វិស័យទេសចរណ៍

វៀតណាម ជាប់ចំណាត់ជាប្រទេសមានសុវត្ថិភាពបំផុតទី៤ នៅអាស៊ាន ចុះកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ទីប៉ុន្មានដែរ?


យោងតាមរបាយការណ៍សន្ទស្សន៍សុវត្ថិភាព ឆ្នាំ២០២៥ វៀតណាម ដែលជាប្រទេស ក្បែរខាងកម្ពុជា បានជាប់ចំណាត់ថ្នាក់ជាប្រទេសមានសុវត្ថិភាពបំផុតទី៤ នៅក្នុងតំបន់អាស៊ាន ខណៈដែលប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ១ ចំណែកឯកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៧។ ទន្ទឹមនឹងនេះ ប្រទេសអែនដូរ៉ា (Andorra) បានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសុវត្ថិភាពបំផុតទូទាំងពិភពលោក ខណៈដែលវេណេស៊ុយអេឡា ជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានគ្រោះថ្នាក់បំផុតទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider។
វិស័យទេសចរណ៍
ដោយ

របាយការណ៍សន្ទស្សន៍សុវត្ថិភាព ឆ្នាំ២០២៥ របស់ស្ថាប័ន Numbeo ដែលជាDatabase ទិន្នន័យធំបំផុតរបស់ពិភពលោកបានបង្ហាញថា ប្រទេសដែនកោះសិង្ហបុរី បានជាប់ចំណាតថ្នាក់លេខ១ ជាប្រទេសមានសុវត្ថិភាពបំផុតនៅតំបន់អាស៊ាន ខណៈប្រទេសព្រុយណេ ជាប់ចំណាត់ថ្នាក់លេខ២, ថៃជាប់ចំណាត់ថ្នាក់លេខ៣, វៀតណាម ជាប់ចំណាត់ថ្នាក់លេខ៤, ហ្វីលីពីន ជាប់ចំណាត់ថ្នាក់លេខ៥, ឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់លេខ៦, កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៧, ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ៨, ឡាវ ជាប់ចំណាត់ថ្នាក់លេខ៩ និងមីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់លេខ១០។

របាយការណ៍សន្ទស្សន៍សុវត្ថិភាព ឆ្នាំ២០២៥នេះ បានវាយតម្លៃលើប្រទេស និងដែនដីសរុប១៤៦ នៅជុំវិញពិភពលោក ដោយផ្អែកលើការស្រាវជ្រាវ វាយតម្លៃ លើការយល់ឃើញរបស់សាធារណជនចំពោះកត្តាសំខាន់ៗមួយចំនួនដូចជាសុវត្ថិភាពអំឡុងពេលដើរហើរទាំងយប់ទាំងថ្ងៃ បូករួមជាមួយរបាយការណ៍ ស្ដីពីបទល្មើសផ្សេងៗដូចជាករណីឃាតកម្ម ករណីប្លន់ និងការរំលោភបំពានជាដើម៕

គួររំឭកថា នៅក្នុងឆ្នាំ២០២៤ ប្រទេសវៀតណាម ដែលជាប់ចំណាត់ថ្នាក់លេខ៤ នៅក្នុងតំបន់ទទួលបានភ្ញៀវបរទេសចំនួន១៧,៦លាននាក់ ដែលជិតស្មើចំនួនភ្ញៀវទេសចរបរទេសដែលខ្លួនទទួលបានក្នុងឆ្នាំ២០១៩ មុនពេលផ្ទុះវិបត្តិកូវីដ-១៩ ហើយបានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានចន្លោះពី២២ទៅ២៣លាននាក់ នៅឆ្នាំ២០២៥ នេះ។

សូមបញ្ជាក់ផងដែរថា នៅទូទាំងពិភពលោកប្រទេសអែនដូរ៉ា (Andorra) ដែលមានភូមិសាស្ត្រ ស្ថិតនៅចន្លោះប្រទេសអេស្ប៉ាញ និងប្រទេសបារាំង បានឈរនៅលើកំពូលតារាងរបស់គេហទំព័រ Numbeo ក្លាយជាប្រទេសដែលមានសុវត្ថិភាពបំផុតទូទាំងពិភពលោក ខណៈដែលប្រទេសវេណេស៊ុយអេឡា ជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានគ្រោះថ្នាក់បំផុតទូទាំងពិភពលោក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោកត្រាំ គ្រោងកាត់បន្ថយពន្ធគយលើប្រទេសចិន ដើម្បីសម្រេចបានកិច្ចព្រមព្រៀងទិញលក់កម្មវិធី TikTok

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោកនឹងពិចារណាបន្ធូរបន្ថយអត្រាពន្ធគយ ដែលបានដាក់លើប្រទេសចិន ដើម្បីទទួលបានការគាំទ្…

វៀតណាម អនុម័តឱ្យប្រើសេវាអ៊ីនធឺណិតផ្កាយរណប Starlink រយៈពេល៥ឆ្នាំ ដើម្បីផ្គាប់ចិត្តអាម៉េរិក

រដ្ឋាភិបាលវៀតណាម បានផ្តល់ភ្លើងខៀវ ឱ្យក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាម៉េរិក លោក អេឡិន ម៉ាស់ ដើម្បីបើកដំណើរការសេវាអ៊ីនធឺណិតតាមផ្កាយរណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ