ការិយាល័យស្ថិតិទូទៅ (GSO) របស់វៀតណាម បានបង្ហាញឱ្យដឹងថា គ្រាន់តែនៅក្នុងខែមេសា ប្រទេសវៀតណាម បានស្វាគមន៍ភ្ញៀវទេសចរបរទេសជិត១លាន៦សែននាក់ ដោយបានកើនឡើងជិត៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកនៅរយៈពេល៤ខែឆ្នាំនេះវៀតណាមស្រូបទាញភ្ញៀវទេសចរអន្តរជាតិ បានជាង៦លាននាក់ កើនឡើងជិត៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយរកចំណូលបានជាង៧៦០លានដុល្លារអាម៉េរិក។ ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលជាពេលមិនទាន់មានការផ្ទុះជំងឺកូវីដ-១៩ មានការកើនឡើងជិត៤%។
ទេសចរកូរ៉េខាងត្បូង បានទៅលេងកម្សាន្តនៅវៀតណាមច្រើនជាងគេរហូតដល់ជិត៣៨ម៉ឺននាក់ នៅ៤ខែឆ្នាំនេះ បន្ទាប់មកភ្ញៀវទេសចរចិន មានចំនួនជិត៣៦ម៉ឺននាក់។ គោលនយោបាយទិដ្ឋាការអំណោយផល និងកម្មវិធីជំរុញទេសចរណ៍ដ៏គួរឱ្យទាក់ទាញត្រូវបានគេចាត់ទុកថា គឺជាកត្តាជំរុញឱ្យមានកំណើនភ្ញៀវបរទេសទៅកាន់ប្រទេសក្បែរខាងកម្ពុជាមួយនេះ។
ប្រាក់ចំណូលពីសេវាកម្មស្នាក់នៅ និងអាហារក្នុងរយៈពេលនេះត្រូវបានគេប៉ាន់ប្រមាណថានឹងឈានដល់ជាង៩លានដុល្លារដោយបានកើនឡើងជាង១៥% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទ៖ សុខ មង្គល