សេដ្ឋកិច្ចកម្ពុជា

ចិន ឈរលេខ១ លើគម្រោងវិនិយោគនៅកម្ពុជា នារយៈពេល៩ខែ ឆ្នាំ២០២៣


ស្ថានភាពវិនិយោគនៅកម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់ បើទោះបីសេដ្ឋកិច្ចកម្ពុជា និងសកលលោកបន្តស្ថិតក្នុងភាពមិនច្បាស់លាស់នៃការងើបឡើងវិញក៏ដោយ។ ជាក់ស្ដែងនៅ៩ខែឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគជាង១៩០គម្រោង ជាមួយទុនវិនិយោគសរុបជាង៣ពាន់លានដុល្លារ។ ក្នុងនោះ គម្រោងវិនិយោគបានកើនឡើងចំនួន៤១គម្រោង ខណៈទុនវិនិយោគវិញ កើនឡើងប្រមាណ៣០០លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
វិនិយោគិនចិនឈរលេខ១ ដែលបានបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា

នៅ៩ខែឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន១៩១គម្រោង ជាមួយទុនវិនិយោគសរុបជាង៣ពាន់៧រយលានដុល្លារអាមេរិក ក្នុងនោះគម្រោងវិនិយោគមានការកើនឡើង៤១គម្រោង ខណៈទុនវិនិយោគកើនជាង៣រយលានដុល្លារបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ តាមរយៈតួលេខនេះបានបង្ហាញឲ្យឃើញថា ស្ថានភាពវិនិយោគនៅកម្ពុជា នៅតែមានភាពល្អប្រសើរ បើទោះសេដ្ឋកិច្ចកម្ពុជារួមទាំងពិភពលោកបន្តស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នៃការងើបឡើងវិញក៏ដោយ។

ជុំវិញស្ថានភាពវិនិយោគនៅកម្ពុជានេះដែរ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ចាប់ពីដើមឆ្នាំ២០២៣ ស្ថានភាពវិនិយោគនៅកម្ពុជា កាន់តែវិវត្តន៍ទៅរកភាពវិជ្ជមានជាបន្តបន្ទាប់ បើទោះបីស្ថិតសេដ្ឋកិច្ចសកលមិនទាន់មានភាពល្អប្រសើរក៏ដោយ។ អ្នកជំនាញរូបនេះយល់ឃើញថា គម្រោងវិនិយោគមួយចំនួនដែលមានសក្ដានុពល និងរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ច គឺផ្នែកកម្មន្តសាលមិនមែនកាត់ដេរ ដូចជារោងចក្រដំឡើងរថយន្ត រោងចក្រអេឡិចត្រូនិច រោងចក្រផលិតសំបកកង់រថយន្ត ផលិតកង់ និងគ្រឿងបង្គុំផ្សេងៗជាដើម។ សម្រាប់អ្នកជំនាញរូបនេះ គម្រោងវិនិយោគកម្មន្តសាលមិនមែនកាត់ដេរ គឺជាការវិនិយោគដែលជួយដល់ការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាឱ្យមានភាពរឹងមាំ និងមាននិរន្តភាព។

នៅក្នុងចំណោមគម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តខាងលើ គឺភាគច្រើនត្រូវបានវិនិយោគដោយជនជាតិចិន ដោយបានក្តោបចំណែកទីផ្សារវិនិយោគរហូតដល់៧៦ភាគរយ នៃទុនវិនិយោគសរុប បន្ទាប់មកវិនិយោគិនក្នុងស្រុកជាប់ចំណាត់ថ្នាក់ទី២ ដោយបានក្ដោបក្ដាប់ជាង១២ភាគរយ និងម៉ាឡេស៊ី ស្ថិតក្នុងចំណាត់ថ្នាក់ទី៣ ដែលបានក្ដោបក្ដាប់ជាង២ភាគរយនៃទំហំវិនិយោគ។

អ្នកឧកញ៉ា លឹម ហេង យល់ឃើញថា កត្តាដែលជួយឱ្យចូលមកវិនិយោគនៅកម្ពុជាច្រើនជាងគេ គឺដោយសារកម្ពុជាមានកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ជាពិសេសការអនុវត្តគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន នៅកម្ពុជា។

សូមបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគសរុបដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តនៅ៩ខែឆ្នាំ២០២៣ មាន១៤១គម្រោង គឺជាគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគជាង៣ពាន់លានដុល្លារ។ ចំណែកគម្រោងវិនិយោគដែលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន៥០គម្រោង ជាមួយទុនវិនិយោគជិត៦៤០លានដុល្លារ។ ក្នុងចំណោមគម្រោងវិនិយោគទាំងនេះភាគច្រើនស្ថិតក្នុងវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងវិស័យទេសចរណ៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញជឿថា ទីផ្សារអង្ករកម្ពុជានឹងបន្តកើនឡើង ដោយសារការបញ្ជាទិញច្រើនពីអន្តរជាតិ

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យកសិកម្មជឿជាក់ថា ស្ថានភាពទីផ្សារនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិនឹងកាន់តែល្អប្រសើរ ព្រមទាំងទទួលបានឱកាសនាំ…

អ្នកជំនាញស្នើឱ្យលុបបំបាត់ទម្លាប់យកប្រាក់ក្រៅផ្លូវការពីភ្ញៀវទេសចរ

ព័ត៌មាន
ការទារប្រាក់ពីភ្ញៀវនៅតាមអាកាសយានដ្ឋាន និងនៅតាមច្រកព្រំដែន ព្រមទាំងអំពើមិនស្មោះត្រង់មួយចំនួនទៀត ត្រូវបានអ្នកជំនាញខាងវិស័យទេសចរណ៍ជំរុញឱ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ