កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម

កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ចាប់ផ្ដើមការចរចាជុំទី៣ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ


កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ចាប់ផ្តើមបន្ដការចរចាជុំទី៣ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម។ បើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ភាគីទាំងពីរគ្រោងនឹងបញ្ចប់ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ឱ្យបានត្រឹមជុំទី៣នេះ នឹងឈានដល់ការប្រកាសបិទបញ្ចប់ការចរចាជាផ្លូវការ នាពេលឆាប់ៗ
កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ចាប់ផ្ដើមការចរចាជុំទី៣ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បានចាប់ផ្តើមការចរចាជុំទី៣ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលមានលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា និងឯកឧត្តម ជូម៉ា អាល់ កាត អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម បានអញ្ជើញចូលរួមជាអធិបតី។ តាមរយៈកិច្ចចរចាជុំទី៣ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ភាគីទាំងពីរក៏បានគាំទ្រចំពោះបំណង ដែលភាគីទាំងពីរគ្រោងនឹងបញ្ចប់ការចរចាកិច្ចព្រមព្រៀង ឱ្យបាននៅត្រឹមជុំទី៣នេះ និងឈានដល់ការប្រកាសបិទបញ្ចប់ការចរចាជាផ្លូវការនាពេលឆាប់ៗ ខាងមុខ។ ភាគីទាំងពីរក៏បានទទួលស្គាល់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមនេះ នឹងក្លាយជាកម្លាំងចលករជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

ឯកឧត្តម ជូម៉ា អាល់ កាត អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម បានកត់សម្គាល់ឃើញថា ទំនាក់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានបង្ហាញនូវសញ្ញាណវិជ្ជមានគួរឲ្យកត់សម្គាល់។ លើលពីនោះ ឯកឧត្តមក៏បានបង្ហាញក្ដីរំពឹងទៀតថា តាមរយៈកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងបន្តជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់កើនតែប្រសើរថែមទៀត។ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានប្រមាណ ៤០០លានដុលា្លរក្នុងឆ្នាំ២០២២ កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ២០២១។

សូមបញ្ជាក់ថា ការចរចាជុំទី៣នេះ រៀបចំឡើងបន្ទាប់ពីកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានបើកការចរចាជុំទី១ ក្នុងអំឡុងខែតុលា ឆ្នាំ២០២២ នៅរដ្ឋធានីអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម និងការចរចាជុំទី២ នៅអំឡុងខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ដោយឡែក សម្រាប់ការចរចានៅជុំទី៣ នេះ ភាគីទាំងពីរនឹងបន្តការចរចាលើការបើកច្រកទីផ្សារ និងគ្រោងបញ្ចប់ការចរចាលើអត្ថបទកិច្ចព្រមព្រៀងដែលនៅសល់ ពាក់ព័ន្ធនឹងពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវា របាំងពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ កិច្ចសម្រួលពាណិជ្ជកម្ម វិធានដើមកំណើតទំនិញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឧបាស្រ័យពាណិជ្ជកម្ម វិនិយោគ កម្មសិទ្ធិបញ្ញា និងច្បាប់និងស្ថាប័ន៕




អត្ថបទបន្ទាប់


ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាសន្យាថា នឹងជំរុញវិនិយោគិនរបស់ខ្លួនឲ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត

ព័ត៌មាន
ឯកឧត្តម អាត់ស៊ូស៊ី អ៊ូអិណុ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា វត្តមានរបស់វិនិ…

កម្ពុជា ប្តេជ្ញាពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ និងរីកចម្រើន ជាមួយកូរ៉េខាងត្បូង និងអង់គ្លេស

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ មានជំនួបពីរផ្សេងគ្នាជាមួយនឹងឯកអគ្គរដ្ឋទូតនៃប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ