វិស័យពាណិជ្ជកម្ម

តើបណ្តាប្រទេសនៅអាស៊ីឆ្លើយតបបែបណាចំពោះគំនាបពន្ធថ្មីរបស់រដ្ឋបាលលោក ត្រាំ ដើម្បីការពារសេដ្ឋកិច្ច?


បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដាក់ពន្ធគយថ្មីលើប្រទេសចំនួន១៤ យ៉ាងហោចណាស់ប្រទេសចំនួន៨ បានចេញប្រតិកម្មតបតចំពោះវិធានការពន្ធជុំថ្មីនេះ។ សារព័ត៌មានសិង្ហបុរី CNA បានចុះផ្សាយថា ទោះបីជាបណ្តាប្រទេសនៅអាស៊ី មិនមានជំហរដូចគ្នាទាំងស្រុងក៏ដោយ ប៉ុន្តែពួកគេមានគោលដៅរួមតែមួយ គឺទប់ស្កាត់ផលប៉ះពាល់ដល់សេដ្ឋកិច្ច និងរក្សាសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន។
វិស័យពាណិជ្ជកម្ម
ដោយ

ក្នុងចំណោមប្រទេសទាំង១៤ ដែលរងការកំណត់ពន្ធថ្មីពីសហរដ្ឋអាម៉េរិក យ៉ាងហោចណាស់តំណាងរដ្ឋាភិបាលនៃប្រទេសចំនួន៨ បានចេញមុខបង្ហាញប្រតិកម្ម។ ទោះបីវិធីសាស្ត្រខុសគ្នាក៏ដោយ គោលដៅធំបំផុតរបស់ពួកគេ គឺកាត់បន្ថយការជះឥទ្ធិពលមកលើសេដ្ឋកិច្ចជាតិ និងសមត្ថភាពប្រកួតប្រជែង។

ប្រទេសខ្លះជ្រើសរើសផ្លូវការទូត និងការចរចា ខណៈប្រទេសខ្លះទៀតព្យាយាមសម្របខ្លួនតាមលក្ខខណ្ឌរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីដោះដូរយកអត្រាពន្ធទាបជាងមុន។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពាណិជ្ជកម្មពហុភាគីកាន់តែត្រូវបានចាត់ទុកថា មានសារៈសំខាន់ក្នុងពេលដែលភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មអាម៉េរិក កំពុងបង្កសម្ពាធកាន់តែខ្លាំងលើសេដ្ឋកិច្ចអាស៊ី។

ឆ្លើយតបនឹងវិធានការពន្ធថ្មីរបស់លោក ត្រាំ ប្រទេសសិង្ហបុរី បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ខណៈជប៉ុនចាត់ទុកការដំឡើងពន្ធនេះថា ជារឿងគួរឱ្យសោកស្តាយ។ ប្រទេសមួយចំនួនទៀត កំពុងពឹងផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់ ឬជំរុញការចរចា ដើម្បីបន្ធូរបន្ថយផលប៉ះពាល់។ ជាក់ស្តែងប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា ខ្លួណនឹងបន្តចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារផលប្រយោជន៍ជាតិ ខណៈវៀតណាមកំពុងព្យាយាមជំរុញបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មឱ្យបានឆាប់រហ័ស រីឯតៃវ៉ាន់ បង្ហាញជំនឿថា អត្រាពន្ធ១៥% ដែលបានព្រមព្រៀងគ្នាកន្លងមកនឹងនៅតែបន្តរក្សាដដែល។

ដោយឡែកប្រទេសចិន និងឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតទាំងពីរនៅលើពិភពលោកបានច្រានចោលការលើកឡើងរបស់អាម៉េរិក ដែលថាពួកគេមានសមត្ថភាពផលិតកម្មឧស្សាហកម្មលើសកម្រិត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កុំទាន់លក់គ្រឿងមាសដែលលោកអ្នកស្រលាញ់! ត្រូវការសាច់ប្រាក់បន្ទាន់ យកមាសដាក់ជាទ្រព្យធានានៅ អិលអូអិលស៊ី ទទួលបានសាច់ប្រាក់រហ័សយកទៅប្រើប្រាស់ តាមរយៈឥណទានមាសកើនទ្រព្យ អិលអូអិលស៊ី!

គ្រឿងមាសជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលប្រជាជនកម្ពុជាជាច្រើននិយមរក្សាទុក មិនថាសម្រាប់ពាក់លម្អខ្លួន ជាទ្រព្យសន្សំ ឬទុកជាទ្រព្យបម្រុងសម្រាប់អនាគតនោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ