើនឡើងនៅក្នុងប្រទេស និងតំបន់មួយចំនួន ខណៈ សេដ្ឋកិច្ចពិភពលោកកំពុងងើបឡើងវិញយឺតៗ និងខ្វះស្ថិរភាពដោយសារប្រទេសមានសេដ្ឋកិច្ចធំៗជាច្រើនបានបន្តកាត់បន្ថយអត្រាការប្រាក់ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច។

កត្តាទាំងនេះបានប៉ះពាល់ដល់ការងើបឡើងវិញ និងកំណើនសេដ្ឋកិច្ចរបស់វៀតណាម ជាពិសេសការនាំចេញតែម្ដង។ ទំហំពាណិជ្ជកម្មរបស់វៀតណាមបានឈានដល់ជាង៦៣ពាន់លានដុល្លារក្នុងខែមករា ជាមួយនឹងអតិរេកពាណិជ្ជកម្មចំនួន១,២ពាន់លានដុល្លារ។ ទោះជាយ៉ាងណា សន្ទុះកំណើននេះអាចប្រឈមមុខនឹងបញ្ហាមួយចំនួនដោយសារតែភាពយឺតយ៉ាវនៃការស្ទុះងើបឡើងវិញនូវតម្រូវការពិភពលោក៕ អានរឿងនេះឱ្យពន្លឹកកាត់មួយទៀតផង

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ជនអន្តោប្រវេសន៍អាស៊ីរាប់លាននាក់ ដែលរស់នៅលើទឹកដីសហរដ្ឋអាម៉េរិក កំពុងភ័យខ្លាចចំពោះវិធានការបណ្ដេញរបស់លោក ដូណាល់ ត្រាំ

ទិន្នន័យបានបង្ហាញថា ជនអន្តោប្រវេសន៍អាស៊ីប្រមាណ១,៧លាននាក់ បានរស់នៅលើទឹកដីសហរដ្ឋអាម៉េរិក ដោយខុសច្បាប់ គិតត្រឹមឆ្នាំ២០២២ ដោយកើនឡើង៣០% បើ…

ការលក់ និងការនាំចេញរថយន្តរបស់ថៃបានធ្លាក់ចុះដល់កម្រិតទាបបំផុតនៅឆ្នាំ២០២៤

ខណៈដែលបំណុលគ្រួសារពលរដ្ឋ និងឥណទានមិនដំណើរប៉ោងឡើងខ្លាំង បានទាញទម្លាក់ឧស្សាហកម្មរថយន្តរបស់ថៃ ឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានកាល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ