អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Smart Axiata រៀបចំពិធីជួបជុំជាមួយភ្នាក់ងារលក់រាយឆ្នើមប្រចាំឆ្នាំ ២០២២


ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានប្រគល់រង្វាន់ជូនភ្នាក់ងារលក់រាយឆ្នើមប្រចាំឆ្នាំ ២០២២ ក្នុងពិធីជប់លៀងជួបជុំជាមួយភ្នាក់ងារលក់រាយទូទាំងប្រទេស កាលពីថ្ងៃទី ១៧ កុម្ភះ ២០២៣។
ក្រុមហ៊ុន Smart Axiata រៀបចំពិធីជួបជុំជាមួយភ្នាក់ងារលក់រាយឆ្នើមប្រចាំឆ្នាំ ២០២២
ដោយ

លោក Ziad Shatara​ នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានចែករំលែកពីចំណាប់អារម្មណ៍រំភើបរីករាយ​ នៅក្នុងកម្មវិធីថា​ «ជាការពិតណាស់ ទូរគមនាគមន៍ គឺជាវិស័យដែលមានការផ្លាស់ប្តូរលឿន។​ ហេតុដូច្នេះហើយ នៅក្រុមហ៊ុន Smart Axiata យើងតែងតែស្វែងរកឱកាសថ្មី ក្នុងការផ្តល់ជូននូវការកែលម្អ ការច្នៃប្រឌិត និងគុណតម្លៃបន្ថែម សម្រាប់ការរស់នៅយ៉ាងទាន់សម័យរបស់អតិថិជន និងដៃគូអាជីវកម្មជាទីស្រឡាញ់របស់យើង។»

លោកបានបន្ថែមទៀតថា​ «យើងពិតជារីករាយយ៉ាងក្រៃលែងដែលមានដៃគូគាំទ្រដូចអ្នកទាំងអស់គ្នា ដើម្បីជួយឲ្យផលិតផល និងសេវាកម្មរបស់ Smart Axiata​ កាន់តែមានភាពទូលំទូលាយនៅលើទីផ្សារ។ យើងពិតជារីករាយក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងស្វែងយល់បន្ថែមពីអំពីតម្រូវការទីផ្សារ ដែលយើងអាចផ្តល់ការគាំទ្រ​បន្ថែមទៀតបាន»។

ក្នុងពិធីជួបជុំ មួយនេះ​ក៏មានការសម្តែងបន្តផ្ទាល់ពីសិល្បករខ្មែរល្បីល្បាញ រួមមាន​កញ្ញា​ស៊ិន សុជាតា​ លោកវុទ្ធី ក្រុមMC Sey x King Chi និងអ្នកនាង ឱក សុគន្ធកញ្ញា ​ដើម្បីញ៊ាំងបរិយាកាសកម្មវិធីឲ្យកាន់តែមានភាពរីករាយផងដែរ។

គួរបញ្ជាក់ថាក្រុមហ៊ុនស្មាត មានសេវា 4G LTE និងភ្នាក់ងារលក់រាយប្រចាំឆ្នាំ នៅទូទាំង ២៥ ខេត្តក្រុងទូទាំងប្រទេស ដែលមានភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មទូរស័ព្ទទូទាំងប្រទេស។​

សម្រាប់ព័ត៌មានបន្ថែម និងដំណឹងថ្មីៗពី Smart Axiata សូមចូលទៅកាន់គេហទំព័រ https://www.smart.com.kh/km/ ឬផេកហ្វេសបុកជាផ្លូវការ https://www.facebook.com/SmartAxiata ។




អត្ថបទបន្ទាប់


និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកម្មវិធី “វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៣” ក្រោមប្រធានបទស្ដីពី “ក្របខណ្ឌបទប្បញ្ញត្តិ ឧត្តមានុវត្តន៍ និងកាលានុវត្តភាព” និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់

ព័ត៌មាន
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកម្មវិធី “វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៣” ក្រោមប្រធានបទស្ដីពី “ក្របខណ្ឌបទប្បញ្ញត្តិ ឧត្តមានុវត្តន៍ និងក…

ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន សន្យាជំរុញឱ្យក្រុមហ៊ុន និងវិនិយោគិនអាមេរិកមកដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនថែមទៀត

ព័ត៌មាន
គណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិច-អាស៊ាន (US-ABC) ដឹកនាំដោយ ឯកឧត្តម ឯកអគ្គរដ្ឋទូត Michael Michalak អនុប្រធានជាន់ខ្ពស់ និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ