វិស័យអាកាសចរណ៍

វិស័យអាកាសចរណ៍វៀតណាម ទទួលបានអ្នកដំណើរផ្លូវអាកាសសរុបរហូតដល់ទៅជាង៥៤លាននាក់ក្នុងឆមាសទី១ ដើមឆ្នាំ២០២៤


យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិល វៀតណាម (CAAV) បានឱ្យដឹងថា ចំនួនអ្នកដំណើរសរុបឆ្លងកាត់អាកាសយានដ្ឋាននានា ក្នុងប្រទេសវៀតណាម បានឈានដល់ជាង៥៤លាននាក់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ ដែលស្មើនឹង៩៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។
វិស័យអាកាសចរណ៍
ដោយ

ទិន្នន័យផ្លូវការបង្ហាញថា គ្រាន់តែទីផ្សារក្នុងស្រុកបណ្ដាក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដឹកជញ្ជូនអ្នកដំណើរក្នុងស្រុកបានជាង១៧លាននាក់ ក្នុងរយៈពេល៦ខែមកនេះ ឬស្មើនឹង៨២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយសារផ្លូវយន្តហោះជួបការលំបាក ក្រុមហ៊ុនអាកាសចរណ៍នានាបានកែសម្រួល និងកាត់បន្ថយការផ្គត់ផ្គង់លើផ្លូវហោះហើរក្នុងស្រុក ដែលជាហេតុធ្វើឱ្យទីផ្សារក្នុងស្រុកធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងឆ្នាំ២០១៩។

Vietnam Airlines និង Vietjet Air បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដែលបានក្ដោបក្ដាប់ចំណែកទីផ្សារក្នុងស្រុកច្រើនជាងគេបំផុត ដោយក្នុងនោះ Vietnam Airlines ក្ដោបក្ដាប់ចំណែកទីផ្សារ៤២% Vietjet Air ក្ដោបក្ដាប់៤៤% បន្ទាប់មក Bamboo Airways ក្ដោបក្ដាប់៧% Vietravel Airlines ក្ដោបក្ដាប់៣% Pacific Airlines ក្ដោបក្ដាប់៤% ហើយ Vasco ក្ដោបក្ដាប់៤%។

ទិន្នន័យបង្ហាញទៀតថា ការលក់សំបុត្រលើផ្លូវហោះហើរក្នុងស្រុកសម្រេចបានជាង៨០% ខណៈដែលការលក់សំបុត្រលើផ្លូវហោះហើរអន្តរជាតិ សម្រេចបានជាង៧០%។ ទន្ទឹមនេះ បណ្ដាក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដឹកជញ្ជូនអ្នកដំណើរអន្តរជាតិ បានជិត៩លាននាក់ ក្នុងរយៈពេល៦ខែមកនេះដោយកើនឡើង២៨%៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ខាតរាប់លានដុល្លារដោយសារការដាច់ប្រព័ន្ធបច្ចេកវិទ្យាជាសកល និងប្រកាសទាមទារសំណង

ការដាច់ប្រព័ន្ធ IT របស់ក្រុមហ៊ុន Microsoft ជាសកល កាលពីចុងសប្តាហ៍មុនបានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នៅលើពិភពលោកខាតបង់រាប់លានដុល្លារ និងបា…

តើមានកត្តាអ្វីធ្វើឱ្យអត្រាក្ស័យធនរបស់ក្រុមហ៊ុនជប៉ុន ដែលមានអាយុលើស១០០ឆ្នាំ មានរហូតដល់ជាង៩០%?

ការក្ស័យធនក្នុងចំណោមក្រុមហ៊ុនសហគ្រាសជប៉ុន ដែលមានអាយុលើស១០០ឆ្នាំ បានកើនឡើងខ្ពស់រហូតដល់ទៅ៩៥% ក្នុងឆមាសទី១ ដើមឆ្នាំ២០២៤ ដែលជាការកើនឡើងខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ